សូមទោស ខ្ញុំសូមបង្វែរអារម្មណ៍របស់លោកអ្នកបន្តិច​ទៅ​ចុះ។
និយាយពាក្យសាមញ្ញទៅចុះ៖
ប្រពន្ធប្រធានាធិបតី ដែលជាអ្នកមានឋានៈធំជាងគេនៅក្នុង​ស្រុក គេ​ហៅ​គាត់ថា «ស្ត្រីទី 
១»ចំណែកប្រពន្ធនាយករដ្ឋមន្ត្រី ក៏គេហៅថា «ស្ត្រីទី ១» ដែរ
ចុះបើស្តេចមានប្រពន្ធ? តើ​គេ​ហៅ​ប្រពន្ធស្តេចថាដូច​ម្តេច​ទៅ​វិញ​ទៅ? «ស្ត្រីទី 
០,១»?
ពៅ សង្ឃឹម«អាតូចមិនឈ្នះអាធំ អាតូចប្រមូលផ្តុំ អាធំបះជើង»
 
     On Saturday, March 21, 2015 9:58 PM, S. Sophoan <[email protected]> wrote:
   
ពីនេះពីនោះថ្ងៃចុងសប្តាហ៍ច្បាស់ជាធ្វេីអោយអ្នកពេញចិត្តពុំខាន
 Posted by: Cambodian | Posted on: March 21, 2015 
វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត 
ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិតវាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់ 
ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត 
អាយុមិនទាន់៤០ផងវាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង 
វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប 
ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ
 
ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។សូមមេត្តាស្តាប់ភាគ១
 ភាគ២ ហេីយភាគបន្តនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់ទៀត។
ចុងសប្តាហ៍នេះ 
មានរឿងចំលែកផ្សេងៗជាច្រេីនដែលខ្ញុំចង់អោយមិត្តអ្នកអានបានកំសាន្តទាំងអស់គ្នា។១. 
ស្ត្រីទី១អាមេរិក និង ស្ត្រីទី១កម្ពុជាCourtesy: US Embassy of 
Cambodiaវាគួរអោយចាប់អារម្មណ៍ណាស់ 
ដែលប្រទេសអាមេរិកមានប្រធានាធិបតីជាប្រមុខជារៀងរាល់៥ឆ្នាំម្តង 
ហេីយប្រធាធិបតីដែលមានប្រជាប្រីយ៍បំផុតអាចឈរឈ្មោះយកតំណែងនេះបានតែ២អណត្តិគត់ប៉ុណ្ណោះ។
 ជាច្បាប់និងជាក្រិតក្រមសហលក្ខន្តិកៈមន្ត្រីសហរដ្ឋអាមេរិក 
ពេលណាស្វាមីក្លាយជាប្រធាធិបតី ភរិយានឹងមានឋានៈជាស្រ្តីទី១ First 
Ladyមាននរណាខ្លះអាចខ្សឹបប្រាប់យេីងខ្ញុំបានទេថា នៅក្នុងប្រទេសកម្ពុជា 
ដែលជាប្រទេសមានប្រព័ន្ធនយោបាយខុសពីសហរដ្ឋអាមេរិក 
គឺជាប្រទេសមានព្រះមហាក្សត្រគ្រងរាជ និងប្រព័ន្ធនយោបាយនាយករដ្ឋមន្ត្រីនិយម 
ហេីយមានច្បាប់សហលក្ខន្តិកៈមន្រ្តីចំណុចណាដែលពេលស្វាមីក្លាយជានាយករដ្ឋមន្រ្តី 
ភរិយានឹងក្លាយជាស្ត្រីទី១ First Lady ឬ ?ជាការកត់សំគាល់ 
នៅពេលមេដឹកនាំអាស៊ានប៊ូញមាត់គ្នាអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និយាយជាមួយលោកអូ 
ប៉ាម៉ា ជំនួសនៅភូមា លោកអូ ប៉ាម៉ាបានហៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងពេញមាត់ថា 
លោកប្រធានាធិបតី ឬ Mr. President 
ហេីយនៅពេលនេះស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានហៅភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន 
ថាស្ត្រីទី១ឬ First Lady យ៉ាងពេញមាត់ផងដែរ។២. 
នយោបាយខ្លឹមសហរដ្ឋអាមេរិកនៅអាស៊ានរឺ?Courtesy: Facebookនរណា នរណាក៏ដឹងដែរថា 
សហរដ្ឋអាមេរិកបានងាកមកពង្រឹងនយោបាយការបរទេសរបស់ខ្លួននៅអាស៊ានដោយហៅឈ្មោះថា 
ខ្លឹមសហរដ្ឋអាមេរិក ឬ America Core នៅអាស៊ាន។ 
សារពត៌មានអន្តរជាតិជាច្រេីនរាយការណ៍ថា 
ស្រ្តីទី១សហរដ្ឋអាមេរិកបំពេញទស្សនកិច្ចក្នុងសេចក្តីខិតខំប្រឹងប្រែង លេីកតំកេីង 
ចំណេះដឹងស្ត្រី ដោយចុះចតនៅប្រទេសជប៉ុនជាប្រទេសមានជាងគេបំផុតរួចមកចុះចតនៅកម្ពុជា 
ប្រទេសដែលក្រីក្រជាងគេបំផុត។តាមពិតប្រហែលជាកម្ពុជាក្លាយជាខ្សែអេក្វាទ័រសម្រាប់ខ្លឹមអាមេរិកទេដឹង?យ៉ាងណាក៏ដោយ
 និយាយដល់ស្ត្រី បេីអ្នកដែលកំពុងឃុំឃាំងក្នុងគុកព្រៃសមិនត្រូវបានគេដោះលែងទេ 
មានន័យថាកូនៗស្រីរបស់ពួកគេមិនអាចទៅសិក្សារៀនសូត្របានដែរ។លេីសពីនេះទៅទៀតស្ត្រីដែលជាសកម្មជនបឹងកក់គ្រាន់តែតវ៉ារឿងទឹកលិចផ្ទះរបស់ពួកគេ
 
ក៏ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទធ្វេីអោយស្ទៈចរាចរដែលការចោទប្រកាន់ត្រូវបានបន្ទរដោយមន្ត្រីតុលាការក្រុងភ្នំពេញដេីម្បីដាក់បន្ទុកចូលគុកដោយគ្មានការខ្មាសអៀនអ្វីសេាះ។បេីពួកស្ត្រីទាំងអស់នោះមិនត្រូវបានដោះលែង
 ខ្លឹមសហរដ្ឋអាមេរិក ត្រូវតែប្តូរឈ្មោះទៅជា ស្រាយសហរដ្ឋអាមេរិក ទេីបប្រសេីរជាង។៣. 
ផ្លាស់ប្តូរ និង ផ្តួលរំលំ ឬ change and toppleCourtesy: Facebookថ្មីៗនេះលោកខឹម 
សុខា ថ្លែងសុន្ទរកថាប្រាប់អ្នកគាំទ្ររបស់ខ្លួននៅឯបរទេសថា 
ខ្លួនសូមទោសដែលមិនអាចនាំការផ្លាស់ប្តូរមកជូនជនរួមជាតិបាន 
ស្រាប់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងសុន្ទកថាសាធារណៈរបស់គាត់ថា លោកខឹម 
សុខា 
បាននិយាយថាគាត់ធ្វេីការផ្តួលរំលំរដ្ឋាភិបាលមិនបានសំរេច។បន្តុំយុវជនតាមបណ្តាញហ្វេសប៊ុកក៏មិនណយនាំគ្នាកែប្រែវចនានុក្រមសម្តេចជួនណាតអោយទៅជាវចនានុក្រមសាមកុកទៅវិញ។
 សូមមេត្តាមេីលរូបដែលភ្ជាប់មកនេះ។ Read More …-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

  • ពីនេះ... S. Sophoan
    • ... Krakmo Kaing
    • ... 'Peou Sangkhim' via Cambodia Discussion (CAMDISC) - www.cambodia.org

Reply via email to