ប្រហែលមេកាកបាទក្រហមខ្មែរ មិនទាំងស្គាល់ អ្វីទៅដែលជាការពឹតនោះផងទេមើលទៅ ទាល់តែផ្សាយសរសើរ “អញ” ទើបត្រឹមត្រូវ ! ។ នេះហើយ ដែលហៅថា មេចំកួត ពុលនឹងអំណាច ផ្តាច់ការណ៍ !!! ។
De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : dimanche 15 février 2015 05:23 À : [email protected] Objet : [SAMRAINSYPARTY-For] ភរិយានាយករដ្ឋមន្ត្រីថាវិទ្យុអាស៊ីសេរីផ្សាយលំអៀងគ្មានការពិត ភរិយានាយករដ្ឋមន្ត្រីថាវិទ្យុអាស៊ីសេរីផ្សាយលំអៀងគ្មានការពិត ដោយ ហ៊ុំ ចំរើន និង ម៉ៅ សុធានី 2015-02-14 RFA អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងក្នុងពិធីចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍នៅវត្តរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៥។ RFA/Hum Chamroeun ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានស្នើសុំឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ផ្សាយការពិត។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា និងប្រជាពលរដ្ឋទូទៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង សរុប ៩២៤នាក់ កាលពីថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ នៅក្នុងវត្តរកា នោះ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា វិទ្យុអាស៊ីសេរី មិនដែលនិយាយល្អម្ដងណាទេពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ហើយថា វិទ្យុមួយនេះ ក៏ធ្លាប់ផ្សាយព័ត៌មានមិនពិតអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជាដែរ។ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បន្តថា សូមកុំស្តាប់វិទ្យុអាស៊ីសេរី ពីព្រោះវិទ្យុនេះផ្យាយបំផ្លើសការពិត។ ក្នុងពិធីជួបសំណេះសំណាលចែកអំណោយនោះដែរ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក៏បានសួររកមុខអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងប្រាប់ឲ្យដើរខិតចូលមកជិត ដោយមានប្រសាសន៍ថា កុំឲ្យខ្លាចអីព្រោះសុទ្ធតែជាខ្មែរគ្នាឯងទេ ហើយអ្នកស្រីបញ្ជាក់ថា សូមផ្សាយតែការពិតដូចអ្វីដែលអ្នកស្រីមានប្រសាសន៍៖ «មានអាស៊ីសេរី ចូលរួមដែរតើហី? សុំផ្ដាំផ្ញើអាស៊ីសេរី និយាយឲ្យយុត្តិធម៌ទៅ...»។ អ្នកស្រី ប៊ុន រ៉ានី បាននិយាយដៀមដាមដាក់វិទ្យុអាស៊ីសេរីថា វិទ្យុអាស៊ីសេរីនិយាយមិនមានការពិតទេ ដោយអ្នកស្រីថា រដ្ឋាភិបាលធ្វើការងារទាល់តែងាប់ទាំងខ្លួន ក៏គេមិនមើលឃើញយើងដែរ ហើយថា អ្នកយកព័ត៌មានគ្នាមិនចង់សរសេររឿងគ្មានការពិតទេ បើទោះជាគ្នាខំសរសេរពិតក៏ត្រូវគេយកទៅកែជារឿងផ្សេងដែរ គឺគ្នាធ្វើទៅតាមបញ្ជារបស់គេ បើគ្នាមិនធ្វើតាមខ្លាចស្ថាប័នរបស់គេបញ្ឈប់ពីការងារ។ ទាក់ទងនឹងការលើកឡើងអំពីការផ្សាយរបស់វិទ្យុអាស៊ីសេរី អ្នកស្រីវេជ្ជបណ្ឌិត ពុង ជីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍តាមទូរស័ព្ទបញ្ជាក់កាលពីថ្ងៃទី១៤ កុម្ភៈ ថា កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ទាន់ហេតុការណ៍ និងមានតុល្យភាព បើទោះជាពេលខ្លះភាគីម្ខាងទៀតបោះបង់សិទ្ធិប្រតិកម្មរបស់ខ្លួនក៏ដោយ៖ «ការពិតខ្ញុំយល់ឃើញថា អាស៊ីសេរី ផ្សព្វផ្សាយមានតុល្យភាពណាស់។ អាស៊ីសេរី សួរខាងអង្គការមិនមែនរដ្ឋាភិបាល ឬក៏បើមានការរិះគន់ អាស៊ីសេរី តែងតែសួរខាងរដ្ឋាភិបាល ខាងភាគីមួយទៀតដើម្បីឲ្យមានសិទ្ធិឆ្លើយតប។ ខ្ញុំយល់ឃើញថា ធ្វើដូចអាស៊ីសេរី អ៊ីចឹងគឺត្រឹមត្រូវហើយ...»។ ចំណែកលោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍បញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួននៃការផ្សាយរបស់វិទ្យុអាស៊ីសេរី និងបញ្ហាខ្លះដែលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជួបការលំបាកក្នុងការស្វែងរកប្រតិកម្ម ដើម្បីអោយមានតុល្យភាពក្នុងរបាយការណ៍របស់ខ្លួន ព្រមទាំងការប្រើពាក្យសម្ដីចំពោះមេដឹកនាំជាដើម៖ «អាស៊ីសេរី យកព័ត៌មានទាន់ហេតុការណ៍ ប៉ុន្តែក៏មានបាត់លំនឹងខ្លះដែរ តែបាត់ហ្នឹងមិនមែនដោយសារអាស៊ីសេរី ទេ គឺបាត់ដោយសារភាគីម្ខាងទៀតមិនព្រមធ្វើបទសម្ភាសន៍។ ឧទាហរណ៍ អ្នកសម្ភាសយកពីខាងអង្គការក្រៅរដ្ឋាភិបាល ខាងបក្សប្រឆាំង ដល់ខាងរដ្ឋាភិបាលលោកអត់ផ្ដល់សម្ភាសន៍ ដល់អ៊ីចឹងឃើញថាហាក់ដូចជាអាស៊ីសេរី ផ្អៀង»។ វិទ្យុអាស៊ីសេរី គោរពក្រមសីលធម៌និងវិជ្ជាជីវៈ អ្នកសារព័ត៌មានខ្ជាប់ខ្ជួន ដោយរាយការណ៍ព័ត៌មានពិតទាន់ហេតុការណ៍ និងមានតុល្យភាព។ វិទ្យុអាស៊ីសេរី តែងព្យាយាមសុំប្រតិកម្ម និងផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យកម្មវិធីផ្សាយរបស់យើងសុក្រឹតត្រឹមត្រូវទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។ លើសពីនេះទៀត វិទ្យុអាស៊ីសេរី តែងធ្វើការកែតម្រូវ ប្រសិនបើសេចក្ដីរាយការណ៍ណាមួយដែលផ្សាយទៅហើយមានកំហុសខុសឆ្គងនោះ៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

