*ឈូងអ្ហើយឈូង! ...ចាប់បានស្រេច!...* *ចាំមើល៍ គប់ត្រូវអត់ ។តើយួននឹងបានអ្វីជាថ្នូរក្នុងការអាសាច់មួយដុំឲ្យហ៊ុន សែនយកមកលេងប៉ាហ៊ីមិនស៊ីលុយពេលនេះ*
*?* *[Okhna Thorng Sarath arrested in Vietnam]លោកថោង សារ៉ាត់ត្រូវចាប់ខ្លួនបាននៅប្រទេសវៀតណាមកាលពីយប់ថ្ងៃ១៦មេសា* http://vayofm.com/news/detail/58720.html (អត្ថបទ 17-04-2015 9:47 am | ដោយ ឆេង សូរិយា) លោកថោង សារ៉ាត់ ត្រូវសមត្ថកិច្ចនគរបាលកម្ពុជាសហការជាមួយនគរបាលវៀតណាមចាប់ខ្លួនបាន នៅប្រទេសវៀតណាម ហើយបានបញ្ជូនមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី ១៦ ខែមេសា ។ ពេលនេះ ថោង សារ៉ាត់ កំពុងឃាត់ខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរ ។ ទាក់ទងនឹងការចាប់ខ្លួនរបស់លោកចោង សារ៉ាត់នេះ វិទ្យុវាយោ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីលោកជួន សុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញ និងលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននៅឡើយទេ រហូតមកដល់ពេលនេះ។ គួរបញ្ជាក់ថា ថោង សារ៉ាត់ ត្រូវជាប់សង្ស័យថាជាមេក្លោងនៅពីក្រោយករណីឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ ២០១៤ នៅមុខហាងលក់ផ្លែឈើក្បែរផ្សារអូរឡាំពិក ។នេះបើយោងតាមប្រភពពីFresh News ដែលចុះផ្សាយអោយដឹងនៅព្រឹកថ្ងៃទី១៧មេសានេះ៕ *ចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ បានហើយ*នៅ *ប្រទេសវៀតណាមកាលពីយប់ថ្ងៃ១៦មេសា* * (**ថ្ងៃទី **17 **មេសា **2015, **ម៉ោង **09:46:AM) | **ដោយ: មុនីរាជ* CEN [image: http://www.cen.com.kh/images/upload/local/MWMwZmVmYj/760_450/Thong-Sarat.jpg] ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី១៧ មេសា នេះថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានហើយ។ មន្ត្រីបានបន្តថា បន្ទាប់ពីចាប់ខ្លួន លោកឧកញ៉ាថោង សារ៉ាត់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីសាកសួរ និងរៀបចំសំណុំបែបបទបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

