*Freedom House
ចាត់​ថ្នាក់​កម្ពុជា​ថា​មិន​មាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ​និង​សេរីភាព​ពលរដ្ឋ*
ដោយ យាង សុជាមេត្តា | 2016-01-28RFA
[image: ចំណាត់​ថ្នាក់​សេរីភាព​លើ​ពិភពលោក ២០១៦ ៨៥៥]
២៨-មករា-២០១៦៖ ផែនទី​បង្ហាញ​ពី​ចំណាត់​ថ្នាក់​សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦
របស់​អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House)
សិក្សា​ទៅ​លើ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ
គឺ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។
Screenshot
from freedomhouse.org
Screenshot from freedomhouse.org
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហ្វ្រីដឹម ហៅស៍ (Freedom House)
<https://freedomhouse.org/report/freedom-world/freedom-world-2016>
ចំណាត់​ថ្នាក់​កម្ពុជា
ថា​ជា​ប្រទេស​មិន​មាន​សេរីភាព។ ចំណាត់​ថ្នាក់​នេះ បង្ហាញ​ថា
សេរីភាព​នៅ​កម្ពុជា មិន​មាន​ភាព​ប្រសើរ​ឡើយ បើ​ធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់​ដែល
ហ្វ្រីដឹម ហៅស៍ ផ្តល់​ឲ្យ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥។
របាយការណ៍​មាន​ចំណង​ជើង​ថា សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦
ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ ហ្វ្រីដឹម ហៅស៍ នៅ​ខែ​មករា នេះ
បាន​សិក្សា​ទៅ​លើ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ គឺ​សិទ្ធិ​នយោបាយ
និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។
របាយការណ៍​បង្ហាញ​ថា កម្ពុជា ទទួល​បាន​ពិន្ទុ​ចំនួន​៣២
ក្នុង​ចំណោម​ពិន្ទុ​សរុប​១០០។ ពិន្ទុ​នេះ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា
មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រតិបត្តិ​សិទ្ធិ​នយោបាយ
និង​សេរីភាព​ពលរដ្ឋ​ឡើយ។ ចំណាត់​ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា
ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​៥០ លើ​ពិភពលោក
ដែល​មិន​មាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ
ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​
មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។
ក្រៅ​ពី​ផ្តល់​ពិន្ទុ​ទៅ​លើ​សេរីភាព​ជាទូទៅ ហ្វ្រីដឹម ហៅស៍
ក៏​បាន​ផ្តល់​ពិន្ទុ​ទៅ​លើ​កត្តា​នីមួយៗ ដោយ​ឲ្យ​ពិន្ទុ​ពី ១ ដល់ ៧។ ពិន្ទុ ១
មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ ហើយ ៧ មាន​ន័យ​ថា មិន​មាន​សេរីភាព​ទាល់​តែ​សោះ។
ត្រង់​ចំណុច​នេះ កម្ពុជា ទទួល​បាន​ពិន្ទុ​ចំនួន​៦ ក្នុង​ផ្នែក​សិទ្ធិ​នយោបាយ
និង ៥​ពិន្ទុ​ក្នុង​ផ្នែក​សេរីភាព​ពលរដ្ឋ។ ពិន្ទុ​នេះ
គឺ​ដូច​គ្នា​ទៅ​នឹង​ពិន្ទុ​ដែល​កម្ពុជា ទទួល​បាន​នៅ​ក្នុង​របាយការណ៍​របស់
ហ្វ្រីដឹម ហៅស៍ កាល​ពី​ឆ្នាំ​២០១៥។
បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​សមាគម​អាស៊ាន កម្ពុជា
មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​ប្រទេស​ឡាវ (Lao) ប្រទេស​វៀតណាម (Vietnam)
និង​ប្រទេស​មីយ៉ាន់ម៉ា
(Myanmar) ស្មើ​គ្នា​ទៅ​នឹង​ប្រទេស​ថៃ (Thailand)
ប៉ុន្តែ​អាក្រក់​ជាង​ប្រទេស​ហ្វីលីពីន
(Philippines) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) និង​ប្រទេស​ម៉ាឡេស៊ី (Malaysia)។
ដោយឡែក​ប្រទេស​សិង្ហបុរី (Singapore) និង​ប្រ៊ុយណេ (Brunei)
មិន​មាន​ក្នុង​របាយការណ៍​សិក្សា​ឡើយ។
ការ​ចេញ​ផ្សាយ​របាយការណ៍​របស់ ហ្វ្រីដឹម ហៅស៍
ជួន​ចំ​ពេល​ដែល​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត
បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​មករា នេះ
វាយ​តម្លៃ​ពុំ​សូវ​ល្អ​ពី​ស្ថានភាព​នានា​នៅ​កម្ពុជា
ក្នុង​នោះ​មាន​តាំង​ពី​អំពើ​ពុក​រលួយ ការ​ធ្លាក់​ចុះ​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ
និង​ការ​ដឹក​នាំ​បែប​ផ្តាច់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ជាដើម។
ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​កាន់​អំណាច ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​
របាយការណ៍​ទាំងអស់​នេះ​ឡើយ។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា
ការ​វាយ​តម្លៃ​របស់ ហ្វ្រីដឹម ហៅស៍ ពេល​នេះ
គឺ​ផ្ទុយ​ពី​ភាព​ជាក់ស្តែង​នៃ​ស្ថានភាព​សង្គម​កម្ពុជា។ លោក សុខ ឥសាន
ចាត់​ទុក​ការ​វាយ​តម្លៃ​របស់​អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក
មួយ​នេះ ថា​ជា​ចេតនា​បង្ក​អរិភាព ឬ​ទំនាស់​ជាមួយ​រដ្ឋាភិបាល
និង​គណបក្ស​ប្រជាជន​កម្ពុជា៖ *«សិទ្ធិ​នយោបាយ ឥឡូវ​សួរ​ថា នៅ​កម្ពុជា
មាន​គណបក្ស​នយោបាយ​ប៉ុន្មាន
ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ទូលំទូលាយ​យ៉ាង​ណា​ក្នុង​ការ​ជឿជាក់
និង​ដើរ​តាម​គណបក្ស​នយោបាយ​ដែល​មាន​អាទិភាព​នៅ​កម្ពុជា។ សព្វថ្ងៃ
គណបក្ស​នយោបាយ​មាន​ជាង ៥០​គណបក្ស ហើយ​បង្កើត​ថ្មី ៧ ទៅ ៨​គណបក្ស​ទៀត។
យើង​ថា​អត់​មាន​សិទ្ធិ​នយោបាយ​ម៉េច។ ទី​២ ចំពោះ​គណបក្ស​នយោបាយ
លោក​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​ស្រប​តាម​គោលការណ៍​ច្បាប់»*។
ក្រៅ​តែ​ពី​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​ទូទៅ​របស់​ប្រទេស​នៅ​លើ​សកលលោក
ដោយ​ផ្អែក​លើ​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ អង្គការ ហ្វ្រីដឹម ហៅស៍
ក៏​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​សារព័ត៌មាន
និង​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)
នៅ​ក្នុង​ប្រទេស​នីមួយៗ​ផង​ដែរ។
កាល​ពី​ឆ្នាំ​២០១៥ ហ្វ្រីដឹម ហៅស៍ បាន​ចំណាត់​ថ្នាក់​កម្ពុជា
ថា​ជា​ប្រទេស​មិន​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន និង​មាន​សេរីភាព​តិចតួច​ក្នុង​
ផ្នែក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to