រាល់ ម៉ោង, រាល់ថ្ងៃ ឃើញតែភាពបង្ខំ ជំរុញ អោយចេញច្បាប់អោយហើយ ក្រោមការគៀប សង្កត់របស់អ្នកកាន់អំណាចម្នាក់ឯងនៅស្រុកខ្មែរ តើ រង្សី អាចធ្វើអ្វីកើត? ។ ប្រជារាស្ត្រខ្មែរទាំងប្រទេសមើលឃើញដំណើរធ្លាក់ទឹកនៅពេលខាងមុខនេះ របស់លោក រង្សី ពឹតប្រាកដណាស់ ។
De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : jeudi 19 mars 2015 05:57 À : [email protected] Objet : [SAMRAINSYPARTY-For] Nat'l Assembly set to pass election laws បេក្ខភាព, សេចក្តីព្រាងច្បាប់ គជប អនុម័តថ្ងៃតែមួយមុនចូលឆ្នាំខ្មែរ Nat'l Assembly set to pass election laws Thu, 19 March 2015 <http://www.phnompenhpost.com/author/taing-vida/76345> Taing Vida and <http://www.phnompenhpost.com/author/meas-sokchea/17894> Meas Sokchea The Phnom Penh Post <http://www.phnompenhpost.com/sites/default/files/styles/full-screen_watermarked/public/field/image/chheang-vun_heng-chivoan.jpg?itok=JyiwowOf> Chheang Vun talks yesterday at the National Assembly, where he said the NEC would begin the process of selecting new members next week. <http://www.phnompenhpost.com/author/heng-chivoan/416> Heng Chivoan The National Assembly will push forward today on debating and passing two election-related laws with a view to enacting them and setting up a new National Election Committee by Khmer New Year, Prime Minister Hun Sen and an assembly spokesman said yesterday. Speaking at a road inauguration in Banteay Meanchey province, the premier urged his ruling CPP and the opposition CNRP to expedite the passing of an amended election law and new NEC law today despite last-ditch efforts from election reform NGOs to have the most controversial provisions removed. “They have to be out tomorrow, and members of the National Assembly will have to finish it at the meeting tomorrow,” Hun Sen said yesterday. “Based on our plan, by April 13, the [new] National Election Committee will be established.” Senior CPP lawmaker and National Assembly spokesman Chheang Vun also said yesterday at a press conference that the assembly’s 13-member permanent committee – seven of which come from the CPP and six from the CNRP – aimed to begin the process of selecting the revamped NEC’s members next week. The new NEC, which is being overhauled under a political deal signed last July between the two main parties, will consist of nine members, four chosen by each party and one jointly agreed between them. After the new laws are enacted, prospective candidates will be able to apply to the assembly to join the new NEC. “Based on our plan, on March 27, all 13 members of the National Assembly permanent Committee will start to review the final NEC candidates for 10 days, then invite representatives of both parties to talk about the composition,” Vun said. He added that the new NEC members will be officially announced on April 13 before the New Year as a “gift” to the Cambodian people. Both parties previously agreed on rights activist Pung Chhiv Kek as the consensus ninth candidate last year, but the triple national will face the hurdle of a new single-nationality restriction on NEC members. Kek has repeatedly declined to comment until the laws have been passed. Meanwhile, in a last-gasp attempt to have the highly controversial laws changed, the Electoral Reform Alliance coalition of NGOs yesterday held a press conference calling on both parties to scrap provisions that they said were unconstitutional, such as those that ban NGOs from “insulting” politicians and require them to be completely neutral. But Vun claimed they represented a minority of civil society voices and were sponsored by foreign nations to destabilise Cambodia and undermine the CPP. CNRP lawmaker Eng Chhay Eang meanwhile again insisted that the new laws would ensure a better election, while admitting they were not “100 per cent perfect”. បេក្ខភាព, សេចក្តីព្រាងច្បាប់ គជប អនុម័តថ្ងៃតែមួយមុនចូលឆ្នាំខ្មែរ Thu, 19 March 2015 <http://www.postkhmer.com/author/%E1%9E%8F%E1%9E%B6%E1%9F%86%E1%9E%84-%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9E%B6/70561> តាំង វីដា and <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ ភ្នំពេញៈ បេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងត្រូវប្រកាសនៅ ថ្ងៃទី១៣ ខែមេសា ខាងមុខនេះ ព្រមគ្នានឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បើទោះជាសង្គមស៊ីវិលមួយចំនួននៅតែទទូចឲ្យលុបមាត្រាខ្លះ ដែលគេគិតថា ប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ សិទ្ធិសេរីភាពសង្គមស៊ីវិលក៏ដោយ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៨ ភ្ជាប់ចាប់ពី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីម្សិលមិញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យសមាជិកតំណាងរាស្ត្រនៃគណបក្សជាប់ឆ្នោតទាំងពីរ ពន្លឿនបញ្ចប់ការពិភាក្សាទៅលើសេចក្តីស្នើច្បាប់ ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅ ថ្ងៃទី១៩ ខែមីនា នេះ។ លោកបានថ្លែងថា៖ «យ៉ាងណាក៏ចេញដែរ ស្អែកនេះ (ថ្ងៃព្រហស្បតិ៍) ចេញហើយ សមាជិក សមាជិកាសភានឹងប្រជុំទាល់តែចប់នៅស្អែកហ្នឹង វេចបាយទៅប្រជុំទាល់តែចប់...តាមគម្រោង [ថ្ងៃទី]១៣ ខែមេសា គណៈកម្មការជាតិរៀបចំបោះឆ្នោតនឹងត្រូវបង្កើត»។ ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីររដ្ឋសភា កាលពីម្សិលមិញនេះដែរ លោក ឈាង វុន បានឲ្យដឹងដែរថា ការប្រកាសអនុម័តលើសេចក្តីស្នើ សេចក្តីព្រាងច្បាប់ទាំងពីរនិងការប្រកាសនូវសមាសភាព គ.ជ.ប ថ្មី ទាំង ៩ រូបនេះ នៅថ្ងៃជាមួយគ្នានេះ គឺជាកាដូរបស់គណបក្សនយោបាយទាំងពីរជូនប្រជាពលរដ្ឋកម្ពុជាមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណាក៏ដោយ លោក ឈាង វុន មិនអាចបញ្ជាក់ពីសមាសភាពនៃ គ.ជ.ប ថ្មី នេះបានទេ តែថា មាន ៤ រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៤ រូបពីគណបក្សសង្គ្រោះជាតិ ហើយ ១ រូបទៀតដែលគណបក្សទាំងពីរបានឯកភាពគ្នាពីឆ្នាំមុននោះ។ លោកបន្តឲ្យដឹងថា៖ «ច្បាប់បោះឆ្នោតថ្មី នឹងធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋ លែងឲ្យមានភាពល្អក់កករក្រោយការបោះឆ្នោតដើម្បីធានាស្ថិរភាព និងសន្តិសុខសង្គម។ បើតាមគម្រោងនៅ ថ្ងៃទី២៧ ខែមីនា សមាជិកគណៈកម្មការអចិន្រៃ្តយ៍ទាំង ១៣ រូប នឹងពិនិត្យជាចុងក្រោយ លើបេក្ខភាព សមាជិក គ.ជ.ប ដោយធ្វើការងារនេះរយៈពេល ១០ថ្ងៃ ហើយនឹងអញ្ជើញតំណាងរបស់គណបក្សទាំងពីរ មកនិយាយពីរឿងសមាសភាព គ.ជ.ប ៤+៤+១ នេះ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដែរថា៖ «ការកែទម្រង់បានជាក់លាក់ហើយ ហើយប្រាប់ទៅពួកអង្គការក្រៅស្រុក ក្នុងស្រុក សូមឲ្យគោរពសិទិ្ធសភា ដែលជាតំណាងតែមួយគត់ក្នុងសភា តំណាងឲ្យពលរដ្ឋ ត្រូវគោរពសភា ដែលជាតំណាងពលរដ្ឋ។ ខ្ញុំសង្ឃឹមថា ពលរដ្ឋនឹងបន្តជំនឿចិត្តបោះឆ្នោតជូនគណបក្សប្រជាជន។ ទាស់ត្រង់ថា NGO មួយចំនួន អង្គការក្រៅរដ្ឋាភិបាលមួយចំនួន តាំងខ្លួនធំជាងសភាជាតិ វារឿងកន្លែងហ្នឹង តាំងខ្លួនធំជាងសភាជាតិ»។ ចំណែកអ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន ក៏បានរិះគន់ទៅលើសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA ដែលបានធ្វើពហិការនៅក្នុងសិក្ខាសាលាពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរ ពីសប្តាហ៍មុនផងដែរថា ជាក្រុមអង្គការដែលទទួលជំនួយពីបរទេស ដើម្បីបង្កចលាចលមួលបង្កាច់បក្សកាន់អំណាចតែប៉ុណ្ណោះ។ លោកបន្តថា៖ «អង្គការទាំងនោះមិនតំណាងឲ្យអង្គការជាង ៣ ពាន់នៅកម្ពុជាទេ ហើយពួកហ្នឹង ធ្វើការដើម្បីតែម្ចាស់ជំនួយតែប៉ុណ្ណោះ ទោះគេមិនគាំទ្រ តែគណបក្សទាំងពីរនៅតែបន្តដំណើរការ ការងារកែទម្រង់នេះ»។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត កាលពីថ្ងៃពុធនេះ ក៏បានរៀបចំសន្និសីទសារព័ត៌មាន ដោយនៅតែទទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លុបចោលនូវបញ្ញត្តិមួយចំនួន ដែលគេជឿថា មានចំណុចអវិជ្ជមានខ្លាំង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញកម្ពុជា និងការដកហូតសិទ្ធិសេរីភាពរបស់សមាគម សង្គមស៊ីវិល អ្នកសង្កេតការណ៍ និងគណបក្សនយោបាយដែលប្រកួតប្រជែង។ នាយកប្រតិបត្តិអង្គការនិកហ្វិក លោក ហង្ស ពុទ្ធា បានថ្លែងថា៖ «យើងបានរកឃើញហើយថា ច្បាប់បានលើកទឹកចិត្តឲ្យមន្ត្រីតុលាការ កម្លាំងប្រដាប់អាវុធលម្អៀងទៅរកគណបក្ស...មាត្រាទាំងនេះ ដាក់កម្រិតសេរីភាពរបស់សង្គមស៊ីវិល ប៉ះពាល់សាធារណជន បើតុលាការមិនទាន់ឯករាជ្យ ច្បាប់អាចដាក់ទោសលើសង្គមស៊ីវិលដែលបម្រើការងារនៅកម្ពុជា។ ERA ចង់ឲ្យបានច្បាប់មួយល្អ តាមគោលការណ៍ធម្មជាតិ នោះគឺទឹកត្រូវហូរមកពីលើចុះក្រោម បើហូរពីក្រោមឡើងលើគឺខុសគោលការណ៍ធម្មជាតិហើយ»។ តបនឹងសំណើនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានឲ្យដឹងថា កិច្ចការនេះវាមិនអាស្រ័យលើតែគណបក្សសង្គ្រោះជាតិទេ តែការអនុម័តគឺអាស្រ័យលើតំណាងរាស្ត្រក្នុងសភាទាំងមូល ហើយលោកនៅតែមានសុទិដ្ឋិនិយមថា មានតែការសម្បទានទៅវិញទៅមកទេ ទើបច្បាប់ថ្មីនេះអាចចេញបាន និងល្អប្រសើរជាងច្បាប់មុន។ លោក អេង ឆៃអ៊ាង បាននិយាយថា៖ «យើងបានបកស្រាយកន្លងមក ច្បាប់ហ្នឹងគឺប្រសើរជាងមុនហើយ ការសម្បទានទៅវិញទៅមក ដើម្បីបានលទ្ធផល ទោះបីជាមិនបានល្អ ១០០ ភាគរយក្ដី តែមានចំណុចមួយចំនួនល្អ ដើម្បីធានានូវឯករាជ្យនៃការបោះឆ្នោតនៅថ្ងៃខាងមុខដែរ»៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to <mailto:[email protected]> [email protected] To unsubscribe from this group, send email to <mailto:[email protected]> [email protected] For more options, visit this group at <http://groups.google.com/group/samrainsyparty?hl=en> http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to <mailto:[email protected]> [email protected]. For more options, visit <https://groups.google.com/d/optout> https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

