*ប្រធាន​គ​.​ជ​.​បចាស់​លោក អុឹម សួស្តី
វាយបក​អ្នក​រិះគន់​មុន​ផ្ទេរតំណែង​ផ្លូវការ*

*http://vodhotnews.com/28826 <http://vodhotnews.com/28826>*

[*សូម្បីកូនលោក អ៊ឹម សួស្តី ក៏ប្រាប់គេថា គ.ជ.ប. ជាចោរលួចបន្លំសន្លឹកឆ្នោតដែរ*:
*https://www.youtube.com/watch?v=Ysgz8E-ARsY
<https://www.youtube.com/watch?v=Ysgz8E-ARsY>*]

​ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី13 មេសា 2015, 11:43 AM, (2)
<http://vodhotnews.com/28826#comment>​ ស្តាប់សំឡេង៖​  ចម្លងទុក
<http://vodhotnews.com/media/sounds/150413-vod-khorn-social-nec-power-transfer-shall-its-members-on-monday-01-2015-04-13.mp3>
 <http://vodhotnews.com/media/pictures/emsoursdey_150413-2015-04-13.jpg>

លោក​ អុឹម សួស្តី ថ្លែង​ក្នុង​ពិធី​ផ្ទេរតំណែងប្រធាន គ​.​ជ​.​ប កាលពី​ព្រឹកមិញ
(រូបថត៖ ទេព សូនី​)

​ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)
ឆ្លៀត​វាយបក​អ្នក​រិះគន់ ដែល​ចោទថា​ស្ថាប័ន​ជាតិ​មួយ​នេះ
កន្លង​ទៅ​បាន​បំពេញ​ការងារ​របស់​ខ្លួន​មិន​ឯករាជ្យ
មុន​ប្រគល់​តំណែង​ផ្លូវការ​ទៅ​ឲ្យ​ប្រធាន​ថ្មី​គ្រប់គ្រង​ជំនួស​វិញ​នៅ​ថ្ងៃ
​ចន្ទ​នេះ ។​

​ពី​ធី​ផ្ទេរ​តំណែង​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់ គ​.​ជ​.​ប
ក្នុង​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​នេះ
ដែល​មាន​តំណាង​ព្រះមហាក្សត្រ លោក គង់ សំអុល សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ
រួមទាំង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួនទៀត បាន​ចូលរួម​ក្នុង​ពិធី​នេះ ។​

​អតីត​ប្រធាន គ​.​ជ​.​ប លោក អុឹម​ សួស្តី ថ្លែងថា រយៈពេល​១៧​ឆ្នាំ​មកនេះ
គ​.​ជ​.​ប បាន​ប្រឹងប្រែង​បំពេញការងារ បាន​ជោគជ័យ​លើ​ដំណើរការ​បោះឆ្នោត​១២​លើក
ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​លោក​អះអាងថា
មាន​ប្រទេស​មួយចំនួន​លើ​ពិភពលោក​ទទួលស្គាល់​ស្នាដៃ​នេះ ។​

​ប៉ុន្តែ​លោក​បង្ហាញ​ការខកចិត្ត​ថា សមិទ្ធផល​ដ៏​គាប់​ប្រសើរ​នេះ
ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​ថាមិនគាប់ប្រសើរ
ដំណើរការ​ទៅ​ក្នុង​រូប​ភាពលម្អៀង ។ លោកថ្លែងថា *«ពីការ​បោះឆ្នោត​មួយ​
ទៅ​ការ​បោះឆ្នោតមួយ ស្ថាប័នមួយ​នេះ​ នៅ​តែទទួលរងការ​ចោទ​ប្រកាន់​ថា
មិនឯករាជ្យ​ មិនតម្លាភាព​នៅ​ក្នុង​ការ​អនុវត្ត​នៅ​ក្នុ​ងការ​ងារ​របស់​ខ្លួន
បើទោះ​បី​ជារាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការបោះឆ្នោត
និង​ច្បាប់​ពាក់​ព័ន្ធ​ក៏ដូចជា​ការ​ផ្លាស់​ប្តូរ​
ឬការ​កែ​សម្រួល​សមាសភាព​សមាជិក​គណៈកម្មាធិការ​
សុទ្ធ​តែ​ត្រូវ​បាន​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា
ដោយ​សំឡេ​ងភាគច្រើន​ដាច់​ខាត​យ៉ាង​ណា​ក៏ដោយ ។ ខ្ញុំ​សូម​ជូន​ពរ​ចំពោះ​ឯកឧត្តម​
លោក​ជំទាវ​ សមាជិក​ សមាជិការ​នៃ​គណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត​ថ្មី
ដែល​នឹង​ត្រូវ​ទទួល​បន្ត​អនុវត្ត​​នូវ​តួ​នាទី​
និងភារកិច្ច​ដ៏​ធ្ងន់​ធ្ងរមួយ​នេះ សម្រេចជោគជ័យ​ក្នុង​អាណត្តិរបស់​ខ្លួន​» *។

​បើទោះបី​លោក អ៊ឹម សួស្តី មិន​បាន​អះអាង​ថា តាមរយៈ​នៃ​ការរិះគន់​នេះ
ជា​ចលករ​ជំរុញ​ឲ្យ​លោក​បាត់បង់​តំណែង ឬក៏​យ៉ាងណា​ទេ ។ ប៉ុន្តែ​លោក​ថា
លើ​ពិភពលោក​នេះ​គ្មាន​ប្រទេស​ណារៀបចំ​ការបោះឆ្នោត​មួយ​ដំណើរការ​ទៅ​ ល្អឥតខ្ចោះ
។​

សមាជិក គ​.​ជ​.​ប ថ្មី​ដែល​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​៩​រូប​មាន​លោក
ស៊ិក ប៊ុន​ហុក មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន លោក គួ​យ ប៊ុន​រឿន
មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អនុប្រធាន និង​សមាជិក​៧​រូប​ទៀត មាន លោក មាន
សាទិ លោក ឌុ​ច សុន លោក ឯម សូផាត លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ លោកស្រី តែ
ម៉ា​នី​រ៉ុង និង​លោក ហង្ស ពុទ្ធា ។​

លោក ស៊ិក ប៊ុន​ហុក ថ្លែង​ក្នុ​ពិធី​ទទួល​ដំណែង​ជា​ប្រធាន គ​.​ជ​.​ប
ថា​លទ្ធផល​បោះឆ្នោត​កន្លងទៅ ពិតជា​អាច​ទទួលយក​បាន ដោយ​គ្មាន​ភាពលម្អៀង ។
ប៉ុន្តែ​លោក​ថា ទៅ​ថ្ងៃ​អនាគត គ​.​ជ​.​ប ថ្មី​នេះ នឹង​ប្រឹងប្រែង​បន្ថែមទៀត
ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​កាន់តែ​ល្អ​ជាង​នេះ ។ លោក​ថ្លែងថា *«យើង​
ខ្ញុំ​សូម​ប្តេជ្ញាខិតខំ ប្រឹង​ប្រែង​យក​អស់​កម្លាំងកាយ​​ចិត្ត
អនុវត្ត​នូវ​តួ​នាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ​ អព្យាក្រឹត​ សុចរិតភាព
តម្លាភាព សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ
និង​យុត្តិធម៌​»* ។

​មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប ដែល​គណបក្ស​ប្រជាជន​កម្ពុជា
និង​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​រួមគ្នា ដែល​អ្នក នយោបាយ​គិតថា
ជា​បុគ្គល​ឯករាជ្យ គឺ​លោក ហង្ស ពុទ្ធា អះអាងថា
ច្បាប់​បោះឆ្នោត​ថ្មី​ពិតជា​មាន​ចំណុចខ្លះ​ស្ថិត​ក្នុង​ការព្រួយបារម្ភ
ពី​ដំណើរ​ទៅ​ដោយ​ឯករាជ្យ​ពេញលេញសម្រាប់​តំណែង​ថ្មី​នេះ។
ប៉ុន្តែ​លោក​ថាជម្រើស​ដែល​គេចផុត​ពី​ការខ្វែងគំនិត​គ្នាលើ​ដំណើ​ការបោះឆ្នោត
​ក្រុមការងារ​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ការពារ​ផលប្រយោជន៍​ជាតិ ។
លោក​ថា *«គំនិត​ថ្មី​មួយ​ដែល​គួរ​តែឥស្សរជន​
អ្នក​នយោបាយ​ ពិសេស​អ្នក​ទទួល​ខុស​ត្រូវ​លើ​ស្ថាប័ន​ផ្សេងៗ​ដូចជា ស្ថាប័ន​ គជប
ហ្នឹងឯង​ត្រូវ​តែបង្រួប​បង្រួមទស្សនៈ​ និងគោរព​ច្បាប់​ឲ្យ​បាន​ជា​អតិ​បរមា
នោះបាន​ធានា​និរន្តរភាព​ និង​វិបុលសុខ​ជូន​ប្រជាពលរដ្ឋ​
ជន​រួម​ជាតិ​ទាំងអស់​»​ *។

ក្រោយពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៥​នេះ
គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ចោទគ​.​ជ​.​ប ចាស់ ដែល​ដឹកនាំដោយ​លោក អុឹម សួស្តី
ថា​ជា​ឧបការណ៍​លួច​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច។
គណបក្ស​​សង្រ្គោះជាតិ​បាន​​ដឹកនាំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដូរ​ ក្បាលម៉ាស៊ីន
គ​.​ជ​.​ប នេះ ៕

*សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ [email protected]
<[email protected]>*
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to