លោក​ថេ​ន សេន ៖ ការផ្ទេរអំណាច​តាមបែប​ប្រជាធិបតេយ្យ
ជា​ជោគជ័យ​ដ៏​ធំ​របស់​ប្រជាជន

http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#.VqqJo9h8Pt4.facebook

<http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#.VqqJo9h8Pt4.facebook>
​(ចុះ​ផ្សាយ​នៅ​ថ្ងៃ   28-01-2016,  9:59 pm) |  ដោយ : ទេព អ៊ីវិសាល
<http://www.thmeythmey.com/?page=author&id=40>            1372


 រូបភាព
<http://www.thmeythmey.com/imgs/2812016164400thein_sein.jpg>
<http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#prev>
<http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#next>
<http://www.thmeythmey.com/imgs/thumb5/>
*​លោក​ប្រធានាធិបតី​ជិត​អាណត្តិ ថេ​ន សេន (Thein Sein)
បានប្រកាស​ជាថ្មី​ថា​ការផ្ទេរអំណាច​នឹងត្រូវ​ប្រ ព្រឹ​ត្ត​ទៅដោយ​សន្តិវិធី
ហើយ​បានចាត់ទុក ការផ្ទេរអំណាច​នោះ ថា​ជា​ជោគជ័យ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា
ទាំងអស់​។ នេះ ជាការ​ប្រកាស​ចុងក្រោយ​របស់លោក​ថេ​ន សេន
ក្នុងនាម​ជា​តំណាង​បក្ស​មតិ​ភាគច្រើន នៃ​សភា​មី​យ៉ាន់​ម៉ា​នៃ​អាណ​តិ្ត​ចាស់​។ *

​មុន​បួន​ថ្ងៃ​នៃ​ការចាប់ផ្តើម​នីតិកាល​ថ្មី​នៃ​សភា​មី​យ៉ាន់​ម៉ា
លោក​ប្រធានាធិបតី ថេ​ន សេន
បានប្រកាស​នឹង​ផ្ទេរអំណាច​ដូច​ទៅនឹង​ការសន្យា​របស់លោក​មុនពេល​នៃ​ការបោះឆ្នោត​។
នេះ គឺជា​សារ​មួយ​ដ៏​កក់
ក្តៅ​របស់​មេដឹកនាំ​ពាក់​កណ្តាល​យោធា​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា
ដើម្បី​កុំ​ឲ្យ​មា​ការភ័យខ្លាច​ក្នុងការ​ផ្ទេរតំណែង
ខណៈ​ទីបញ្ចប់​នៃ​អាណត្តិ​របស់លោក​កាន់តែ​ខិតជិត​មកដល់​។

​លោក ថេ​ន សេន សង្កត់ធ្ងន់ថា បើទោះបីជា​វា​មាន​បញ្ហា​ប្រឈម
និង​ការលំបាក​ជាច្រើន​ក៏ដោយ ចុងក្រោយ មី​យ៉ាន់​ម៉ា​នៅតែ
អាចធ្វើ​ការផ្លាស់ប្តូរ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ក្នុង​សុន្ទរកថា ដែលជា
ឱកាស​ចុងក្រោយ​ក្នុងនាម​ជា​ប្រធាន​នៃ​បក្ស​មតិ​ភាគច្រើន​ក្នុង​សភា លោក ថេ​ន
សេន ក៏បាន​ទទួល ស្គាល់​ថា​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងទៅ​នៃ​អាណត្តិ​របស់លោក
ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មី​យ៉ាន់​ម៉ា
មិនបាន​ពេញលេញ​នោះទេ​។ តែ​លោក បន្ថែមទៀតថា
ការផ្លាស់ប្តូរ​តាមបែប​លទ្ធិ​ប្រជា​ធិ​ប
តេ​យ្យ​ដែល​នឹង​ត្រូវធ្វើ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ
គឺជា​«​ជ័យជម្នះ​មួយ​ដ៏​ធំ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​»​។

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ខាងមុខនេះ មី​យ៉ាន់​ម៉ា
នឹង​បើក​សម័យប្រជុំ​លើកដំបូង​នៃ​នីតិកាល​ថ្មី​នៃ​សភា​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី
អ៊ុង សាន ស៊ូ​ជី​។ សម្រាប់​ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី
ពោលគឺ​ប្រធានាធិបតី​ថ្មី នឹងត្រូវ​ចាប់ផ្តើម នៅ​ខែមេសា​។

​បើទោះបីជា​រដ្ឋាភិបាល​ពាក់​កណ្តាល​យោធា​លោក ថេ​ន សេន បានប្រកាសថា
នឹង​ផ្ទេរអំណាច​ទៅ
កាន់​រដ្ឋាភិបាល​ស៊ីវិល​ដែល​នឹង​ដឹកនាំ​ដោយ​បក្ស​លោកស្រី​អ៊ុង​សាន
ស៊ូ​ជី​ក៏ដោយ ស្ថាប័ន​មួយចំនួន
ដែល​កំពុងតែ​កាន់កាប់​ដោយ​យោធា​នៅតែ​បន្ត​កាន់តំណែង​ដដែល​។ ហើយ​ចុងក្រោយ លោក
ថេ​ន សេន
ក៏បាន​ស្នើ​ឲ្យ​សភា​អនុម័ត​ច្បាប់​មួយចំនួន​ដែល​ត្រូវបាន​គេ​មើលឃើញថា​ដើម្បី​បម្រើ​ផល​ប្រ​យោ
ជន៍​យោធា​។ ច្បាប់​នោះ
គឺ​ច្បាប់​ការពារ​អតីត​ប្រធានាធិបតី​ពី​ការចោទប្រកាន់​លើ​បទល្មើស​ផ្សេងៗ​ក្នុង
ពេល​ដឹកនាំ​ប្រទេស​។ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ថេ​ន សេន
ក៏បាន​ស្នើ​ទៅកាន់​សភា​មី​យ៉ាន់​ម៉ា​ដើម្បី​អនុម័ត​បញ្ចូល​ក្រសួងអន្តោប្រវេសន៍
និង​ប្រជាជន ជាមួយនឹង​ក្រសួងមហាផ្ទៃ​ជា​ក្រសួង​តែមួយ​។
តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​ដោយ​យោធា
ក្រសួង​ធំ​ចំនួន​បី​ត្រូវ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយ​យោធា​ដែល​រួមមាន
ក្រសួង​កិច្ចការ​ព្រំដែន ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។
ការបញ្ចូល​ក្រសួង​ពីរ​បន្ថែម​ក្នុង​ក្រសួងមហាផ្ទៃ
បានបង្ហាញ​យ៉ាងច្បាស់​ពី​ការចង់​រក្សា​ឥទ្ធិពល​យោធា​ក្នុង
នយោបាយ​មី​យ៉ាន់​ម៉ា​៕
​

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to