Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share this more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a great day!


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


*CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *[email protected] <[email protected]>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188. *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.


---------- Forwarded message ----------
From: Samoth Sakou
Date: 2014-10-22 4:24 GMT-07:00
Subject: *២២ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 22 Oct. 2014 -
Summary of the main news of the day.*


*២២ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 22 Oct. 2014 - Summary of the
main news of the day. *


*១**-* នៅថ្ងៃនេះ គណបក្សសង្រេ្គាះជាតិ បានចេញសេចក្តីថ្លែងការណ៍
សម្តែងការសោកស្តាយ និងថ្កោលទោស ការប្រើអំពើហិង្សា
លើបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី មកពីស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ ពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងខណ្ឌចំការមន
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ និងស្រាល
៣៥នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ
ក្នុងខណៈពួកគាត់កំពុងយកញត្តិរកអន្តរាគមន៍ក្នុងជម្លោះដីធ្លី
ជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/me9mezn
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fme9mezn&h=pAQGrhNRW&s=1>


*២**-* នៅថ្ងៃនេះ សិស្សសាលាភាសាជប៉ុន ហ៊ិ ណូ ដិ ប្រមាណ ២០នាក់
សម្តែងការខឹងសម្បារនឹងនាយកសាលានេះ ដែលមិនបានបង្ហាញគោលការណ៍ច្បាស់លាស់
តាមអ្វីដែលខ្លួនសន្យា ក្នុងគម្រោងបញ្ជូនសិក្ខាកាម ទៅប្រទេសជប៉ុន
បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេលបួន ឬប្រាំខែ។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/pq9lafg


*៣**-* VOD៖ មន្រ្តីជំនាញការ បោះឆ្នោតរបស់ជប៉ុន នៅថ្ងៃពុធនេះ
ស្នើឲ្យមានការធ្វើកំណែទម្រង់បញ្ជីឈ្មោះបោះឆ្នោតថ្មី
ដើម្បីធានាថាការបោះឆ្នោតនៅអាណត្តិក្រោយៗ មិនមានវិបត្តិជាប់គាំងដូចអាណត្តិមុនៗ ។
ការប្រកាសបែបនេះធ្វើឡើងក្រោយពីជំនួបរវាងក្រុមការងារកំណែ
ទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ
ជាមួយអ្នកជំនាញការបោះឆ្នោតរបស់គណៈប្រតិភូជប៉ុនដែលដឹកនាំដោយ លោក Azuma
KOSHIISHI អនុប្រធានព្រឹទ្ធសភា។ ព័ត៌មានលម្អិតសូមចុច៖
http://vodhotnews.com/25045
<http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F25045&h=IAQFQc01V&s=1>


*៤**-* RFA៖ ធនាគារពិភពលោក (World Bank) អះអាងថា
ធនាគារនេះបន្តផ្អាកផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ដល់កម្ពុជា
ដោយសារតែបញ្ហាជម្លោះដីធ្លីនៅកម្ពុជា។
ធនាគារក៏សន្យានឹងតាមដានស្ថានភាពជម្លោះដីធ្លីនៅតំបន់បឹងកក់
និងបន្តពិភាក្សាបញ្ហាដីធ្លីជាមួយកម្ពុជា
និងជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/lgxy2b7
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Flgxy2b7&h=FAQFqynkL&s=1>


*៥**-* RFI៖ លិខិតទាមទារការស៊ើបអង្កេតរឿងបក្សពួកនិយមនៃគ្រួសាររបស់អគ្គ
លេខាធិការរងរដ្ឋសភាលោកមិត្ត ការ៉េន បានទៅដល់ដៃអគ្គលេខាធិការនៃរដ្ឋសភាជាតិហើយ។
តាមរយៈផ្ញើរជូនលោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកាលពីថ្ងៃទី២១តុលា លោកសុន
ឆ័យ អនុប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភាកូតាគណបក្សសង្គ្រោះ ជាតិ
បានលើកឡើងថាលោក មិត្តការរ៉េនគឺប្រើប្រាស់អំណាចផ្ទាល់ខ្លួនតែងតាំងគ្រួសារខ្លួន
ឯងចូលកាន់តំណែងក្នុងសភាជាច្រើននាក់។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/orakcbz
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Forakcbz&h=MAQEG6sqm&s=1>


*៦**-* VOD៖ ប្រធានធនាគារពិភពលោក លោក Jim Yong Kim បានថ្លែងកាលពីថ្ងៃសុក្រទី១៧
តុលាថា ពិភពលោកកំពុងតែចាញ់សង្គ្រាមប្រយុទ្ធប្រឆាំងនឹងមេរោគអេបូឡា
ដោយសារតែខ្វះការសាមគ្គីជាលក្ខណៈអន្តរជាតិ។ លោក Kim បានថ្លែងទៅកាន់អ្នកយកព័ត៌មាន
នៅទីបញ្ជាការ OECD នាទីក្រុងប៉ារីស ថា
ប្រទេសនីមួយៗព្រួយបារម្ភតែពីព្រំដែនរបស់ខ្លួន។ លោកបានហៅសភាពការណ៍នេះថា
ជាការគួរឲ្យព្រួយបារម្ភខ្លាំងណាស់។

ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24982https://www.facebook.com/video.php?v=795718260484909&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to