*តាមការពិត ជា ស៊ីម បើមិនទាន់ស្លាប់ ក៍ជិវិតនយោបាយស្លាប់បាត់ហើយ ដូចនេះហ៊ុន
សែន បន្ថែម*
*កូនចៅ ទៅក្នុង**គណៈ​កម្មាធិការ​កណ្តាលមជ្ឈិមបក្ស*
*ដើម្បីធានាថា **ហ៊ុន សែន នឹងឈ្នះក្នុងការជ្រើសរើស*
*ប្រធានបក្សថ្មីនៅពេលហាន់ណូយប្រកាសថា ជា ស៊ីមស្លាប់ នឹង**ធានាថា **ហ៊ុន
សែននៅតែជាបេក្ខជននាយករដ្នមន្ត្រីតែម្នាក់គត់តទៅទៀត។*

*លោក​អ៊ូ វីរៈ៖ ​លោកហ៊ុន សែន​ទំនងជា​ត្រៀម​ផ្ទេរអំណាច​ឲ្យ​កូន*

*http://khmer.voanews.com/content/hun-sen-may-be-grooming-sons-to-replace-him-analyst-says/2631925.html
<http://khmer.voanews.com/content/hun-sen-may-be-grooming-sons-to-replace-him-analyst-says/2631925.html>គង់
សុឋានរិទ្ធិ*
07 កុម្ភៈ 2015 VOA Khmer
[image: លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ)
កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន
ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩
ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧
ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)]
<http://gdb.voanews.com/28997BBA-E652-4669-849F-276CA17DA8E7_cx0_cy6_cw0_mw1024_s_n_r1.jpg>
លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​
ហ៊ុន សែន
ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩
ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧
ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)

ភ្នំពេញ—
លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន
សែន​ទំនង​ជាបាន​បោះ​ជំហាន​ទៅ​មុខ​មួយ​ទៀត​ដើម្បី​រៀប​ចំ​ឲ្យ​កូន​របស់​លោក
បាន​ឡើង​ស្នង​តំណែង​របស់​លោក​នៅ​ពេល​អនាគត។​
នេះ​បើ​តាម​ការ​វិភាគ​របស់​លោក​អ៊ូ វីរៈ
​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុងស្រុក​មួយ។​
​លោក​អ៊ូ
វីរៈ​បាន​សង្កត់​ធ្ងន់​លើ​លទ្ធ​ផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​
ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ។​
សមាជ​នោះ​បាន​ដាក់​បញ្ចូល​កូន​ប្រុស​ទាំង​បី​របស់​លោក​ហ៊ុន
សែន​ចូលជា​សមាជិក​នៃ​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​នេះ
រួម​ទាំង​បញ្ចូល​កូន​ប្រសារ​ប្រុស​ម្នាក់​របស់​លោក​ដែល​ត្រូវ​ជា​ស្វាមី​របស់​កូន​ស្រី​គឺ​លោក​ស្រី​ហ៊ុន
ម៉ាណា​ ដែល​កំពុង​កាន់​កាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ ​និង​មុខ​ជំនួញ​ជាច្រើន។​
ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​
លោក​អ៊ូ វីរៈ ​មើល​ឃើញ​ថា​ លោក​ហ៊ុន សែន​កំពុង​រៀប​ចំជើង​ព្រួល​
ដូច​ជា​ក្រឡាអុក​យ៉ាង​ប៉ិន​ប្រសប់​
នោះ​គឺ​គាត់បាន​ប្រើ​កូន​ទាំង​បីដែល​ជា​មេ​បញ្ជាការ​យោធា ​មេបញ្ជាការ​ប៉ូលិស
​ជា​អ្នក​តំណាង​រាស្ដ្រ​ និង​កូន​ប្រសារ​ប្រុស​ជា​មេ​បញ្ជាការ​ប៉ូលិស​
ដែល​មាន​ភរិយា​កាន់​កាប់​មុខ​ជំនួញ​ច្រើន​មុខ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង។​
«ការ​រៀប​ចំ​របស់​គាត់​មិន​មែន​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ទេ។​
គាត់​បាន​រៀប​ចំ​ជើង​ទាំង​បួន​គ្រប់​ហើយ។​
ហើយ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​នៅ​ឆ្នាំ​២០១៨ ​នោះខ្ញុំ​ជឿ​ថា
​គាត់​នឹង​ចាប់​ផ្តើម​រៀប​ចំ​ឲ្យ​កូន​គាត់​ឡើង​ជំនួស​គាត់​នៅ​ក្នុង​គណបក្ស
​ឬ​ឡើង​ជំនួស​គាត់​នៅ​ឆ្នាំ​២០២៣​ទៀត»។​ នេះ​បើ​តាម​សម្តី​របស់​លោក​អ៊ូ វីរៈ។
នាយក​វេទិកា​អនាគត​ដដែល​នេះ​រង់​ចាំមើល​ថា
​ល្គិក​ណា​កូន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន
សែន​នឹង​ត្រូវ​បញ្ចូល​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា
​នោះ​វា​នឹង​មាន​ភាព​កាន់​តែ​ច្បាស់​ថា៖ ​«
គាត់​នឹង​រៀប​ចំ​សម្រាប់​ការ​ជំនួស​អំណាច​របស់​គាត់»៕
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to