*លោក សម រង្ស៊ី៖ នរណាកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា
គឺកំពុងតែយល់សប្តិសុទ្ធសាធ*
ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦​ 2 ម៉ោងមុន | VOD[image:
http://vodhotnews.com/wp-content/uploads/2016/07/CNRP-Leader-131217-FreedomPark-OukDom.jpg]
<http://vodhotnews.com/wp-content/uploads/2016/07/CNRP-Leader-131217-FreedomPark-OukDom.jpg>
*លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក*
ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួននៅក្រៅប្រទេសលើកឡើងថា
អ្នកដែលប៉ុនប៉ងបំបែករូបលោកចេញពីលោក កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ ខណៈលោក
ហ៊ុន សែន ប្រកាសថា លោក កឹម សុខា គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិ
ច្ចការងារប្រទេសជាតិ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ឆ្នាំ២០១៦នេះថា
រូបលោកនិងលោក កឹម សុខា មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេនោះទេ។
លោកសរសេរថា៖ «*សម រង្ស៊ី និង កឹម សុខា
តំណាងឲ្យកិត្តិយសនិងសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តខ្មែរ។
កុលបុត្រខែ្មរទាំង២នាក់នេះបង្ហាញថា
នៅមានកូនខ្មែរដ៏ឆ្នើមនិងថ្លៃថ្នូរដែលដាច់ខាតមិនចាញ់សម្លុតគេ
និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា
គឺកំពុងតែយល់សប្តិសុទ្ធសាធ*»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា
គ្មានអ្នកណាប៉ុនប៉ងបំបែកបំបាក់លោក សម រង្ស៊ី និង កឹម សុខា នោះទេ។ លោកថា
បើអ្នកទាំងពីរនោះបែកបាក់គ្នា គឺកើតឡើងដោយបុគ្គលខ្លួនឯងប៉ុណ្
ណោះជាអ្នកធ្វើឲ្យបែកបាក់។
លោកបន្តថា ការដែលលោក សម រង្ស៊ី និទេសខ្លួននៅក្រៅប្រទេសមិនបានជួបលោក កឹម សុខា
សព្វថ្ងៃនេះដោយសារលោក សម រង្ស៊ី ប្រព្រឹត្តិខុសច្បាប់។
លោកបន្តថា៖ «*ចំពោះ សម រង្ស៊ី ដែលនិយាយគណបក្សគាត់បែកបាក់
ត្រូវគេបំបែកបំបាក់គាត់ គ្មាននរណាគេបំបែកបំបាក់ទេ ដូច្នេះហើយខ្ញុំយល់ឃើញថា
កន្លងទៅហើយសភាពការណ៍មកដល់ បច្ចុប្បន្ននេះការចុះខ្សោយឬការបែកបាក់យ៉ាងណា
មិនមែនអ្នកក្រៅមកធ្វើអ្វីគាត់ទេ គឺគាត់ធ្វើខ្លួនឯង
ករណីគាត់ឃ្លាតឆ្ងាយទៅនៅក្រៅប្រទេសហ្នឹង គ្មានអ្នកណាធ្វើអីគាត់ទេ
គឺគាត់ធ្វើខ្លួនឯង គាត់ប្រព្រឹត្តិល្មើសច្បាប់ខ្លួនឯង គាត់បរិហារកេរិ៍្តគេ
គាត់និយាយមិនទទួលខុសត្រូវ ដល់អញ្ចឹងទៅតុលាការធ្វើតាមនីតិវិធីច្បាប់
គាត់ខ្លាចជាប់គុក គាត់រត់ខ្លួនឯង*»។
កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ ព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យលើកលែងទោសឲ្យលោក
កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ដ្រី
ហ៊ុន សែន។ ក្រោយមកនៅថ្ងៃទី៧ធ្នូលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសនៅក្នុងសភាថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង
ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះ
គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិ
ហើយត្រូវទាក់ទងគ្នាទៅវិញទៅមក។
ក្រោយពីផាត់លោក សម រង្ស៊ី ចោលហើយទៅចាប់ដៃគូជាមួយលោក កឹម សុខា នោះ
ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សកាន់អំណាចកំពុងប្រើយុទ្
ធសាស្ត្រថ្មីក្នុងការបំបែកបំបាក់មេដឹកនាំគណបក្សប្រឆាំងដែលធ្លាប់ប្រកាសថាជាដៃគូ«
*ស្លាប់រស់*»នឹងគ្នានោះ៕

[image:
https://scontent-fra3-1.xx.fbcdn.net/v/t1.0-9/15327282_1290155037707893_7734426834593671188_n.jpg?oh=f8df0f6e0fe5b66f2e50f66c5e288e89&oe=58EFCA19]
Sam Rainsy <https://www.facebook.com/rainsy.sam.5/>

១១ ធ្នូ ២០១៦ / 11 December 2016 - Unwavering unity (*)
សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ។
កុលបុត្រខ្មែរទាំង ២ នាក់នេះ បង្ហាញថានៅមានកូនខ្មែរដ៏ឆ្នើម និងថ្លៃថ្នូរ
ដែលដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម
រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ។
(*) Sam Rainsy and Kem Sokha represent the nation's honour and hope. They
show that there are still dignified Cambodians who will never give in to
threats and bribes. Any politician who thinks the two can be divided and
attempts to divide them, is just dreaming.

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to