បើតាមយើងយល់ ធ្វើនយោបាយ (សំរាប់ប្រទេសខ្មែរ) មិនមែនទុកដាក់វាសនាប្រទេសនេះទៅលើតែ 
ហ៊ុន សែន និង សម រង្សី ប៉ុណ្ណោះ ទេ គឺទៅលើការរៀបចំប្រទេសនេះអោយនៅដល់ក្នុងគំនិតមួយ 
ជាលក្ខណៈប្រជាធិបតេយ្យពឹតៗសិន (ទោះបីជានៅក្នុងសេចក្តីស្រម័យ យ៉ាងណាក៍ដោយ ) ។ 
យើងត្រូវយកគំនិត្យនេះមកសំឡឹងមើលសិន ហើយដាក់ភាពយុត្តិធម៌ អោយមើលខុសត្រូវ 
និងដឹកនាំវាសនា ជាតិខ្មែរ ។ ការដែលលោក​ហ៊ុន សែន លើកវិធានបទ មកនិយាយពេលនេះ 
គឺជាភាពគួរអោយខ្មាស់ណាស់ ហើយគ្មានសម្បជ្ជញ្ញៈខុស​ត្រូវដែលខ្លួនកាន់កាប់ប្រទេសខ្មែរ 
អស់ជាង៣ទស្សវត្តិមកហើយនោះទេ ។ 

 

De : ក.ទំ.ទំ. គ.ស.ជ. អឺរ៉ុប [mailto:[email protected]] 
Envoyé : samedi 25 avril 2015 22:29
À : គសជ អឺរ៉ុប
Objet : Fwd: វប្បធម៌សន្ទនាបានបោះជំហានដ៏ធំមួយទៀត ជាប្រវត្តិសាស្ត្រ 
ឆ្ពោះទៅរកសន្តិភាពយូរអង្វែង

 

 

ពិតជារបត់នយោបាយមួយដ៏ថ្មីស្រឡាងនិងជាទីសង្ឃឹមសំរាប់ខ្មែរគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស
 ។

ផ្លូវដែលយើងត្រូវដើរគឺនៅវែងឆ្ងាយទៀត សូមចូលរួមទាំងអស់គ្នា 
ប្រុងប្រយ័ត្នទាំងអស់គ្នា ពួតដៃគ្នា 

ដើម្បី សង្គ្រោះ បំរើ ការពារ ជាតិខ្មែរយើង !

 

---------- Forwarded message ----------
From: MunySara <[email protected] <mailto:[email protected]> >
Date: 2015-04-25 18:14 GMT+02:00
Subject: វប្បធម៌សន្ទនាបានបោះជំហានដ៏ធំមួយទៀត ជាប្រវត្តិសាស្ត្រ 
ឆ្ពោះទៅរកសន្តិភាពយូរអង្វែង



FRESH NEWS
នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅ លោក សម រង្ស៊ី កុំឲ្យសងសឹកពេលសម្តេចចេញពីតំណែង

(ម៉ាឡេស៊ី)៖ ពិតជាសារមួយជាប្រវត្តិសាស្រ្តផង និងបង្កប់នូវអត្ថន័យផង 
ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅលោក សម រង្ស៊ី នៅថ្ងៃសៅរ៏នេះថា 
«កុំឲ្យមានគំនិតសងសឹក បន្ទាប់ពីសម្តេចចេញពីតំណែង» នេះបើយោងតាមលោក ពុយ គា 
អ្នកឆ្លងឆ្លើយព័ត៌មាន ក្យូដូរបស់ជប៉ុន បានស្តាប់លឺ នៅក្នុងកម្មវិធីជួបសំណេះសំណាល 
រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ជួបជាមួយពលករ 
និងនិស្សិតខ្មែរកំពុងធ្វើការ និងកំពុងរៀន នៅប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី២៥ ខែមេសា 
ឆ្នាំ២០១៥នេះ។

បើយោងតាម​ Facebook របស់លោក ពុយ គា បានបង្ហាញ និងបញ្ជាក់ឲ្យដឹងថា 
ក្នុងឱកាសសំណេះសំណាលដ៏កម្រមួយរវាងសម្តេចតេជោ និងលោក សម រង្ស៊ី ទាំងពីរ 
នៅក្នុងទីក្រុងកូឡាឡាំពួរ ជាមួយពលករ និងនិស្សិតខ្មែរកំពុងធ្វើការ និងកំពុងរៀននៅ 
ប្រទេសម៉ាឡេស៊ី សម្តេច ហ៊ុន សែន បាននិយាយត្រង់ៗទៅកាន់ លោក សម រង្ស៊ី ថា 
«ឥឡូវខ្ញុំកំពុងធ្វើជានាយករដ្ឋមន្ត្រី នរណាក៏អាចនៅជាមួយបានដែរ 
ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីម្តង 
ឧទាហរណ៏ទេណា៎ ស្រាប់ដល់ពេលហ្នឹង ឯកឧត្តមរុញអត់ឲ្យខ្ញុំរស់នៅ 
ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកម្លាំងវ៉ៃបកវិញ ធ្វើឲ្យឯកឧត្តមរស់នៅមិនសុខដែរ 
! គណបក្សណា ទោះបីតូច ធំ តែងមានអ្នកគាំទ្រជានិច្ច 
បើសិនជាយើងធ្វើចំពោះគេមិនត្រឹមត្រូវទេ ច្បាស់ណាស់ថា គេនឹងវ៉ៃបកហើយ។ 
យើងបានដកពិសោធន៏រាប់រយឆ្នាំហើយ ដែលខ្មែរបែកបាក់គ្នា តាំងពីទឹកដីធំរហូតដល់ទឹកដីតូច 
ហើយយើងស្លាប់អស់ពលរដ្ឋប៉ុន្មាន? ល្មមគ្រប់គ្រាន់ហើយ ហើយទោះបីជាយើងមានបក្សនយោបាយ 
មានអ្នកស្រលាញ់បក្សនេះ ឬបក្សនោះ តែយើងមិនត្រូវយកគ្នាជាសត្រូវទេ។ យើងអត់ជំរើសទេ 
ដីនេះជាដីរបស់យើងទាំងអស់គ្នា មិនមែនជាដីសំរាប់ ហ៊ុន សែន ឬដីរបស់ សម រង្ស៊ី 
ឬសំរាប់នរណាមួយទេ ដីសំរាប់អ្នកទាំងអស់គ្នា ពលរដ្ឋខ្មែរទាំអស់គ្នា»។

សូមជំរាបថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី 
ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃសៅរ ទី២៥ ខែមេសានេះ បានជួបជាមួយប្រជាពលរដ្ឋខ្មែរ 
ដែលកំពុងរស់នៅសិក្សា និងធ្វើការ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ២៩០នាក់ 
ខណៈមេដឹកនាំទាំងពីរ កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចអាស៊ាននៅទីនោះ៕

www.freshnewsasia.com <http://www.freshnewsasia.com> 





 

-- 

ការិយាល័យទំនាក់ទំនង គណបក្សសង្គ្រោះជាតិ ប្រចាំទ្វីបអឺរ៉ុប

១ - ប្រធាន លោក ថៃ មករា ៖ +៣៣ ៦ ៣២ ៥៨ ១២ ៨៧

២ - អនុប្រធាន, អ្នកសំរបសំរួលហិរញ្ញវត្ថុទូទៅ លោក សួន ណារិទ្ធ ៖ +៣៣ ៦ ១៥ ៥២ ៩១ ៩៩

៣ - ជំនួយការផ្នែករដ្ឋបាល លោកស្រី គៀត ឡូរ៉ា ៖ +៣៣ ៦ ២៧ ១៥ ៨៤ ៩២

៤ - ជំនួយការផ្នែកហិរញ្ញវត្ថុ លោក កែសរ វឌ្ឍនា ៖ +៤៣ ៦ ៧៦ ៣១ ១៦ ៨៩៩

៥ - ជំនួយការផ្នែកហិរញ្ញវត្ថុ លោក ហុក ឈាងអាន ៖ +៣២ ៤ ៧៩ ៨២ ៨១ ៨២

៦ - ជំនួយការផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក ព្រំ រដ្ឋ ៖ +៣៣ ៦ ៥០ ៧០ ៦០ ៨៣

http://www.cnrp.eu/

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to