*សម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋបានជួបនឹងគ្រោះថា្នក់ចរាចរ*
Video: https://www.facebook.com/182827861886122/videos/412347752267464/

រថយន្ដរបស់សម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋបានជួបនឹងគ្រោះថា្នក់ចរាចរត្រង់ចំណុចភូមិអំពិលធំ
ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង ១២ ថ្ងៃទី ២៥ ខែមេសា
ឆ្នាំ២០១៥ ហើយសម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋ ត្រូវបានញ្ជូនទៅសង្គ្រោះនៅ
មន្ទីពេទ្យហើយ!

*More pictures here*:
https://www.facebook.com/permalink.php?story_fbid=412331272269112&id=182827861886122


​

*គ្រោះ​ថ្នាក់​ចរាចរណ៍៖ ព្រះអង្គ​ម្ចាស់​ រណ​ឫទ្ធិ និង​អ្នក​ម្នាង​ផល្លា
រង​របួស​​ ហើយ​បញ្ជូន​ទៅ​ព្យា​បាលនៅ​មន្ទីរពេទ្យ​*
http://www.thmeythmey.com/?page=detail&ctype=article&id=25768&lg=kh
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-04-2015, 1:30 pm) |  ដោយ: ថ្មីៗ           2202

ព្រះអង្គ ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា
ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ៦នាក់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​
មួយ​ទៅ​លើក្បួន​រថយន្ត​របស់ព្រះអង្គ​ម្ចាស់នរោត្តម រណឫទ្ធិ
ប្រធានគណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច នា​វេលា​ម៉ោង​ជិត​១រសៀល​ថ្ងៃទី​២៥ ខែមេសា
ឆ្នាំ​២០១៥​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ញឹក ប៊ុន​ឆៃ
អនុប្រធានទីពីរ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។

   -
   -



ហេតុការណ៍​គ្រោះ​ថ្នាក់​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧
ក្នុងភូមិព្រៃ​ខ្វិត ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម
ដោយ​រថយន្ត​ដឹកដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ព្រះអង្គ​ម្ចាស់​ នរោត្តម
រណ​ឫទ្ធិ ក្នុងដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ។

​លោក ញឹក ប៊ុន​ឆៃ
​មិន​បាន​ផ្តល់ព័ត៌មាន​លំអិត​ឡើយទាក់ទង​នឹង​គ្រោះ​ថ្នាក់ចរាចរណ៍នេះ
ដោយ​គ្រាន់តែ​បញ្ជាក់ថា ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នកម្នាង ផល្លា
រង​របួស​ក្នុង​ហេតុ​ការណ៍​នេះ ​ហើយត្រូវ​បាន​បញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ
រ៉ូយ៉ាល់ រតនៈ ​នៅភ្នំពេញ​ ។ « ក្រៅពីព្រះអង្គ និងអ្នកម្នាង ផល្លា មនុស្ស ៤
នាក់ទៀត ក៏រង​របួស​ក្នុង​ហេតុការណ៍​នេះដែរ ។ តែ​មិនមាន​អ្នកស្លាប់ទេ » ។
នេះជាការ​បញ្ជាក់​របស់​​លោក ​ញឹក ប៊ុនឆៃ ។


សូម​បញ្ជាក់​ផង​ដែរ នៅព្រឹក​ថ្ងៃទី​២៥ ខែមេសា នេះ ព្រះអង្គ​ម្ចាស់ នរោត្តម
រណ​ឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច រួមជាមួយ​លោក ញឹក ប៊ុនឆៃ លោក កែវ
ពុទ្ធរស្មី នឹង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត
បាន​ចូល​រួម​ក្នុងពិធី​សំណេះសំណាល​ជាមួួ​ថ្នាក់​ដឹកនាំក្រោម​ជាតិ
និងពល​រដ្ឋដែលគាំទ្រ​គណបក្ស​នៅក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។

លោក ប៉ែន រ័ត្ន ស្នង​ការ​ស្នងការនគរបាល​ខេត្ត​កំពង់ចាម ក៏​បាន​អះអាង​ផង​ដែរ
ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នក​ម្នាង ស្ថិតក្នុងចំណោម​ជន​រងគ្រោះ
ហើយ​លោក​កំពុង​ធ្វើការ​លើ​ករណីនេះ៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to