*សង្គមស៊ីវិលថា **CPP **ប្រើឥទ្ធិពលជ្រុលហួសហេតុទៅលើតុលាការគំរាម សម រង្ស៊ី* Thu, 19 November 2015 | វង្ស សុខេង <http://www.postkhmer.com/author/%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9F%81%E1%9E%84/460>ភ្នំពេញ ប៉ុស្តិ៍
*ភ្នំពេញៈ* ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញដោយបានធ្វើការថ្កោលទោសគណបក្សប្រជាជនចំពោះអ្វីដែលក្រុមអង្គការទាំងនេះមើលឃើញថាគណបក្សកាន់អំណាចយូរអង្វែងមួយនេះបានប្រើឥទ្ធិពលរបស់ខ្លួនជ្រុលហួសហេតុទៅលើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ និងសមាគមចំនួន ១៩ ចុះថ្ងៃទី ១៦ ខែវិច្ឆិកាដែលបានផ្ញើចេញដោយអង្គការខុមហ្វ្រែលកាលពីម្សិលមិញក៏បានអំពាវនាវផងដែរឲ្យគណបក្សប្រជាជនដែលកំពុងកាន់អំណាចបញ្ឈប់ការគ្រប់គ្រងលើប្រព័ន្ធតុលាការដោយសារមូលហេតុនយោបាយ និងការធ្វើឲ្យដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍នេះបានសរសេរថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺជាការរំលោភលើគោលការណ៍នៃឯករាជភាពរបស់តុលាការ និងការជ្រៀតជ្រែកលើគោលការណ៍នៃការចែករំលែកអំណាចរបស់រដ្ឋ។ សេចក្តីថ្លែងការណ៍សរសេរទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមប្តឹងលោក សម រង្ស៊ី ហើយនៅថ្ងៃទី ១៣ ខែវិច្ឆិកាតុលាការបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី។ បន្ទាប់មកនៅថ្ងៃទី ១៦ ខែវិច្ឆិកាគណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភាបានដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ដែលករណីនេះបានកើតឡើងបន្ទាប់ពីមានការវាយដំយ៉ាងឃោរឃៅទៅលើសមាជិករដ្ឋសភាពីររូបនៃគណបក្សប្រឆាំងនៅក្បែរច្រកចេញពីរដ្ឋសភាកាលពីថ្ងៃទី ១៦ ខែតុលាខណៈពេលដែលនគរបាលមិនបានយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពរបស់ពួកគេ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «សាលក្រមរបស់តុលាការបានបង្ហាញយ៉ាងច្បាស់ថាដោយសារមូលហេតុនយោបាយហើយជាឧទាហរណ៍មួយនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធតុលាការ និងជាឧបករណ៍ដើម្បីបង្អាក់សំឡេងរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយឲ្យដាក់សម្ពាធលើរដ្ឋាភិបាល [ក្នុងគោលបំណងដើម្បី] ស្វែងរកដំណោះស្រាយឱ្យលោក សម រង្ស៊ី តាមរយៈការចរចាដោយសន្តិវិធី និងបញ្ឈប់ការប្រើប្រាស់តុលាការប្រឆាំងនឹងគណបក្សប្រឆាំង»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានបដិសេធការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលនេះដោយលោកបានសង្កត់ធ្ងន់ថាអង្គការនីមួយៗទាំងនោះមិនបានគោរពលក្ខន្តិកៈស្តីពីឯករាជភាពរបស់ខ្លួនទេ។ លោកបាននិយាយថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែវាយប្រហារមកលើគណបក្សប្រជាជន និងរដ្ឋាភិបាលដែលគ្មានអ្វីភ្ញាក់ផ្អើលទេដោយសារតែអង្គការសង្គមស៊ីវិលទាំងនេះមានភាពលម្អៀងទៅខាងគណបក្សប្រឆាំង។ លោក ឥសាន បានឱ្យដឹងថា៖ «ខ្ញុំគិតថាចំនួនជាក់លាក់នៃអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងតែវាយប្រហារប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលហើយពួកគេបានសម្លឹងមើលគ្រប់ជ្រុងងងឹត និងពួកគេមិនដែលមើលទៅសម្រាប់អ្វីដែលត្រឹមត្រូវទេ»។ លោកបានបន្តថា៖ «ពេលយើងកំពុងធ្វើខ្មៅពួកគេមើលទៅសនៅពេលយើងកំពុងធ្វើស ពួកគេមើលទៅខ្មៅ ដូច្នេះខ្ញុំមិនចោទប្រកាន់ពួកគេទេប៉ុន្តែមានន័យថាពួកគេលម្អៀងទៅខាងគណបក្សប្រឆាំង »។ លោកបានថ្លែងថាគ្មានលោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិមិនស្លាប់ទេមានមន្រ្តីផ្សេងទៀតអាចដឹកនាំគណបក្សនេះបាន។ លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានថ្លែងថាការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការមិនអាចទទួលបានជោគជ័យទេខណៈពេលដែលតុលាការស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។ លោកស្រី វណ្ណាត បញ្ជាក់ថា៖ «ខ្ញុំគិតថាគ្មានគណបក្សណាបានប្រយោជន៍ទេខណៈដែលតុលាការមិនឯករាជ្យហើយមុខមាត់អាក្រក់នៃភាពទន់ខ្សោយរបស់ប្រព័ន្ធតុលាការគឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា និងអ្នកវិនិយោគបរទេស»៕ TK -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

