Dear All, Please read the daily news summary below to keep yourself updated. Feel free to share more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great day. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-09-26 5:57 GMT-07:00 Subject: *២៦ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 26 Sep. 2014 - Summary of the main news of the day.* *២៦ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 26 Sep. 2014 - Summary of the main news of the day.* *១-* កាលពីព្រឹកមិញនេះ ព្រះសង្ឃ យុវជន ប្រជាសហគមន៍រងគ្រោះដោយសារជម្លោះដីធ្លីជាច្រើនក្រុមមកពីខេត្តបាត់ដំបង ប៉ៃលិន ដែលកំពុងស្នាក់នៅវត្តពោធិយារាម ហៅវត្តចាស់ ប្រជាសហគមន៍រងគ្រោះដោយសារជម្លោះដីធ្លី មកពីខេត្តកំពង់ឆ្នាំង ដែលកំពុងស្នាក់នៅសហគមន៍បឹងកក់ ប្រជាសហគមន៍រងគ្រោះដីធ្លីមកពីខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅវត្តស្ទឹងមានជ័យ និងសហគមន៍បុរីកីឡា បានប្រមូលផ្តុំគ្នា នៅមុខស្ថានទូតអូស្រ្តាលី។ ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/pz3ft6q <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fpz3ft6q&h=FAQHHXJRt&s=1>) , (http://tinyurl.com/nfyuo6n) *២**-* នៅរសៀលនេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រេ្គាះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស និងជាអនុប្រធានទីមួយ នៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្ត្រ ទៅចូលរួមពិធីបុណ្យសពលោក ម៉ម សុផល ដែលជាអង្គរក្សផ្ទាល់របស់លោក សម រង្ស៊ី។ ពេលទៅដល់រោងបុណ្យសព ក្រុមប្រតិភូតំណាងរាស្ត្រដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានសម្តែងក្តីក្រៀមក្រំ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព...Video...។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/okaxk6a <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fokaxk6a&h=OAQFa0NeL&s=1> *៣-* ក្រុមតំណាងសហជីពប្រមាណ ៥០នាក់ ចាប់ផ្ដើមលើកបដាតវ៉ា សម្ដែងមតិពីតម្រូវការប្រាក់ឈ្នួលគោលរបស់កម្មករនៅមុខក្រសួង ការងារ នៅរសៀលថ្ងៃទី ២៦ កញ្ញា។ ការសម្តែងមតិរបស់ក្រុមសហជីពទាំងនេះ គឺស្របពេល ដែលក្រុមការងារត្រីភាគី រួមមានភាគីនិយោជក សហជីព និងតំណាងក្រសួងការងារកំពុងប្រជុំចរចាកំណត់ប្រាក់ឈ្នួលគោលកម្មករ សម្រាប់ឆ្នាំ ២០១៥។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mj3bdvn <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmj3bdvn&h=PAQHf6NZP&s=1> *៤**-* VOD៖ អង្គការ សង្គមស៊ីវិលក្នុងស្រុកមួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងអូស្រា្តលី បញេ្ចញព័ត៌មានជាក់លាក់ទាក់ទងនឹងជនភៀសខ្លួនអូស្រា្តលី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដោយបារម្ភថាអ្នកទាំងនោះនឹងបង្កអស្ថិរភាពសង្គម។ ការជំរុញនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីសម្រេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈ ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24493 *៥**-* RFA៖ ក្រុមការងារអង្គការសង្គមស៊ីវិល ដើម្បីសិទ្ធិទទួលបានព័ត៌មានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសាធារណៈ បើកចំហព័ត៌មានបន្ថែមទៀតដល់ប្រជាពលរដ្ឋខ្មែរ ជុំវិញការបង្កើត និងការអនុវត្តគោលនយោបាយរបស់ខ្លួន។ ការទាមទារនេះ ដោយសារក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា ប្រទេសកម្ពុជា នៅមិនទាន់មានវប្បធម៌បើកចំហព័ត៌មានឲ្យបានទូលំទូលាយនៅឡើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/q9p9g23 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fq9p9g23&h=bAQG0twB5&s=1> https://www.facebook.com/video.php?v=781841591872576&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

