*[Mam Sonando: HOW LONG WILL I SURVIVE?
https://www.youtube.com/watch?v=6AQeNTgVhRs
<https://www.youtube.com/watch?v=6AQeNTgVhRs>][ម៉ម សុណង់ដូៈ
តើខ្ញុំរស់បានដល់ពេលណា?
<https://mail.google.com/mail/u/0/goog_89497732>https://www.youtube.com/watch?v=6AQeNTgVhRs
<https://www.youtube.com/watch?v=6AQeNTgVhRs>]លោក ម៉ម សូណង់ដូ
គ្រោង​បង្កើត​គណបក្ស​នយោបាយ​ឡើង​វិញ*
*http://www.rfa.org/khmer/news/politics/morm-sonongdo-to-create-political-party-04222015065636.html
<http://www.rfa.org/khmer/news/politics/morm-sonongdo-to-create-political-party-04222015065636.html>*

 ដោយ ម៉ម មុនីរតន៍ | 2015-04-22
 [image: ម៉ម សូណង់ដូ ៣០៥]
 *លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ
និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ
ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី១៥
ខែ​មីនា ឆ្នាំ​២០១៣។ RFA/Sek Bandith *

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ
បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​គណបក្ស​នយោបាយ​របស់​លោក​ឡើង​វិញ
ក្រោយ​ពី​ធ្វើ​សមាជ​លាលែង​ពី​ប្រធាន​សមាគម​រួច។

លោក ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា
លោក​នឹង​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ដោយ​ផ្ទាល់
ហើយ​គណបក្ស​ដែល​លោក​គ្រោង​នឹង​បង្កើត​នៅ​រវាង​ចន្លោះ​ពី​ខែ​កញ្ញា និង​ខែ​តុលា
ខាង​មុខ​នេះ ឈ្មោះ​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា
មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​សម្រេច​ចិត្ត​បង្កើត​បក្ស​នយោបាយ​នៅ​ពេល​នេះ
ពីព្រោះ​លោក​យល់​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា
ពី​ពេល​នេះ​ទៅ​លែង​មាន​គណបក្ស​ប្រឆាំង​ទៀត​ហើយ។

លើស​ពី​នេះ​ទៀត លោក ម៉ម សូណង់ដូ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ
ពុំ​អាច​ធ្វើ​ជា​ស្ពាន​សម្រាប់​ប្រជាពលរដ្ឋ​ពឹងពាក់​បាន​ត​ទៅ​ហើយ
ហេតុ​នេះ​លោក​ថ្លែង​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​លោក
ដែល​ត្រូវ​តែ​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​ពេល​នេះ។
លោក​បន្ត​ថា *«ពូ​បាន​បង្កើត​សមាគម​បួន​ឆ្នាំ​ហើយ
ហើយ​ពូ​បាន​ខំ​បង្ហាត់​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​ស្គាល់​សិទ្ធិ​សេរីភាព
ហើយ​និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ
ជាពិសេស​សមាគម​អ្នក​ប្រជាធិបតេយ្យ​ហ្នឹង​មុន​គេ
ដែល​គាំទ្រ​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ រហូត​មក​ដល់​ពេល​នេះ ពូ​គិត​ថា
អ្នក​ដឹក​នាំ​សង្គ្រោះ​ជាតិ​ហ្នឹង គាត់​ឥត​បាន​ធ្វើ​អ្វី​ទាំងអស់។
កិច្ចសន្យា​របស់​គាត់​ជា​កិច្ចសន្យា​ខ្យល់»*។

លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ
គណបក្ស​ដែល​ធ្លាប់​ទទួល​បរាជ័យ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​១៩៩៨ នោះ
គ្រោង​នឹង​បង្កើត​យក​តាម​លំនាំ​ដើម​របស់​គណបក្ស​ចាស់​ឡើង​វិញ​ដដែល។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​ឡើង​វិញនេះ
នៅ​មិន​ទាន់​មាន​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ពី​គណបក្ស​ផ្សេង​ចូលរួម​នៅ​ឡើយ​ ទេ
ក្រៅ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ លោក​នឹង​ដាក់​ច្បាប់​សុំ​ទៅ​ក្រសួង​មហាផ្ទៃ
ជា​ផ្លូវ​ការ ដើម្បី​បង្កើត​គណបក្ស
បន្ទាប់​ធ្វើ​សមាជ​លាលែង​ពី​តំណែង​នៃ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​
ចន្លោះ​ខែ​កញ្ញា និង​ខែ​តុលា ខាង​មុខ​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ *ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ
យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។*
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to