*ហោ ណាំហុង [ហៅ **សមមិត្តយ៉ែម] **រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស
និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា
មេធាវី​របស់​លោក​នឹង​ធ្វើ​ការ​ជាមួយ​តុលាការ
អំពី​ផែន​ការ​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ទៀត
កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក
ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ **ហេហេលោក
តា​ហេង​ស៊យឬអ្នកណាផ្សេងសមមិត្តយ៉ែម**?*
*លោក ហោ ណាំហុង ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី
ពី​បទ​បរិហារ​កេរ្តិ៍*
*ដោយ ខែ សុណង*
*2015-12-07RFA*
[image: ហោ ណាំហុង ៦២០]
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង
​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង
ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev
ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស
និង​សហប្រតិបត្តិការ​អន្តរជាតិ លោក *ហោ ណាំហុង
បាន​ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី
ម្នាក់​ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (**Facebook)
ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា មនុស្ស​ជំនិត​នោះ​ជា​នរណា​ច្បាស់​លាស់​នោះ​ទេ។*
លោក *ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
បាន​អះអាង​ថា មេធាវី​របស់​លោក​នឹង​ធ្វើ​ការ​ជាមួយ​តុលាការ
អំពី​ផែន​ការ​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ទៀត
កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក
ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។*
លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា លោក​នឹង​មិន​លូក​ដៃ​អ្វី​ទាំងអស់
ទុក​ឲ្យ​មេធាវី​របស់​លោក​ធ្វើ​ការ​ជាមួយ​តុលាការ ដើម្បី​ចាត់​ការ​ករណី​នេះ។
លោក ហោ ណាំហុង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ
បន្ទាប់​ពី​លោក​បាន​ជួប​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ
និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក
វីលៀម ហេដថ៍ (William A. Heidt) នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ
នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស៖ *«អ្នក​ជិតស្និទ្ធ​ឯកឧត្ដម សម រង្ស៊ី
នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​មិន​ចេញ​ឈ្មោះ​ចេញ​នៅ​ឯណា​ទេ
បាន​វាយ​ប្រហារ​ខ្ញុំ​តាម​ប្រព័ន្ធ​ឃោសនា​សង្គម​ហ្វេសប៊ុក​យ៉ាង​ឃោរឃៅ​បំផុត
ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់»*។
កាល​ពី​ថ្ងៃ​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ
បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ដោយ​អនុវត្ត​ទៅ​តាម​សាលក្រម
និង​សាល​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​បទ​បរិហារ​កេរ្តិ៍​សាធារណៈ
និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង លើ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
ដែល​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ជើង​ឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ
រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨។
លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី ទាក់ទិន​នឹង​សម្ដី​ចោទ​ប្រកាន់​ថា
លោក​ជា​ប្រធាន​ជំរំ​បឹង​ត្របែក
និង​បាន​ចូលរួម​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។
លោក​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី នេះ
ថា​ធ្វើ​ឲ្យ​រូប​លោក​ឈឺ​ចាប់ ត្បិត​បង​ប្អូន និង​សាច់ញាតិ​របស់​លោក​ជាង
៣០​នាក់ ក៏​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ដែរ​នោះ។
ក្រៅ​អំពី​ការ​លើក​ឡើង​របស់ លោក ហោ ណាំហុង ពី​គម្រោង​ប្ដឹង​អ្នក​ស្និទ្ធ​នឹង
លោក សម រង្ស៊ី នេះ លោក​ក៏​បាន​រិះគន់ លោក សម រង្ស៊ី
ផ្ទាល់​ថា​ជា​អ្នក​នយោបាយ​គ្មាន​សីលធម៌ និង​ប្រើ​សម្ដី​មិន​ថ្លៃថ្នូរ។
ការ​ហៅ​ដូចនេះ ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់ លោក សម រង្ស៊ី
ដែល​បាន​ចោទ​ប្រកាន់​រូប​លោក​ថា ជា​មេ​គុក​បឹង​ត្របែក ធ្វើ​បាប
និង​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ លោក សម រង្ស៊ី
ទាមទារ​ឲ្យ លោក ហោ ណាំហុង
សុំ​ទោស​ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ លោក ហោ
ណាំហុង បាន​ហៅ​សម្ដី​របស់ លោក សម រង្ស៊ី ថា​ជា​ពាក្យ​សម្ដី​ព្រហើន​កោង​កាច
និង​បង្ខំ​ឲ្យ​រូប​លោក សុំ​សាលា​ឧទ្ធរណ៍​អនុវត្ត​ដីកា​លើ​ករណី លោក សម រង្ស៊ី
នេះ។
លោក​ឧបនាយករដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ
មិន​បាន​គោរព​គោលការណ៍ ៧​ចំណុច​ក្នុង​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នោះ​ទេ។
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ
បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ លោក ហោ ណាំហុង នោះ​ទេ។ តែ លោក យឹម សុវណ្ណ
មាន​ប្រសាសន៍​ថា បញ្ហា​ចំពោះ​មុខ
និង​អំពើ​អយុត្តិធម៌​ជាច្រើន​ដែល​បាន​កើត​មាន​មក​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
រួម​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស
អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ការ​ដក​តំណែង លោក កឹម សុខា
ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក
សម រង្ស៊ី ជាដើម មិន​ត្រូវ​បាន​ដោះស្រាយ
បែរ​ជា​មក​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ
ថា​រំលោភ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា
ឆ្នាំ​២០១៤ ទៅ​វិញ៖ *«យើង​ពិបាក​និយាយ​ណាស់​តុលាការ​នៅ​ស្រុក​ខ្មែរ
ចង់​រក​ខុស​ត្រូវ​ថា​នរណា​ខុស​នរណា​ត្រូវ? គណបក្ស​កាន់​អំណាច​ត្រូវ​ទាំងអស់។
បើ​យើង​មើល​ការ​វិនិច្ឆ័យ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​សហគមន៍​អឺរ៉ុប
២៨​ប្រទេស​ដែល​តំណាង​រាស្ត្រ​របស់​គេ​តំណាង​ប្រជាពលរដ្ឋ​ជាង ៥០០​លាន​នាក់
គេ​បាន​គាំទ្រ​ញត្តិ​មួយ​ថា អ្វី​ដែល​ប្រធាន សម រង្ស៊ី
បាន​ធ្វើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ
បាន​និង​កំពុង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ
អត់​មាន​ការ​រំលោភ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​ទេ»*។
យ៉ាង​នេះ​ក្ដី ក្នុង​ជំនួប​ដែល លោក វីលៀម ហេដថ៍ (William A. Heidt)
សម្ដែង​ការ​គួរ​សម​ជាមួយ
លោក ហោ ណាំហុង ក្នុង​ឱកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវ​ការ
ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ប្រចាំ​កម្ពុជា នោះ លោក ហោ ណាំហុង បាន​អះអាង​ថា
លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ដែល​កើត​មាន​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង
ហើយ​បាន​សន្យា​ថា នឹង​ការពារ​មិន​ឲ្យ​កើត​មាន​អំពើ​ហិង្សា​មក​លើ​តំណាង​រាស្ត្រ
និង​ប្រជាពលរដ្ឋ​ត​ទៀត​ឡើយ៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to