*លោក កឹម សុខា ផ្ញើសារនយោបាយ **“**តស៊ូដើម្បីសេរីភាព**” *
*ខណៈកំពុងសម្ងំនៅក្នុងទីស្នាក់ការបក្ស*
ដោយ វ៉ា សំណព្វ
<http://km.rfi.fr/auteur/%E1%9E%9C%E1%9F%89%E1%9E%B6-%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%96%E1%9F%92%E1%9E%9C/>18/06/201618/06/2016
RFI
[image: media]
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជួបអ្នកគាំទ្រ
នៅក្នុងទីស្នាក់ការគណបក្សកាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ២០១៦។@RFI
*លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ
បានបញ្ជូនសារនយោបាយថ្មីនៅថ្ងៃនេះទៅកាន់យុវជនរបស់លោកថា **“បោះឆ្នោត
ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បី សេរីភាព។** ការបញ្ជូនសារថ្មីនេះ
គឺធ្វើឡើងក្នុងពេលលោកបានជួបជាមួយនឹងក្រុមយុវជនជាង៧០០នាក់នៅទីស្នាក់ការគណបក្សនៅថ្ងៃនេះ។*
*“បោះឆ្នោត ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បី សេរីភាព"។*
នេះគឺជាសារនយោបាយថ្មី របស់លោក កឹមសុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា
ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ
តាំងពីថ្ងៃទី២៦ឧសភាមក បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ
បានប៉ុនប៉ងចាប់ខ្លួនលោក នៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ
ស្រីមុំ។ គិតត្រឹមថ្ងៃសៅរិ៍ទី១៨មិថុនានេះ លោក កឹម សុខា
បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ
សរុបចំនួន២៤ថ្ងៃហើយ ដោយមិនបានចេញទៅណានោះទេ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ចាប់តាំងពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា
មក គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមប្រមូលផ្តុំអ្នកគាំទ្រខ្លួន
នៅមុខទីស្នាក់ការគណបក្សជាបន្តបន្ទាប់
ដើម្បីឃ្លាំមើលចំណាត់ការរបស់អាជ្ញាធរចំពោះលោកកឹម
សុខា។ ហើយនៅថ្ងៃសៅរិ៍នេះទៀតសោត លោក កឹម សុខា
ក៏បានជួបជាមួយតំណាងចលនាយុវជនគណបក្សសង្គ្រោះជាតិប្រមាណជា៧០០នាក់
មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត និងខេត្តតាកែវ។
លោក កឹម សុខា បានសរសេរនៅលើបណ្តាញហ្វេសបុកផ្លូវការរបស់លោកថា
នៅក្នុងពេលជួបសំណេះសំណាលនៅថ្ងៃនេះ
លោកបានជូននូវពាក្យស្លោកជាសារនយោបាយថ្មីមួយទៅកាន់តំណាងចលនាយុវជនរបស់លោកថា
“បោះឆ្នោត ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បីសេរីភាព។ សារនយោបាយថ្មីនេះ
ទំនងជាលោក កឹម សុខា ចង់ផ្តាំទៅកាន់យុវជនគណបក្សសង្គ្រោះជាតិទាំងអស់ថា
បើទោះបីជាពេលនេះ
លោកកំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់៤ម៉ែត្រ៤ជ្រុងក៏ពិតមែន
តែនេះគឺជាអ្វីដែលលោកកំពុងតែ តស៊ូដើម្បីសេរីភាព។
បើតាមការគ្រោងទុក គណបក្សសង្គ្រោះជាតិ
នឹងបន្តជួបជុំជាមួយតំណាងយុវជនគាំទ្រគណបក្សសង្គ្រោះជាតិមកពីខេត្តចំនួន៤ទៀត
នៅថ្ងៃទី១៩ មិថុនា គឺយុវជនមកពីខេត្តកំពង់ចាម កណ្តាល ព្រៃវែង
និងខេត្តត្បូងឃ្មុំ។
ការប្រមូលផ្តុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការគណបក្សនៅពេលនេះ
គឺដើម្បីគាំទ្រជំហររបស់លោក កឹម សុខា
និងជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យមានការចរចារ
និងការគោរពអភ័យឯកសិទ្ធិសភាក្រុមអ្នកតំណាងរាស្ត្រ។
ក្រៅពីគម្រោងជួបជុំយុវជននៅឯទីស្នាក់ការហើយ គណបក្សប្រឆាំងនេះ
ក៏គ្រោងនឹងធ្វើពិធីសាសនាដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃអាទិត្យស្អែកនេះដោយមានការចូលរួមពីអ្នកគាំទ្រជាង២ពាន់នាក់
ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព
ពិសេសគឺសុំឲ្យវត្ថុសាកសិទ្ធិទាំងឡាយ
ជួយបន្ធូរបន្ថយកំដៅនយោបាយនៅកម្ពុជា។ ក្រៅពីនេះ គណបក្សប្រឆាំង
ក៏គ្រោងនឹងធ្វើពិធីតាមបែបសាសនាមួយទៀត
នៅក្នុងខេត្តពោធិ៍សាត់នៅពេលខាងមុខនេះ។
នេះបើតាមការចេញមកប្រកាសរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
នៅព្រឹកម៉ិញនេះ៕
Best Regards,
*Khmer Forum*
*A place for sharing community events and public news.*
--
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
---
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email
to [email protected].
For more options, visit https://groups.google.com/d/optout.