*First ICC Case Opened for Cote d'Ivoire's Former President...[Who's Next?*] *តុលាការព្រហ្មទណ្ឌអន្តរជាតិបើកសវនាការជាលើកទីមួយកាត់ទោសអតីតប្រធានាធិបតីកូតឌីវ័រ* *http://km.rfi.fr/europe/20160128/ICC* <http://km.rfi.fr/europe/20160128-%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%A0%E1%9F%92%E1%9E%98%E1%9E%91%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%A2%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E2%80%8B-%E1%9E%9F%E1%9E%9C%E1%9E%93%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A-%E1%9E%A2%E1%9E%8F%E1%9E%B8%E1%9E%8F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%B6%E1%9E%92%E1%9E%B7%E1%9E%94%E1%9E%8F%E1%9E%B8-%E1%9E%80%E1%9E%BC%E1%9E%8F%E1%9E%8C%E1%9E%B8%E1%9E%9C%E1%9F%90%E1%9E%9A> ដោយ អៀង សុខម៉ិញ <http://km.rfi.fr/auteur/%E1%9E%A2%E1%9F%80%E1%9E%84-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%98%E1%9F%89%E1%9E%B7%E1%9E%89/> 28/01/2016 [image: media] លោក Laurent Gbagbo អតីតប្រធានាធិបតីកូតឌីវ័រ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ថ្ងៃទី ២៨ មករា ២០១៦Reuters/ICC via Reuters TV
៥ឆ្នាំក្រោយការបោះឆ្នោតនិងអំពើហិង្សា ដែលបានផ្តាច់ជីវិតជនស៊ីវិលកូតឌីវ័រអស់ជាង៣ពាន់នាក់ ក្នុងរយៈពេលតែ៥ខែ នៅថ្ងៃនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិCPI បានបើកសវនាការ កាត់ទោសអតីតប្រធានាធិបតីកូតឌីវ័រ លោក ឡូរ៉ង់ បាក់បូ Laurent Gbagbo នៅទីក្រុងឡាអេ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះជាលើកទីមួយហើយដែលតុលាការព្រហ្មទណ្ឌអន្តរជាតិបើកសវនាការ កាត់ទោសអតីតប្រធានាធិបតីប្រទេសមួយ នៅក្រៅប្រទេសកំណើត។ សវនាការនេះអាចអូសបន្លាយក្នុងរយៈពេលយ៉ាងហោចបីឆ្នាំ។ លោក ឡូរ៉ង់ បាក់បូ អតីតប្រធានាធិបតីកូតឌីវ័រ (៧០ឆ្នាំ) និងលោក ហ្សាលប្លេ ហ្គូដេ (៤៤ឆ្នាំ) ជាមនុស្សជំនិត និងជាអតីតរដ្ឋមន្ត្រីក្រសួងយុវជន បានក្លាយជាជនជាប់ចោទ មកអង្គុយក្នុងរង្វង់ក្រចកសេះ ចាំឆ្លើយសំណួររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចាប់បើកសវនាការជាផ្លូវការ។ ជនទាំងពីរ ដែលបាន គ្រោង បានរៀបចំផែនការ និងសហការគ្នាអនុវត្តផែនការរួម ដើម្បីរក្សាអំណាចដឹកនាំប្រទេសឱ្យនៅក្នុងដៃរបស់លោក ឡូរ៉ង់បាក់បូដដែល ត្រូវជាប់ចោទ ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោមបទចោទប្រកាន់ ធំៗ បួន ៖ ឃាតកម្ម ប៉ុនប៉ងធ្វើឃាត រំលោភបំពានផ្លូវភេទ និងប្រើអំពើហិង្សាបង្ក្រាប ព្រមទាំងសកម្មភាពអមនុស្សធម៌ផ្សេងៗទៀត នៅរវាងពី ថ្ងៃទី ២៧ វិច្ឆិកា ២០១០ ដល់ថ្ងៃទី ១២មេសា ២០១១។ ដើមហេតុ ៖ លោក ឡូរ៉ង់ បាក់បូ បដិសេធជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ថ្ងៃទី ២៨វិច្ឆិកា២០១០ របស់លោក អាឡាសាន វ៉ាត់តារា និងបដិសេធមិនព្រមចុះចេញពីអំណាច ដោយអះអាងលោកជាអ្នកជាប់ឆ្នោត។ ឥរិយាបថនេះ បានជំរុញឱ្យមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធស្របច្បាប់របស់កូតឌីវ័រ និងក្រុមប្រដាប់អាវុធ ព្រមទាំងឧទ្ទាមគាំទ្រលោកវ៉ាត់តារា។ បើតាមតួលេខអង្គការសហប្រជាជាតិ ក្នុងរយៈពេល៥ខែនោះ មានជនស៊ីវិលជាងបីពាន់បានស្លាប់ ស្ត្រីជាង១៥០ ត្រូវបានគេចាប់រំលោភ។ *ស្ថានភាពសម្រាលទោស* ខាងជនជាប់ចោទមើលឃើញសំណាងច្រើន ក្នុងការស្វែងរកការសម្រាលទោស។ បើតាមមេធាវី លោកបាក់បូ អាចនឹងទាមទារបានសេរីភាពបណ្តោះអាសន្ន ព្រោះរាល់ការដាក់បន្ទុកលើជនជាប់ចោទ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយសំណុំបែបបទអាចនឹងត្រូវការពេលវេលាយូរទៀត។ ជាងនេះទៅទៀត លោក បាក់បូ និងលោក ហ្គូដេ នៅតែមានគាំទ្រខ្លាំងក្នុងប្រទេស ដែលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សះផ្សាជាតិ ប្រសិនបើលោកបាក់បូមានសេរីភាព។ ចំណុចសំខាន់មួយទៀត ថ្វីបើរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌបានបញ្ជាក់ហើយបញ្ជាក់ទៀតពីភាពមិនលម្អៀងរបស់តុលាការក្តី ក៏ជនជាប់ចោទទាំងពីរ រកឃើញចំណុចខ្ទាស់ ថាសវនាការនេះលម្អៀង និងមានលក្ខណៈនយោបាយ។ ជម្លោះមានពីរភាគី ប៉ុន្តែគ្មានភាគីខាងប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្ន ណាម្នាក់ត្រូវបានតុលាការព្រហ្មទណ្ឌសង្ស័យ ឬចង់ចោទប្រកាន់ ចាប់ទោសអូសដំណើរសោះ។ ហេតុអ្វីបានជាតុលាការកាត់ទោសតែម្ខាង ? មានអ្នកដឹកនាំនយោបាយកូតឌីវ័រផ្សេងទៀត ជាប់ចោទក្នុងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរ តែរដ្ឋាភិបាលមិនបញ្ជូនមកឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ទោះមានការស្នើសុំយ៉ាងទទូចក៏ដោយក្តី។ សំណាងចុងក្រោយដែលអាចផ្តល់កម្លាំងចិត្តដល់លោកបាក់បូ គឺប្រសិនបើលោកជាប់ចោទ ដោយហេតុតែសកម្មភាពពាក់ព័ន្ធនឹងការបោះឆ្នោត ចុងចោទអាចទាមទារឱ្យតុលាការបើកអង្កេត រកមើលនរណាជាឈ្នះ នរណាជាអ្នកចាញ់ឱ្យពិតប្រាកដ ? ចំណុចនេះរដ្ឋអាជ្ញាត្រូវប្រឹងយកឈ្នះឱ្យបាន ព្រោះជាគន្លឹះដ៏សំខាន់នៃសវនាការ។ *តុលាការព្រហ្មទណ្ឌអន្តរជាតិ ចង់ស្តារមុខមាត់តាមរយៈសវនាការបាក់បូ* តុលាការព្រហ្មទណ្ឌអន្តរជាតិ រងការរិះគន់ច្រើនណាស់ ! ខ្លះថាអសមត្ថភាពផង ខ្លះថាលម្អៀង កាត់ទោសតែថ្នាក់ដឹកនាំអាហ្វ្រិកស្បែកខ្មៅ ... មានមេដឹកនាំប្រទេសនៅអាហ្វ្រិកជាច្រើននាក់ ដែលស្ថិតក្រោមការចោទប្រកាន់របស់តុលាការ ប៉ុន្តែខ្លះបានស្លាប់មុនបើកសវនាការ ខ្លះរដ្ឋាភិបាលបដិសេធមិនបញ្ជូនមកឱ្យតុលាការបើទោះបីជាមានដីកាអន្តរជាតិតាមចាប់ខ្លួនក៏ដោយ ខ្លះទៀតត្រូវបិទបញ្ចប់សំណុំរឿង... គឺទើបតែករណីលោកបាក់បូនេះឯងដែលបានឈានដល់ដំណាក់កាលបើកសវនាការ។ តែកាលពីឆ្នាំ២០១៣ នៅពេលបើកសវនាការបឋមបញ្ជាក់ពីការចោទប្រកាន់លោក បាក់បូ តុលាការយល់ថាសំណុំឯកសារចោទ មានលក្ខណៈខ្សោយជ្រុល និងបានស្នើសុំឱ្យរដ្ឋអាជ្ញា សើរើមើលឡើងវិញ។ តាំងពីពេលនោះមកលោកស្រីរដ្ឋអាជ្ញាបានខិតខំប្រឹងប្រែងទ្វេឡើង ប្រមូលភស្តុតាងបានរាប់ពាន់ និង សាក្សីជាងមួយរយនាក់ មកប្រឈមមុខនៅក្នុងសវនាការលើកនេះ។ សវនាការលោកបាក់បូ នៅឡាអេថ្ងៃនេះ ជាសវនាការកាត់ទោសអតីតប្រមុខរដ្ឋអាហ្វ្រិកនៅក្រៅទ្វីប លើកដំបូងហើយ ដែលមានតម្លៃជានិមិត្តរូបបញ្ជាក់ថាមេដឹកនាំមានអំណាចក៏ត្រូវតែស្ថិតនៅក្រោមច្បាប់ដែរ។ នេះមានន័យថា តុលាការដែលធ្លាប់រងការរិះគន់ពីមុនៗមក ចង់ល្បងល្បែងជាមួយសវនាការនេះ ដើម្បីស្តារកតិ្តយសនិងមុខមាត់ស្ថាប័នឡើងវិញ។ បើតុលាការអាចរកឃើញនិងនាំជនឧក្រិដ្ឋនៅក្នុងបក្សម្ខាងទៀតរបស់កូតឌីវ័រ មកកាត់ទោសដែរ នោះពិតជាគ្មានជនអាហ្វ្រិកណាម្នាក់ហ៊ានចោទតុលាការថាបម្រើឱ្យតែឈ្នះទៀតហើយ៕ - - inShare - -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

