ជំរាបសួរ  បងប្អូន,

ខ្ញុំសូមជូនពត៌មាននេះ គ្រាន់ជាដំណឹង អំពី ក្រុមអាក្បត់ជាតិ នៅកម្ពុជា 
វាមិនចេះហត់នឿយទេ វាមានលុយ ដើរសូកអោយខ្មែរក្បត់ជាតិ តាមវា ។ សូមអាន 
ពត៌មានដូចខាងក្រោមនេះ ។ សូមអរគុណ ។

 

De : Khmer Forum [mailto:[email protected]] 
Envoyé : lundi 7 mars 2016 07:45
À : [email protected]; [email protected]
Objet : ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត 
នៅទីក្រុងឡុងប៊ិច និងរដ្ឋមួយចំនួនទៀត

 

Mass Protests Against Son of Dictator Hun Manet in Long Beach, CA and Other 
States

 

ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត 
នៅទីក្រុងឡុងប៊ិច និងរដ្ឋមួយចំនួនទៀត

 

 
<http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/>
 
http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/

 


ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត 
នៅទីក្រុងឡុងប៊ិច


ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៧ ខែមិនា ឆ្នាំ២០១៦​ 10 នាទីមុន |  
<http://vodhotnews.com/category/politics/> នយោបាយ 
<http://vodhotnews.com/category/human-right/> សិទ្ធិមនុស្ស |  0 |  8 
<http://vodhotnews.com/wp-content/uploads/2016/03/Hun-Manet.jpg> លោក ហ៊ុន 
ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី
 ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម 
ប្រសិនបើមានវត្តមានរបស់​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត 
ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក
 នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ 
នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ 
ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ 
។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល 
ប្រាប់វីអូឌី(VOD)នៅថ្ងៃ​ចន្ទនេះ​ថាប្រជា​ពល​រដ្ឋ​ខ្មែ​រ​នៅទីនោះ”​ក្តៅក្រហាយ”​នឹង​គម្រោង​អញ្ជើញមក​របស់​លោក
 ហ៊ុន ម៉ាណែត ដើម្បីចូលរួម​កម្មវិធីវប្បធម៌​​ខ្មែរ​នៅលើទឹកដីអាមេរិក​។ 
លោក​បន្ត​ថាតាមលោកដឹង​ 
ពលរដ្ឋខ្មែរ​អាមេរិកកាំងម្នាក់​ដែលជា​សមាជិកនៃ​គណៈកម្មការបុរីកម្ពុជា(Cambodia 
Town)ឈ្មោះ Rich​er ​Sanដែលលោកថាស្និទ្ធិ​នឹង​គណបក្សប្រជាជន​កម្ពុជា បានអញ្ជើញលោក 
ហ៊ុន ម៉ាណែត ឲ្យ​ចូលរួមកម្មវិធីនេះ​។

​លោកមានប្រសាសន៍ថា៖ “ពេលឭដំណឹងថាលោក ហ៊ុន ម៉ាណែត មកចូលរួម បងប្អូនយើងប្រតិកម្ម 
ហើយយើងនឹងស្នើឲ្យអភិបាលក្រុងផ្អាកកម្មវិធីហ្នឹង ហើយបើគេពង្រើយកន្តើយ តាមពូដឹង 
បងប្អូនខ្មែរនឹងមិន​ចូលរួម ឬទៅចូលរួមធ្វើបាតុកម្មពេលរៀបចំកម្មវិធីហ្នឹង”។

លោកបញ្ជាក់បន្ថែម​ថា៖ “ការ​មកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន 
ម៉ាណែត​)មិនមែន​ជាអ្នក​ជំនាញវប្បធម៌ណា ជាកងទ័ពតើ​។ 
តាមដឹងគោលបំណងមកហ្នឹង​ដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៧ខែមីនា ឆ្នាំ២០១៦ លោក ទូច វិបុល 
បានលើក​ឡើងសំដៅទៅ​គណៈ​​កម្មការ​បុរីកម្ពុជា​​ថា​៖ 
“ការសម្រេចចិត្តរបស់អស់លោកគឺជាការដាក់ទណ្ឌកម្មចំពោះអ្នក​ដែលបានបោះឆ្នោត​ឲ្យអស់​លោក។
 
ហើយពួកគេមានគម្រោង​ធ្វើពហិការនិងបាតុកម្មប្រឆាំងនឹងកម្មវិធីណាមួយដែលមាន​វត្តមានឧត្តមសេនីយ៍
 ហ៊ុន នៅទីនោះ”។ លោកបញ្ជាក់ថា៖ “ការអញ្ជើញនេះជាការប្រមាថទៅលើអ្វី 
ដែល​ប្រទេសនេះប្រកាន់យកនិងជាការមើលងាយយ៉ាងពេញទំហឹងចំពោះអ្នកដែលបានមកដល់ទីនេះដែល​​ពេ​ញចិត្តអ្វីគ្រប់បែបយ៉ាងដែលបដិសេធដោយឧត្តមសេនីយ៍
 ហ៊ុន ម៉ាណែតនិងគណបក្សកាន់អំណាចរបស់​ឪពុកគាត់”។

សេចក្តីថ្លែងការណ៍របស់ពលរដ្ឋខ្មែរអាមេរិក​កាំង​ក៏​បាន​លើក​ឡើងពីការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជាផងដែរ​​​។

កាលពីថ្ងៃទី​១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត 
បាន​បើកកិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង 
ដើម្បីពិភាក្សាពីការចូលរួម​ក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរ​នៅ​សហរដ្ឋអាមេរិក។​
 លោក​ក៏​បាន​ស្នើ​ឲ្យ​លោក គិត​ ម៉េង 
ជួ​យ​ផ្សព្វផ្សាយ​តាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា​អំពីព្រឹត្តិការណ៍នេះ។​

គួរ​បញ្ជាក់​ថា​កាលពីពាក់កណ្តាលកុម្ភៈ 
ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់បាន​ធ្វើបាតុកម្មប្រឆាំង​នឹងវត្តមាន​របស់​​លោក​នាយករដ្ឋមន្រ្តី
 ហ៊ុន សែន ដែល​ចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន​ 
ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ៕

បាតុកម្មប្រឆាំងនឹង​លោក ហ៊ុន សែន លើទឹកដីអាមេរិក កាលពីកន្លងទៅ​

 
<http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/>
 4

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ [email protected]


ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ


--

Best Regards,

Khmer Forum
A place for sharing community events and public news.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to