*How many times have Sam Rainsy run away from his supporters?* *He asked them to rise, and they did.* *Then he compromised. * *Now, once again he took himself out of it again. What kind of struggle is that. Did he compare to that lady in Myanma?* *I'm sorry. Sam Rainsy is no where near her. *
On Wednesday, December 16, 2015 at 12:30:11 AM UTC-8, cnrpwa wrote: > > Foreign help has strings: Rainsy > > Wed, 16 December 2015 | Meas Sokchea > <http://www.phnompenhpost.com/author/meas-sokchea/17894> | The Phnom Penh > Post > > [image: > http://www.phnompenhpost.com/sites/default/files/styles/full-screen/public/field/image/rainsy_at_wat_rasmei_samakki_in_roubaix_an_industrial_city_in_the_northern_part_of_france_13_12_2015_supplied.jpg?itok=1CqWCZnm] > Self-exiled Cambodia National Rescue Party leader Sam Rainsy addresses > Khmer nationals during a speech at a Buddhist pagoda in Roubaix in northern > France on Sunday. Photo supplied > > Opposition leader Sam Rainsy, currently in self-imposed exile and lobbying > for foreign diplomatic support, told supporters in France on Sunday that > Cambodia should not rely on foreign powers to solve its own problems, given > the country’s history. > The Cambodia National Rescue Party president is currently abroad to avoid, > among other legal entanglements, a two-year prison sentence > <http://www.phnompenhpost.com/post-weekend/sam-rainsy-faces-arrest-warrant> > stemming from a recently resurrected 2011 conviction for defaming > Foreign Minister Hor Namhong. > In his remarks in France, he said a solution to the country’s ongoing > political tensions should be flexible and between “Khmers and Khmers”, and > should not rely on foreign powers. > Speaking at Wat Rasmei Samakki in France, Rainsy discussed the folly of > how, after the decline of the Angkor Empire, successive factions of the > Khmer royal family requested assistance and protection from the > neighbouring states of Siam, today’s Thailand, and Annam, the precursor of > Vietnam, to support their claims on power. > As a result, Thailand came to control the western provinces of Battambang > and Siem Reap while Vietnam annexed the Mekong delta, referred to as > Kampuchea Krom by some Cambodians. > “If we look at Cambodian history for the last 400 years, we have seen that > Khmers have argued with each other continuously,” Rainsy said. > “When there were continuous conflicts, our Khmer behaviour was to win over > fellow Khmers absolutely, and to win, we relied on foreign countries. > “This, we must withdraw. If we do not rely on the Western foreign > countries, then we rely on the Eastern foreign countries. They help us to > win but they do not help for free. They think of their own interests.” > Given his efforts to engage the international community > <http://www.phnompenhpost.com/national/eu-passes-resolution-supporting-rainsy> > to help with Cambodia’s ongoing political tension, the comments could be > seen as somewhat ironic. > But via email, Rainsy said his remarks needed to be understood in the > country’s historical context, which he said was reminiscent of Poland – a > country “also caught between two powerful and aggressive neighbours: > Prussia/Germany and Russia”. > He added: “But Cambodia has nothing to fear from Western countries, like > Poland has nothing to fear from Brazil. Those countries do not share any > common borders!” > Cambodian People’s Party spokesman Sok Eysan agreed that a reliance on > foreign powers undermined the Kingdom’s territory in the past, but the > issue was not simple. > He said Vietnam “liberating” Cambodia from the Pol Pot regime, for > example, was “meaningful help”. > *លោក សម រង្ស៊ី ចង់ដោះស្រាយបញ្ហានយោបាយដោយខ្មែរ និង ខ្មែរ * > Wed, 16 December 2015 > មាស សុខជា > <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> > > ភ្នំពេញ ប៉ុស្តិ៍ > > *ភ្នំពេញៈ* លោក សម រង្ស៊ី > ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសបានបង្ហាញនូវភាពទន់ភ្លន់ជាមួយនឹងគណបក្សកាន់អំណាចដោយចង់ដោះស្រាយបញ្ហានយោបាយដែលកំពុងឡើងកម្តៅដោយខ្មែរ > > និងខ្មែរដោយមិនចាំបាច់ពឹងផ្អែកលើបរទេសដូចនៅក្នុងប្រវត្តិសាស្ត្រដែលនៅទីបំផុតបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី។ > ថ្លែងទៅកាន់អ្នកគាំទ្រនៅវត្តរស្មីសាមគ្គីនៅបារាំងកាលពីថ្ងៃអាទិត្យលោក > > សម រង្ស៊ី > បានចង្អុលបង្ហាញថារាប់រយឆ្នាំកន្លងមកខ្មែរតែងតែរត់ទៅពឹងប្រទេសក្រៅនៅពេលមានជម្លោះរវាងខ្មែរ > > និងខ្មែរដើម្បីឈ្នះខ្មែរម្ខាងទៀត។ > លោកថ្លែងថា៖ «បើយើងពិនិត្យប្រវតិ្តសាស្រ្តខ្មែរ ៤០០ > ឆ្នាំកន្លងមកយើងឃើញថាខ្មែរតែងតែឈ្លោះគ្នាមិនឈប់។ > នៅពេលមានជម្លោះអាកប្បកិរិយាខ្មែរចង់ឈ្នះខ្មែរដូចគ្នាដាច់ខាតហើយដើម្បីឈ្នះត្រូវតែពឹងផ្អែកលើប្រទេសក្រៅដែលចំណុចនេះយើងត្រូវតែដកចេញ។ > > បើមិនពឹងប្រទេសខាងលិចគឺពឹងប្រទេសខាងកើតដល់គេជួយខ្មែរម្ខាងឈ្នះគេគិតពីផលប្រយោជន៍ > »។ > លោក សម រង្ស៊ី បន្តថាប្រទេសខាងលិច > និងខាងកើតគេសម្លឹងមើលទឹកដីខ្មែរដើម្បីជាការតបស្នងចំពោះការជួយរបស់ពួកគេ។ > > លោកបញ្ជាក់ថា៖ «ដូច្នេះយើងល្មមបញ្ចប់ [ការពឹងលើប្រទេសក្រៅ] > ល្មមដកបទពិសោធពីប្រវតិ្តសាស្រ្ត»។ > លោក *សុខ ឥសាន > អ្នកនាំពាក្យគណបក្សប្រជាជនបានទទួលស្គាល់ការអត្ថាធិប្បាយរបស់លោក សម > រង្ស៊ី > ដោយថ្លែងថាការពឹងផ្អែកលើជំនួយបរទេសធ្វើឲ្យខ្មែរបាត់បង់ទឹកដីប៉ុន្តែលោកថាការពឹង* > *ជំនួយបរទេសមិនអាចចៀសបានទេនៅពេលកម្ពុជាជួបគ្រោះថ្នាក់ > ឬត្រូវធ្វើបាបដោយក្រុមមួយ។* > ប៉ុន្តែលោក ឥសាន បានបញ្ជាក់ថា៖ > «ការពឹងខ្លះមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេ។ > ការពឹងខ្លះធ្វើឲ្យកម្ពុជាសល់ទឹកដី។ វាមិនអវិជ្ជមានទាំងអស់ទេ។ > របបប៉ុលពតដែលសម្លាប់មនុស្សហើយបើយើងមិនពឹង [វៀតណាម] > ដើម្បីរំដោះជីវិតប្រជាជនតើយើងអាចធ្វើបានដោយខ្លួនឯងឬអត់? > នៅពេលកម្លាំងតស៊ូប្រឆាំង > ប៉ុល ពត នៅទន់ខ្សោយ។ នេះគឺជាជំនួយមានន័យ»។ > នៅពេលសួរថាតើករណីលោក សម រង្ស៊ី > ដែលកំពុងត្រូវបានតុលាការចេញដីកាចាប់ខ្លួនអាចនឹងត្រូវដោះស្រាយបានរវាងខ្មែរ > > និងខ្មែរដែរទេ? លោក ឥសាន > ថ្លែងថាវប្បធម៌សន្ទនាកំពុងតែបន្តដោះស្រាយបញ្ហាដោយខ្មែរតែមួយហើយថាករណីលោក > > សម រង្ស៊ី គឺផ្អែកលើនីតិវិធីរបស់តុលាការ។ > សហគមន៍អន្តរជាតិក៏បានជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាផងដែរ៕ > > TK > > *បទវិភាគ៖ តើអ្វីនៅពីក្រោយនៃការចេញដីការបស់តុលាការចាប់ខ្លួនលោក > សម រង្ស៊ី ផ្ទួនៗ**?* > ដោយ ទីន ហ្សាការីយ៉ា > 2015-12-13RFA > [image: សម រង្ស៊ី ហ៊ុន សែន ៦២០] > លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន > សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ > ខែមេសា ឆ្នាំ២០១៥។ > RFA/Tin Zakariya > សំណុំរឿង លោក សម រង្ស៊ី ចុងក្រោយដែលតុលាការសើរើសំណុំរឿងចាស់ > ចេញដីកាចាប់ខ្លួនលោកនៅពេលនេះ > គឺធ្វើឲ្យស្ថានការណ៍នយោបាយវិវឌ្ឍន៍កាន់តែអាក្រក់នាពេលបច្ចុប្បន្ននេះ > ពិសេសនឹងឈានទៅដល់ការប្រេះស្រាំវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ > ដែលនឹងពិបាកស្ដារឡើងវិញបាន។ > ទោះបីជាបែបនេះក្ដី នរណាក៏ដឹងដែរថា > ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់គណបក្សប្រឆាំងជាបន្តបន្ទាប់នេះ > ជាហេតុផលនយោបាយដែលសហគមន៍ជាតិ > និងអន្តរជាតិថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ > ដែលគេមើលឃើញពីភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែង។ > តើអ្វីនៅពីក្រោយនៃការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ផ្ទួនៗនោះ? > ថ្វីត្បិតតែតំណាងគណបក្សទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ > > ទី១០ ធ្នូ នេះក៏ដោយ > ក៏ស្ថានភាពនយោបាយដែលបានឡើងកម្ដៅខ្លាំងណាស់ទៅហើយ > ក៏ប្រហែលមិនទាន់អាចស្ដារនូវអ្វីដែលអ្នកនយោបាយហៅថា > វប្បធម៌សន្ទនានោះបានដោយងាយនោះឡើយ។ នៅទីបំផុត > វប្បធម៌សន្ទនានេះមិនអាចឈ្នះវប្បធម៌ចាប់ចង > ដែលរដ្ឋាភិបាលតែងតែអនុវត្តកន្លងមកនោះទេ។ > អ្នកនយោបាយខ្មែរ បានប្រើប្រាស់ល្បែងនយោបាយម្ដងត្រជាក់ ម្ដងក្ដៅនេះ > មិនមែនជាលើកទី១ នោះទេ។ ល្បែងនយោបាយនេះ > បានកើតមានជាដដែលៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលជាង > ២០ឆ្នាំកន្លងមក > អ្នកនយោបាយខ្មែរតែងតែប្រើប្រាស់ល្បែងនយោបាយរុកកួនគ្នាទៅវិញទៅមកឥតឈប់ឈរ > > ពិសេសចាប់តាំងពីមានការបោះឆ្នោតជាលើកដំបូងតាមលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៩៣ > > មក។ > ងាកមកបច្ចុប្បន្ននេះវិញ > មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី៥ > តែងតែរកវិធីសាស្ត្រផ្ដួលគ្នាទៅវិញទៅមកនៅក្រោយការបោះឆ្នោត។ > ការយកឈ្នះចាញ់គ្នារវាងអ្នកនយោបាយនៅពេលនេះ គឺគណបក្សកាន់អំណាច > បក្សប្រឆាំង ហាក់ដូចជាភ្លេចតម្រូវការរបស់ប្រជាពលរដ្ឋ > ដែលបក្សជាប់ឆ្នោតទាំងពីរធ្លាប់បានសន្យានៅមុនពេលបោះឆ្នោតនោះ។ > ជាការពិតណាស់ តម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺសុខសន្តិភាព។ > ប្រជាពលរដ្ឋមិនចង់ឃើញអ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់ > ហែកហួរគ្នាគ្មានទីបញ្ចប់ ការអនុវត្តច្បាប់ដោយស្មើភាព > ពិសេសទៅទៀតនោះ គឺតម្រូវការក្រពះ ជាដើម។ របាយការណ៍ធនាគារពិភពលោក (World > Bank) បង្ហាញថា ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង > ៨លាននាក់ មានជីវភាពជិតក្រ។ > ផ្ទុយទៅវិញ លោក ហ៊ុន សែន កំពុងប្រើគោលនយោបាយ "ឈ្នះៗ" > ក្នុងការដឹកនាំរបស់ខ្លួន ដែលគោលនយោបាយនេះមានបីសំខាន់ គឺទី១ > ការរក្សាសុវត្ថិភាពអាយុជីវិត ទី២ ការរក្សាទ្រព្យសម្បត្តិ និងទី៣ > ការរក្សាឋានៈ និងតួនាទី។ > នៅគ្រាដែលគណបក្សប្រឆាំងកំពុងមានសន្ទុះអ្នកគាំទ្ររបស់ខ្លួនកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ > > ហើយអាណត្តិទី៥ នេះ លទ្ធផលបោះឆ្នោតប្រដេញគ្នានោះជាមេរៀនស្រាប់។ > បញ្ហានេះ ចង់មិនចង់ > រដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់តាមរយៈយុទ្ធសាស្ត្រ "ឈ្នះៗ" នេះ > ពោលគឺការរក្សាឋានៈតួនាទី ឬអំណាចជាកត្តាចម្បង។ ទន្ទឹមនឹងនេះ > នរណាក៏ដឹងដែរថា ក្រុមអ្នកមានអំណាច > ឬក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន > សុទ្ធតែជាក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ > ក្រៅពីនេះទៀត ជំងឺមិនទុកចិត្តក៏ជារឿងសំខាន់ដែរ > នៅគ្រាដែលប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ > មិនដែលធ្លាប់មានការផ្លាស់ប្ដូរមេដឹកនាំសោះនោះ > ការដឹកនាំរបស់បុគ្គលតែម្នាក់ដ៏យូរបែបនេះ ក៏មានភាពវិជ្ជមាន > និងអវិជ្ជមានច្រើនដែរ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស > អំពើនិទ្ទណ្ឌភាពក្នុងសង្គម ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន > និងអំពើនិទ្ទណ្ឌភាព ជាដើម។ > ជាងនេះទៅទៀត សារនយោបាយរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលថា > "មានស៊ី អត់សែន មានសែន អត់ស៊ីនោះ" > ប្រហែលជាឋិតនៅក្នុងការចងចាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន > រហូតក៏ថាបាន។ ប្រការនេះ លោក ហ៊ុន សែន ប្រហែលជាមិនអាចទុកចិត្ត លោក សម > រង្ស៊ី ឡើយបើសិនជាលោកចាញ់ឆ្នោតនោះ។ ម្យ៉ាងវិញទៀត > កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ជាញឹកញយ អំពាវនាវឲ្យបញ្ចប់វប្បធម៌ > "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី"។ លោក ហ៊ុន សែន > ទំនងជាព្រួយបារម្ភអំពីការសងសឹកដោយប្រការណាមួយ > ក្រោយពីលោកធ្លាក់ពីអំណាចក៏ថាបាន។ > ស្របពេលគ្នានេះ > នៅមុនពេលកម្ដៅនយោបាយឡើងកាន់តែខ្លាំងរវាងគណបក្សជាប់ឆ្នោតទាំងពីរ > គឺលោក សម រង្ស៊ី ធ្លាប់បានរិះគន់ថា លោក ហ៊ុន សែន > ជាមេដឹកនាំផ្ដាច់ការ។ លោក សម រង្ស៊ី ក៏សរសេរនៅក្នុងហ្វេសប៊ុក > (Facebook) > របស់លោកភ្លាមៗក្រោយពេលមានអំពើហិង្សាវាយតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ > > តុលា នោះថា ការបោះឆ្នោតខាងមុខ លោក ហ៊ុន សែន ដឹងខ្លួនថា > លោកមិនឈ្នះក្នុងការបោះឆ្នោតខាងមុខ > ហើយដើម្បីរក្សាអំណាចបានច្រើនឆ្នាំតទៅទៀតនោះ មានតែ លោក ហ៊ុន សែន > ប្រើវិធីស្រដៀងក្រុមហ្វាស៊ីស (Fascist) នៅប្រទេសអ៊ីតាលី > ដែលប្រើហិង្សាលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត។ល។ > ការឌឺដងដាក់គ្នានេះ លោក ហ៊ុន សែន > ទំនងជាមិនអាចទប់កំហឹងរបស់ខ្លួនបាននោះឡើយ។ ម្យ៉ាងទៀត > ជំងឺមិនទុកចិត្តក៏មាន ហើយដើម្បីបង្ហាញឥទ្ធិពលខ្លួនផងនោះ លោក ហ៊ុន > សែន មានតែប្រើនយោបាយ "ឈ្នះៗ" នេះ ដើម្បីចាត់ការទៅលើដៃគូ ព្រោះថា > ការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ទៅតាមបណ្ដឹងរបស់ លោក ហោ ណាំហុង > ដែលជាសំណុំរឿងចាស់កប់ទុកច្រើនឆ្នាំមកហើយនោះ > គឺធ្វើឡើងមួយថ្ងៃក្រោយ លោក ហ៊ុន សែន ប្រកាសថា > សំណុំរឿងរបស់មេបក្សប្រឆាំងនៅក្នុងដៃតុលាការនៅឡើយ។ លោក ហ៊ុន សែន > ក៏ប្រកាសថា លោកក៏មិនធ្វើជាតួចិត្តល្អ > ក្នុងការស្នើសុំទៅព្រះមហាក្សត្រ សុំព្រះរាជទានទោសឲ្យ លោក សម រង្ស៊ី > ទៀតដែរ។ > លើសពីនេះទៀត អ្វីដែលគួរឲ្យសាធារណជនចាប់អារម្មណ៍ទៀតនោះ > គឺសំណុំរឿងរបស់ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាកោះហៅផ្ទួនៗ > ក្រៅពីដីកាចាប់ខ្លួនតាមបណ្ដឹង លោក ហោ ណាំហុង នោះ។ > តុលាការបានចេញដីកាចំនួនពីរទៀតប្រឆាំងនឹង លោក សម រង្ស៊ី គឺទី១ លោក > ហេង សំរិន ប្រធានរដ្ឋសភា បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ > ដីកាកោះហៅមួយទៀត គឺតុលាការចោទប្រកាន់ លោក សម រង្ស៊ី > ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ > ប្រើប្រាស់ឯកសារសាធារណៈក្លែង > និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម > ពាក់ព័ន្ធនឹងសំណុំរឿងព្រឹទ្ធសភា លោក ហុង សុខហួរ។ > ការចេញដីកាប្រឆាំង លោក សម រង្ស៊ី ជាបន្តបន្ទាប់នេះ តាមមើលទៅ > រដ្ឋាភិបាលហាក់មិនខ្វល់ទៅនឹងការព្រមានរបស់សភាអឺរ៉ុប និងសភាអាស៊ាន > ដែលអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់បទចោទនានាប្រឆាំង លោក សម រង្ស៊ី > បញ្ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង > ពិសេសគឺការព្រមានរបស់សភាអឺរ៉ុប > ក្នុងការឈប់ផ្ដល់ជំនួយក្នុងមួយឆ្នាំៗជាង > ៤០០លានដុល្លារសហរដ្ឋអាមេរិក ឲ្យកម្ពុជា នោះឡើយ ដោយហេតុថា > រដ្ឋាភិបាលកម្ពុជា ក៏នៅមានមហាអំណាចសេដ្ឋកិច្ចចិន នៅពីក្រោយខ្នងដែរ។ > ជាសរុបសេចក្ដីទៅ ការផ្ដួលគូបដិបក្ខដោយប្រើគោលនយោបាយ "ឈ្នះៗ" > និងចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី បែបនេះ តាមមើលទៅ លោក ហ៊ុន សែន > នៅតែមានជំងឺមិនទុកចិត្តអ្នកណាទាំងអស់ ក្រៅពីក្រុមគ្រួសារលោក។ > ម្យ៉ាងវិញទៀត លោកចង់បន្សាបឥទ្ធិពលគណបក្សប្រឆាំង និងលោក សម រង្ស៊ី > ព្រោះថា ការចាត់ការ លោក សម រង្ស៊ី តាមរូបភាពបែបនេះ > មិនមែនជារឿងថ្មីនោះឡើយ។ នៅក្រោយការបោះឆ្នោតម្ដងៗ លោក សម រង្ស៊ី > មិនដែលមានឱកាសនៅបម្រើប្រជាពលរដ្ឋបានពេញអាណត្តិនោះឡើយ។ > ការធ្វើដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថា លោក សម រង្ស៊ី > ជាមនុស្សកំសាកជាដើម។ > ក្រៅពីនេះទៀត ក៏ជាឱកាសមួយសម្រាប់បំបែកបំបាក់សម្ព័ន្ធភាពរវាង លោក > សម រង្ស៊ី និងលោក កឹម សុខា ដោយទុកឲ្យ លោក កឹម សុខា > ដឹកនាំគណបក្សប្រឆាំងតែម្នាក់ឯង ព្រោះរដ្ឋាភិបាលដឹងយ៉ាងច្បាស់ថា > បើសិនជាគណបក្សប្រឆាំងបែកបាក់នោះ > គឺជាជោគជ័យរបស់ខ្លួននៅពេលបោះឆ្នោតខាងមុខ។ > ក៏ប៉ុន្តែ បើគណបក្សប្រឆាំងមិនបែកបាក់វិញ ទោះបីជា លោក សម រង្ស៊ី > នៅក្រៅស្រុកក៏ដោយ ប្រជាពលរដ្ឋបច្ចុប្បន្នអាចយល់បានយ៉ាងច្បាស់ថា > រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះ > ថាអ្នកណាជាអ្នករងគ្រោះពិតប្រាកដ។ ជាលទ្ធផល > នឹងបង្ហាញនៅពេលបោះឆ្នោតឆ្នាំ២០១៨។ > ល្បែងនយោបាយផ្ដួលគ្នានៅពេលនេះ តាមមើលទៅ > ក៏អាចជាយុទ្ធសាស្ត្រគណបក្សកាន់អំណាច > ចង់ពន្យារពេលការបោះឆ្នោតនៅពេលខាងមុខក៏អាចថាបាន ដូចដែល លោក សម > រង្ស៊ី ធ្លាប់បានចោទប្រកាន់ លោក ហ៊ុន សែន កន្លងមកនោះថា អ្វីដែល លោក > ហ៊ុន សែន ធ្វើនៅពេលនេះ > គឺជាចេតនាចង់ពន្យារពេលបោះឆ្នោតនៅអាណត្តិក្រោយ។ > យ៉ាងណាក៏ដោយចុះ ល្បែងអ្នកនយោបាយកំពុងលេងនៅពេលនេះ > អ្នកនយោបាយគ្មានជម្រើសអ្វីងាកមករកតុចរចាដោយប្រើប្រាស់វប្បធម៌សន្ទនាទៀតនោះទេ > > ដើម្បីរក្សាលំនឹងនយោបាយ ការផ្ដល់ឱកាសប្រកួតប្រជែងដោយស្មើភាព > ព្រោះថា > អាថ៌កំបាំងនៅក្រោយខ្នងឈុតឆាកសម្ដែងរបស់អ្នកនយោបាយនៅពេលនេះ > ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងមើលឃើញអស់ហើយ៕ > > > Sincerely yours,- ដោយការគោរពរាប់អាន!!! > > > *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* > > Email: *[email protected] <javascript:>* > > Phone: *206-850-7565* > Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* > > *Donate: CNRP Chase Account: 422 981 188. * > *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not > wish to receive this email, please reply with "Unsubscribe"*. > -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

