*«កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»*
*លោក កឹម សុខា ប្រាប់មន្ត្រីរបស់ខ្លួនបន្តអនុវត្តពាក្យស្លោកបីឃ្លា**«កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»* ដោយ អេង គីមហុង <http://km.rfi.fr/auteur/%E1%9E%A2%E1%9F%81%E1%9E%84-%E1%9E%82%E1%9E%B8%E1%9E%98%E1%9E%A0%E1%9E%BB%E1%9E%84/> 03/03/2016 rfi [image: media] លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ RFI/ Siv Channa *លោក កឹម សុខា នៅព្រឹកថ្ងៃទី៣កុម្ភៈនេះ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្តនៅទូទាំងប្រទេសកម្ពុជានាទីស្នាក់ការកណ្តាល។ ប្រធានស្ដីទីរូបនេះបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិនៅតែរឹងមាំនិងមានការងារជាច្រើនទៀតដែលត្រូវធ្វើ បន្ទាប់ពីជួបឧបសគ្គនានា និងបន្តជួបឧបសគ្គជាច្រើន តទៅមុខទៀត។* *«យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»**។ នេះគឺជាសាររបស់ លោក កឹម សុខា បន្តប្រាប់ទៅមន្រ្តីរបស់ខ្លួនក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្ត នៅព្រឹកថ្ងៃទី០៣កុម្ភៈនេះ។* លោក កឹម សុខា ជឿថា គណបក្សសង្គ្រោះជាតិនៅតែបន្ តជួបឧបសគ្គជាច្រើនតទៅមុខទៀត។ ប៉ុន្តែពេលនេះគណបក្សសង្គ្រោ ះជាតិកំពុងតែលើផ្លូវត្រូវហើយ តាមរយៈការរួបរួមគ្នារបស់បក្ស។ ការរួបរួមដែលលោក កឹម សុខា អះអាងថាជាចំណុចខ្លាំងរបស់បក្ស។ លោកថា ការងារបន្តរបស់សង្គ្រោះជាតិ ត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្រ្ដរបស់បក្ស។ កិច្ចប្រជុំនេះក៏បានវាយតម្លៃការងារនាពេលកន្លងមក និងពិនិត្យមើលផែនការការងារលើដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។ ថ្លែងប្រាប់វិទ្យុបារាំង លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិមណ្ឌលកំពុងចាមលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះនឹង ក្លាយជារបៀបវារៈនៃសន្និបាតក្រុមប្រឹក្សាជាតិរបស់ គណបក្សសង្គ្រោះជាតិលើកទី០២នៅថ្ងៃទី២៦កុម្ភៈ។ ជាសន្និបាត ដែលរៀបចំធ្វើឡើងនៅរាល់២ឆ្នាំម្តងនេះ នឹងមានសមាជិកក្រុមប្រឹក្សាជាតិប្រមាណ៣ពាន់នាក់ចូលរួម រាប់ចាប់តាំងពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សានិងប្រតិបត្តិស្រុក និងខេត្ត ។ សន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្រ្គោះជាតិនៅចុងខែមិនា នេះ នឹងធ្វើឡើងដោយមិនមានវត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សនោះទេ ព្រោះថា លោក សម រង្ស៊ី បច្ចុប្បន្នដែលកំពុងប្រឈម នឹងដីកាចាប់ខ្លួនរបស់តុលាការក្រុង ភ្នំពេញ ក្នុងបណ្តឹងបរិហាកេរ្តិ៍លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងដីការកោះហៅចំនួនពីរទៀត។ ប៉ុន្តែលោក សម រង្ស៊ី ទំនងជាអាចថ្លែងបើកសន្និបាតក្រុមប្រឹក្សាជាតិនេះ តាមរយៈវីដេអូខនហ្វឺរ៉ែន (Video Conference) ដូចដែលលោក សម រង្ស៊ី ធ្លាប់បានធ្វើ នៅក្នុងអំឡុងពេលលោកអវត្តមានពីប្រទេសកម្ពុជានៅឆ្នាំ២០១២៕ Sincerely yours,- ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Phone: *206-850-7565* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

