ពីនេះពីនោះថ្ងៃចុងសប្តាហ៍ច្បាស់ជាធ្វេីអោយអ្នកពេញចិត្តពុំខាន
<http://www.sophanseng.info/2015/03/%e1%9e%96%e1%9e%b8%e1%9e%93%e1%9f%81%e1%9f%87%e1%9e%96%e1%9e%b8%e1%9e%93%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83%e1%9e%85%e1%9e%bb%e1%9e%84%e1%9e%9f%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%b6/>
Posted by: *Cambodian <http://www.sophanseng.info/author/cambodian/>* |
Posted on: *March 21, 2015*

វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិត

វាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់
ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត អាយុមិនទាន់៤០ផង

វាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង
វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប
ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ
ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។

សូមមេត្តាស្តាប់ភាគ១ <http://www.youtube.com/watch?v=8mHzn003-2M> ភាគ២
<http://www.youtube.com/watch?v=N_zWblmZy_c>
ហេីយភាគបន្តនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់ទៀត។

ចុងសប្តាហ៍នេះ
មានរឿងចំលែកផ្សេងៗជាច្រេីនដែលខ្ញុំចង់អោយមិត្តអ្នកអានបានកំសាន្តទាំងអស់គ្នា។

*១. ស្ត្រីទី១អាមេរិក និង ស្ត្រីទី១កម្ពុជា*
[image: change michelle]
<http://www.sophanseng.info/wp-content/uploads/2015/03/change-michelle.jpg>

Courtesy: US Embassy of Cambodia

វាគួរអោយចាប់អារម្មណ៍ណាស់
ដែលប្រទេសអាមេរិកមានប្រធានាធិបតីជាប្រមុខជារៀងរាល់៥ឆ្នាំម្តង
ហេីយប្រធាធិបតីដែលមានប្រជាប្រីយ៍បំផុតអាចឈរឈ្មោះយកតំណែងនេះបានតែ២អណត្តិគត់ប៉ុណ្ណោះ។
ជាច្បាប់និងជាក្រិតក្រមសហលក្ខន្តិកៈមន្ត្រីសហរដ្ឋអាមេរិក
ពេលណាស្វាមីក្លាយជាប្រធាធិបតី ភរិយានឹងមានឋានៈជាស្រ្តីទី១ First Lady

មាននរណាខ្លះអាចខ្សឹបប្រាប់យេីងខ្ញុំបានទេថា នៅក្នុងប្រទេសកម្ពុជា
ដែលជាប្រទេសមានប្រព័ន្ធនយោបាយខុសពីសហរដ្ឋអាមេរិក
គឺជាប្រទេសមានព្រះមហាក្សត្រគ្រងរាជ និងប្រព័ន្ធនយោបាយនាយករដ្ឋមន្ត្រីនិយម
ហេីយមានច្បាប់សហលក្ខន្តិកៈមន្រ្តីចំណុចណាដែលពេលស្វាមីក្លាយជានាយករដ្ឋមន្រ្តី
ភរិយានឹងក្លាយជាស្ត្រីទី១ First Lady ឬ ?

ជាការកត់សំគាល់ នៅពេលមេដឹកនាំអាស៊ានប៊ូញមាត់គ្នាអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន
និយាយជាមួយលោកអូ ប៉ាម៉ា ជំនួសនៅភូមា លោកអូ ប៉ាម៉ាបានហៅលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនយ៉ាងពេញមាត់ថា លោកប្រធានាធិបតី ឬ Mr. President
ហេីយនៅពេលនេះស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានហៅភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ថាស្ត្រីទី១ឬ First Lady យ៉ាងពេញមាត់ផងដែរ។

*២. នយោបាយខ្លឹមសហរដ្ឋអាមេរិកនៅអាស៊ានរឺ?*
[image: change Michell Obama]
<http://www.sophanseng.info/wp-content/uploads/2015/03/change-Michell-Obama.jpg>

Courtesy: Facebook

នរណា នរណាក៏ដឹងដែរថា
សហរដ្ឋអាមេរិកបានងាកមកពង្រឹងនយោបាយការបរទេសរបស់ខ្លួននៅអាស៊ានដោយហៅឈ្មោះថា
ខ្លឹមសហរដ្ឋអាមេរិក ឬ America Core នៅអាស៊ាន។
សារពត៌មានអន្តរជាតិជាច្រេីនរាយការណ៍ថា
ស្រ្តីទី១សហរដ្ឋអាមេរិកបំពេញទស្សនកិច្ចក្នុងសេចក្តីខិតខំប្រឹងប្រែង លេីកតំកេីង
ចំណេះដឹងស្ត្រី
ដោយចុះចតនៅប្រទេសជប៉ុនជាប្រទេសមានជាងគេបំផុតរួចមកចុះចតនៅកម្ពុជា
ប្រទេសដែលក្រីក្រជាងគេបំផុត។

តាមពិតប្រហែលជាកម្ពុជាក្លាយជាខ្សែអេក្វាទ័រសម្រាប់ខ្លឹមអាមេរិកទេដឹង?

យ៉ាងណាក៏ដោយ និយាយដល់ស្ត្រី
បេីអ្នកដែលកំពុងឃុំឃាំងក្នុងគុកព្រៃសមិនត្រូវបានគេដោះលែងទេ
មានន័យថាកូនៗស្រីរបស់ពួកគេមិនអាចទៅសិក្សារៀនសូត្របានដែរ។

លេីសពីនេះទៅទៀតស្ត្រីដែលជាសកម្មជនបឹងកក់គ្រាន់តែតវ៉ារឿងទឹកលិចផ្ទះរបស់ពួកគេ
ក៏ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទធ្វេីអោយស្ទៈចរាចរដែលការចោទប្រកាន់ត្រូវបានបន្ទរដោយមន្ត្រីតុលាការក្រុងភ្នំពេញដេីម្បីដាក់បន្ទុកចូលគុកដោយគ្មានការខ្មាសអៀនអ្វីសេាះ។

បេីពួកស្ត្រីទាំងអស់នោះមិនត្រូវបានដោះលែង ខ្លឹមសហរដ្ឋអាមេរិក
ត្រូវតែប្តូរឈ្មោះទៅជា ស្រាយសហរដ្ឋអាមេរិក ទេីបប្រសេីរជាង។

*៣. ផ្លាស់ប្តូរ និង ផ្តួលរំលំ ឬ change and topple*
[image: Change or Topple]
<http://www.sophanseng.info/wp-content/uploads/2015/03/Change-or-Topple.jpg>

Courtesy: Facebook

ថ្មីៗនេះលោកខឹម សុខា ថ្លែងសុន្ទរកថាប្រាប់អ្នកគាំទ្ររបស់ខ្លួននៅឯបរទេសថា
ខ្លួនសូមទោសដែលមិនអាចនាំការផ្លាស់ប្តូរមកជូនជនរួមជាតិបាន
ស្រាប់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងសុន្ទកថាសាធារណៈរបស់គាត់ថា
លោកខឹម សុខា បាននិយាយថាគាត់ធ្វេីការផ្តួលរំលំរដ្ឋាភិបាលមិនបានសំរេច។

បន្តុំយុវជនតាមបណ្តាញហ្វេសប៊ុកក៏មិនណយនាំគ្នាកែប្រែវចនានុក្រមសម្តេចជួនណាតអោយទៅជាវចនានុក្រមសាមកុកទៅវិញ។
សូមមេត្តាមេីលរូបដែលភ្ជាប់មកនេះ។

Read More …
<http://www.sophanseng.info/2015/03/%e1%9e%96%e1%9e%b8%e1%9e%93%e1%9f%81%e1%9f%87%e1%9e%96%e1%9e%b8%e1%9e%93%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83%e1%9e%85%e1%9e%bb%e1%9e%84%e1%9e%9f%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%b6/#more-2771>

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.
  • ពីនេះ... S. Sophoan
    • ... Krakmo Kaing
    • ... 'Peou Sangkhim' via Cambodia Discussion (CAMDISC) - www.cambodia.org

Reply via email to