*លោក​ គង់ គាំលា ​ពី​បក្ស​ សម រង្ស៊ី ទៅ​ចូល​សង្គ្រោះ​ជាតិ*
Tue, 8 December 2015 | មាស សុខជា
<http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417>
 | ភ្នំពេញ ​ប៉ុស្តិ៍​
[image:
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/Kong-korm-SRP.jpg?itok=B3Ef-OkH]
*ភ្នំពេញៈ* លោក គង់ គាំ
បាន​ប្រកាស​ជាថ្មី​ទៀត​ថា​លោក​នឹង​​លាលែង​ពី​តំណែង​សមាជិក​ព្រឹទ្ធសភា​
និង​ពី​ប្រធាន​គណបក្ស​ សម រង្ស៊ី
នា​ខែ​នេះ​ដោយ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​។
លោក គង់ គាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គណបក្ស​ សម រង្ស៊ី
​នឹង​ចប់​អាណត្តិ​របស់​ខ្លួន​បន្ទាប់ពី​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ហើយ​ជា​មូលហេតុ​ដែល​លោក​​ត្រូវ​តែ​លាលែង​ពី​ប្រធាន​គណបក្ស
សម រង្ស៊ី ​និង​សមាជិក​ព្រឹទ្ធសភា​នៅ​ចុង​ខែ ១២
ហើយ​នឹង​​ទៅ​ចូលរួម​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ធ្វើ​ជា​ទីប្រឹក្សា​គណបក្ស​​។
លោក​បញ្ជាក់​ថា
​លោក​មិន​ទាន់​​បាន​ប្រកាស​​ចាកចេញ​ពី​នយោបាយ​នៅ​ឡើយ​ទេ​ដោយ​លោក​គ្រាន់​តែ​ប្រកាស​លាលែង​ពី​គណបក្ស​
សម រង្ស៊ីនិង​សមាជិក​ព្រឹទ្ធសភា​តែ​ប៉ុណ្ណោះ​។
ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​លោក សុខ ឥសាន
បាន​ចាត់​ទុក​​ការ​ប្រកាស​​ត្រឡប់​ចូល​នយោបាយ​វិញ​របស់​លោក គង់ គាំ
ថា​ជា​ការ​កុហក​​​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​ជឿ​គណបក្ស​ប្រឆាំង។
លោក ឥសាន ​ថា៖ 
«​​សូម​ប្រជាពលរដ្ឋ​យើង​ស្តាប់​​ការ​ប្រកាស​របស់​គាត់​ថា​តើ​អ្វី​ដែល​គាត់​និយាយ​​ពេល​មុន​
និង​និយាយ​​ក្រោយ​​ដូច​គ្នា​ឬ​អត់​»។ «​
ប្រសិន​បើ​គាត់​និយាយ​ពេល​មុន​ផ្សេង​និយាយ​ពេល​ក្រោយ​ផ្សេង​ប្រជាពលរដ្ឋ​គួរ​ឈប់​ជឿ​គាត់​
»​។
ជា​ការ​ឆ្លើយតប​លោក គង់ គាំ បាន​ចំអក​ចំពោះ​ការ​ចោទប្រកាន់​របស់​លោក ឥសាន
ថា​គណបក្ស​ប្រជាជន​អត់​ចេះ​អាន​អក្សរ​។
លោក​បញ្ជាក់​​​ថា​៖
«​លិខិត​​របស់​ខ្ញុំ​កាល​ពី​មុន​​និយាយ​ថា​ដក​ខ្លួន​ចេញ​ពី​គណបក្ស
សម រង្ស៊ី ហើយ​នៅ​ធ្វើ​ជា​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​។
ខ្ញុំ​មិន​បាន​និយាយ​ថា​ត្រូវ​លាលែង​ពី​នយោបាយ​​នោះ​ទេ​»៕ PS
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to