*សហភាពអន្តរសភានឹងស៊ើបអង្កេតករណីវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំង* គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រ នៃសហភាពអន្តរសភាក៏នឹងពិនិត្យទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។
[image: រូបឯកសារ៖ លោក គង់ សភា និងលោក ញ៉យ ចំរើន ទទួលការព្យាបាលនៅបាងកក។ (ហ៊ុល រស្មី/VOA)] <http://gdb.voanews.com/087131E9-39C7-4D9D-B752-05E2CB397F36_mw1024_s_n.jpg> រូបឯកសារ៖ លោក គង់ សភា និងលោក ញ៉យ ចំរើន ទទួលការព្យាបាលនៅបាងកក។ (ហ៊ុល រស្មី/VOA) *សាយ មុន្នី**VOA Khmer* 29 មករា 2016 វ៉ាស៊ីនតោន— គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភា នឹងបំពេញបេសកកម្មទៅកាន់ប្រទេសកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតសំណុំរឿងមួយចំនួន រួមទាំងសំណុំរឿងវាយប្រហារអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក គង់ សភា និង ញ៉យ ចំរើន កាលពីឆ្នាំមុនផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការនេះ ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា។ សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា គណៈកម្មការនេះក៏នឹងពិនិត្យ ទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។ ក្រៅពីប្រទេសកម្ពុជា គណៈកម្មការនេះក៏នឹងបំពេញបេសកកម្មទៅកាន់ប្រទេសម៉ាល់ឌីវ និងវេណេហ្ស៊ុយអេឡា ផងដែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិវត្តទៅមុខទាក់ទងនឹងសំណុំរឿងពា ក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនានា។ នៅក្នុងសេចក្ដីសម្រេចចិត្ត ដែលត្រូវបានអនុម័តដោយគណៈកម្មការនៃសហភាពអន្តរសភា នៅក្នុងអំឡុងកិច្ចប្រជុំរយៈពេលបីថ្ងៃរបស់ខ្លួនស្ដី ពីសំណុំរឿងពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រចំនួន៤០នាក់ គណៈកម្មការនេះ បានផ្ដល់អាទិភាពទៅលើការរំលោភសិទ្ធិមនុស្សរបស់អ្នកតំ ណាងរាស្ត្រនៅក្នុងប្រទេសទាំងបីខាងលើមុនគេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

