Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share this more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a wonderful weekend!


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


*CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *cnr...@gmail.com <cnr...@gmail.com>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188. *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.


---------- Forwarded message ----------
From: Samoth Sakou
Date: 2014-10-18 5:35 GMT-07:00
Subject: *១៨ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 18 Oct. 2014 -
Summary of the main news of the day.*


*១៨ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 18 Oct. 2014 - Summary of the
main news of the day.*


*១**-* នៅថ្ងៃនេះ នៅលើទំព័រ Facekbook ផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី
ប្រធានគណបក្ស សង្គ្រោះជាតិ បានចុះផ្សាយថា អង្គការ ស្បៀងអាហារ និងកសិកម្ម
គ្រប់គ្រងដោយអង្គការសហប្រជាជាតិ ហៅកាត់ ថា FAO (Food and Agriculture
Organization of the United Nations) ទើបតែចេញរបាយការណ៏មួយ ដែលបញ្ជាក់ថា គន្លឹះ
នៃការអភិវឌ្ឍ ពិតប្រាកដ សម្រាប់ប្រទេសក្រីក្រ ដូចជាប្រទេសកម្ពុជា គឺត្រូវជួយ
កសិករតូចតាច ដែលប្រកបមុខរបរក្នុង លក្ខណៈគ្រួសារ (family farming) ឲ្យមានដីធ្លី
និង មធ្យោបាយ គ្រប់គ្រាន់ ដើម្បី បង្កើន ទិន្នផល (yield) និង ផលិតភាព
(productivity) ក្នុងវិស័យ កសិកម្ម ខ្នាតតូចនេះ។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/l94chrx


*២**-* លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រេ្គាះជាតិ ខេត្តកំពង់ធំ
បានសរសេរលិខិតស្នើសុំរដ្ឋាភិបាល ផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ
ស្ថិតក្នុងតំបន់ភ្នំខ្នុរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ
ជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារ រស់នៅភូមិព្រៃលៀប ឃុំក្រវ៉ា ស្រុកបារាយណ៍
ខេត្តកំពង់ធំ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត។ លិខិតរបស់លោក ម៉ែន សុថាវរិន្ទ្រ
ស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន តាមរយៈលោក ហេង សំរិន
ប្រធានរដ្ឋសភា បានសរសេររៀបរាប់ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២០ គ្រួសារ
រស់នៅភូមិព្រៃលៀប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើពាក្យបណ្តឹង
០១ច្បាប់ ចូលមកអ្នកតំណាងរាស្រ្ត សុំឲ្យជួយអន្តរាគមន៍
ដោះស្រាយដីធ្លីជូនពួកគាត់ចំនួន ២០ គ្រួសារ ស្ថិតនៅក្នុងតំបន់ភ្នំខ្នុរ
ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត។
នៅក្នុងខ្លឹមសារ នៃពាក្យបណ្តឹងបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២០គ្រួសារ
បានទៅបង្កបង្កើនផល នៅលើផ្ទៃដីមួយកន្លែង ស្ថិតនៅក្នុងតំបន់ភ្នំខ្នុរ ឃុំបឹងល្វា
ស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់តាំងពីឆ្នាំ ២០១០រហូតមក ស្រាប់តែនៅខែកក្កដា
ឆ្នាំ២០១៤ ក្រុមការងារចម្រុះខេត្តកំពង់ធំ បានចុះទៅបោះបង្គោល
និងឈូសឆាយបំផ្លិចបំផ្លាញផលដំណាំ ដើម្បីរៀបចំដីធ្លីខាងលើ
ជូនប្រជាពលរដ្ឋនៅច្រាំងបាក់ ស្រុកពាមកោះស្នា ខេត្តកំពង់ចាមទៅវិញ។


*៣**-* នៅរសៀលនេះ គណបក្សសង្រេ្គាះជាតិរាជធានីភ្នំពេញ
បានប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទាន នៅទីស្នាក់ការកណ្តាលគណបក្សសង្រេ្គាះជាតិ
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ហើយនឹងដង្ហែឆ្ពោះទៅកាន់វត្តធម្មត្រ័យ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ
រាជធានីភ្នំពេញ នាព្រឹកថ្ងៃស្អែក។ ក្នុងពិធីសូត្រមន្តបុណ្យកឋិនទាននេះ
មានការអញ្ជើញចូលរួមពីសំណាក់តំណាងរាស្រ្តគណបក្សសង្រេ្គាះជាតិ និងសមាជិក សមាជិកា
ក្រុមប្រឹក្សាគណបក្សសង្រេ្គាះជាតិ តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/pdj8s8l
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fpdj8s8l&h=YAQF9-3eT&s=1>


*៤**-* RFA៖ មេដឹកនាំជនជាតិដើមភាគតិច និងក្រុមសកម្មជនឃ្លាំមើលព្រំដែន
ដែលកំពុងរស់នៅនិរទេស បង្ហាញការព្រួយបារម្ភដល់កម្ពុជា
ថាកំពុងបរាជ័យក្នុងការគ្រប់គ្រងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន
នៅខណៈរដ្ឋាភិបាលកម្ពុជា
បានផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលមានរយៈពេលយូរទៅឲ្យក្រុមហ៊ុន វៀតណាម
ដើម្បីវិនិយោគនៅតាមខេត្តជាប់ព្រំដែន។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/mgz5qs7
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmgz5qs7&h=xAQEYWGTk&s=1>


*៥**-* RFA៖ មេដឹកនាំស្ថាប័នពីរដែលមានឫសគល់ចេញពីមេដឹកនាំរដ្ឋាភិបាល
ឬគណបក្សប្រជាជនកម្ពុជា កំពុងប្រទូសរ៉ាយដាក់គ្នាជុំវិញការចោទប្រកាន់ថា
បានប្រើប្រាស់សិទ្ធិជាអ្នកសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (
បាក់ឌុប) លើកទី២ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/kwf9sjv


*៦**-* RFA៖ រដ្ឋាភិបាលសម្រេច ដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនចំនួន១១
ដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ ប្រជាពលរដ្ឋក្នុងតំបន់នោះ
និងក្រុមហ៊ុនមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍។
ចំណែកសង្គមស៊ីវិលដែលតាមដានដំណើរការនេះ
ទាមទារឲ្យរដ្ឋាភិបាលដាក់ទោសក្រុមហ៊ុនទាំងនោះ
ព្រោះក្រុមហ៊ុនភាគច្រើនមិនបានធ្វើអ្វីក្រៅពីបំផ្លាញធនធាន ធម្មជាតិ
និងកាប់បំផ្លាញព្រៃឈើឡើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/my67mq6
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmy67mq6&h=aAQF1sbvR&s=1>


*៧**-* ថ្មីៗ៖ គេហទំព័រព័ត៌មានអន្តរជាតិ BBC
ជាភាសាអង់គ្លេសត្រូវបិទមិនអាចចូលមើលបានឡើយនៅទូទាំងប្រទេសចិន
ស្របពេលដែលស្ថានភាពនៅក្នុងតំបន់ហុងកុងកាន់តែតានតឹង។
ការបិទមិនអោយភ្ជាប់ទៅកាន់គេហទំព័រព័ត៌មានអន្តរជាតិនេះត្រូវបានគេ
អះអាងថាជាស្នាដៃរដ្ឋាភិបាលចិន
ដ្បិតការបិទនេះកើតឡើងក្រោយមានការទម្លាយវីដេអូដែលបង្ហាញពីការធ្វើ
ទារុណកម្មសកម្មជនប្រជាធិបតេយ្យហុងកុង។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/nx9uo4xhttps://www.facebook.com/video.php?v=793858807337521&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to