*Mass Protests Against Son of Dictator Hun Manet in Long Beach, CA and Other States*
*ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច និងរដ្ឋមួយចំនួនទៀត* *http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/* <http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/> ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិចដោយ លោក ស៊ុន ណារិន | ថ្ងៃចន្ទ ទី៧ ខែមិនា ឆ្នាំ២០១៦ 10 នាទីមុន | នយោបាយ <http://vodhotnews.com/category/politics/>សិទ្ធិមនុស្ស <http://vodhotnews.com/category/human-right/> | 0 | 8 <http://vodhotnews.com/wp-content/uploads/2016/03/Hun-Manet.jpg>លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុករបស់លោក) ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម ប្រសិនបើមានវត្តមានរបស់លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថាប្រជាពលរដ្ឋខ្មែរនៅទីនោះ”ក្តៅក្រហាយ”នឹងគម្រោងអញ្ជើញមករបស់លោក ហ៊ុន ម៉ាណែត ដើម្បីចូលរួមកម្មវិធីវប្បធម៌ខ្មែរនៅលើទឹកដីអាមេរិក។ លោកបន្តថាតាមលោកដឹង ពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់ដែលជាសមាជិកនៃគណៈកម្មការបុរីកម្ពុជា(Cambodia Town)ឈ្មោះ Richer Sanដែលលោកថាស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យចូលរួមកម្មវិធីនេះ។ លោកមានប្រសាសន៍ថា៖ *“ពេលឭដំណឹងថាលោក ហ៊ុន ម៉ាណែត មកចូលរួម បងប្អូនយើងប្រតិកម្ម ហើយយើងនឹងស្នើឲ្យអភិបាលក្រុងផ្អាកកម្មវិធីហ្នឹង ហើយបើគេពង្រើយកន្តើយ តាមពូដឹង បងប្អូនខ្មែរនឹងមិនចូលរួម ឬទៅចូលរួមធ្វើបាតុកម្មពេលរៀបចំកម្មវិធីហ្នឹង**”*។ លោកបញ្ជាក់បន្ថែមថា៖ *“ការមកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត)មិនមែនជាអ្នកជំនាញវប្បធម៌ណា ជាកងទ័ពតើ។ តាមដឹងគោលបំណងមកហ្នឹងដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”*។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៧ខែមីនា ឆ្នាំ២០១៦ លោក ទូច វិបុល បានលើកឡើងសំដៅទៅគណៈកម្មការបុរីកម្ពុជាថា៖ *“ការសម្រេចចិត្តរបស់អស់លោកគឺជាការដាក់ទណ្ឌកម្មចំពោះអ្នកដែលបានបោះឆ្នោតឲ្យអស់លោក។ ហើយពួកគេមានគម្រោងធ្វើពហិការនិងបាតុកម្មប្រឆាំងនឹងកម្មវិធីណាមួយដែលមានវត្តមានឧត្តមសេនីយ៍ ហ៊ុន នៅទីនោះ”*។ លោកបញ្ជាក់ថា៖ *“ការអញ្ជើញនេះជាការប្រមាថទៅលើអ្វី ដែលប្រទេសនេះប្រកាន់យកនិងជាការមើលងាយយ៉ាងពេញទំហឹងចំពោះអ្នកដែលបានមកដល់ទីនេះដែលពេញចិត្តអ្វីគ្រប់បែបយ៉ាងដែលបដិសេធដោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតនិងគណបក្សកាន់អំណាចរបស់ឪពុកគាត់”*។ សេចក្តីថ្លែងការណ៍របស់ពលរដ្ឋខ្មែរអាមេរិកកាំងក៏បានលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំមួយជាមួយប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ដើម្បីពិភាក្សាពីការចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិក។ លោកក៏បានស្នើឲ្យលោក គិត ម៉េង ជួយផ្សព្វផ្សាយតាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជាអំពីព្រឹត្តិការណ៍នេះ។ គួរបញ្ជាក់ថាកាលពីពាក់កណ្តាលកុម្ភៈ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕ [image: បាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន លើទឹកដីអាមេរិក កាលពីកន្លងទៅ]បាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន លើទឹកដីអាមេរិក កាលពីកន្លងទៅ <http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/#> 4 <http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/#> *សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ [email protected] <[email protected][email protected]&subject=Re:%E1%9E%96%E1%9E%9B%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80%E1%9E%80%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%84%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%94%E1%9E%B6%E1%9E%8F%E1%9E%BB%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%9B%E1%9F%84%E1%9E%80%20%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93%20%E1%9E%98%E1%9F%89%E1%9E%B6%E1%9E%8E%E1%9F%82%E1%9E%8F%20%E1%9E%93%E1%9F%85%E1%9E%91%E1%9E%B8%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%84%E1%9E%A1%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%8A%E1%9E%B7%E1%9E%85>* ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

