សូមឆ្ងល់ នូវពាក្សខាងក្រោមនេះ ៖ បើបានឈ្នះឆ្នោតទៅហើយ រឿងអីរដ្ឋាភិបាលនឹង មិនស្របច្បាប់នោះ? ។ គឹតទៅ ចេះតែនិយាយអ្វីៗ តាមសេចក្តីស្រម័យរបស់ខ្កួន ផ្តេសផ្តាស់ យ៉ាងនេះហើយ ទើប “នាយខ្វាក់” ដៀលអត់ចេះចប់សោះនោះ !!! ។
De : [email protected] [mailto:[email protected]] De la part de CHIT Envoyé : lundi 19 décembre 2016 06:22 À : [email protected] Objet : [SAMRAINSYPARTY-For] សង្គ្រោះជាតិ នឹងបង្កើតរដ្ឋាភិបាលស្របច្បាប់ បើសិនឈ្នះឆ្នោត ២០១៨ សង្គ្រោះជាតិ នឹងបង្កើចេះតែតរដ្ឋាភិបាលស្របច្បាប់ បើសិនឈ្នះឆ្នោត ២០១៨ Mon, 19 December 2016 <http://www.postkhmer.com/author/alex-willemyns/77960> Alex Willemyns and <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយខ្មែរនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ រូបថត ហ្វេសប៊ុក ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានថ្លែងកាលពីថ្ងៃសៅរ៍ថាគណបក្សរបស់លោកនឹងរៀបចំរដ្ឋាភិបាលស្របច្បាប់មួយ ប្រសិនបើខ្លួនឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ហើយលោកថ្លែងថាគណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំដោយលោក ហ៊ុន សែន នឹងក្លាយទៅជាក្រុមឧទ្ទាមប្រសិនបើគណបក្សកាន់អំណាចយូរអង្វែងមួយនេះប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សរបស់លោក។ ការអត្ថាធិប្បាយនេះត្រូវបានបង្ហោះជាភាសាអង់គ្លេសនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក សម រង្ស៊ី អមជាមួយនឹងការថ្លែងរបស់លោកនៅក្នុងសហរដ្ឋអាមេរិកដែលលោកបានទៅដល់កាលពីសប្តាហ៍មុនដោយគ្រោងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក និងសហគមន៍ខ្មែរនៅទីនោះផងដែរ។ លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកថា៖ «នៅក្នុងឆ្នាំ ២០១៨ គណបក្សសង្គ្រោះជាតិនឹងរៀបចំរដ្ឋាភិបាលថ្មីស្របច្បាប់នៅពេលគណបក្សខ្លួនដឹកនាំរដ្ឋាភិបាលហើយមានក្រុមឧទ្ទាមប្រឆាំងនោះនឹងគ្មានកម្លាំងណា ឬកងកម្លាំងប្រដាប់អាវុធចូលរួមមកប្រឆាំងរដ្ឋាភិបាលស្របច្បាប់នោះទេ។ នៅពេលណាដែលក្រុមឧទ្ទាមងើបឡើងប្រឆាំងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រឆាំងត្រូវតែកម្ចាត់ពួកឧទ្ទាម»។ មេបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនដោយខ្លួនឯងរូបនេះបានថ្លែងទៀតថាលោកជឿថាវៀតណាមដែលជាប្រវត្តិសាស្ត្រតែងតែជួយដល់គណបក្សប្រជាជនដែលជួយឲ្យលោក ហ៊ុន សែន ឡើងកាន់អំណាចនៅក្នុងឆ្នាំ ១៩៨៥ នឹងឈប់ជួយគណបក្សនេះទៀតហើយប្រសិនបើការបោះឆ្នោតឆ្នាំ ២០១៨ បានបង្ហាញថាគណបក្សប្រជាជនបាត់បង់ការគាំទ្រនោះ។ លោកថ្លែងថា៖ «ដូចចិនក៏អ៊ីចឹងដែរពីដើមចិនជួយខ្មែរក្រហមប៉ុន្តែចិនសម័យនេះ និងចិន ៤០ ឆ្នាំមុនខុសគ្នាឆ្ងាយណាស់គ្មានចិនណាមកជួយខ្មែរក្រហមទៀតទេហើយគ្មានប្រទេសវៀតណាមទៅជួយ ហ៊ុន សែន ទៀតទេព្រោះកាលៈទេសៈវាប្រែប្រួលឥឡូវនេះប្រទេសវៀតណាមកំពុងមានបញ្ហានៅសមុទ្រចិនខាងត្បូងហើយប្រទេសវៀតណាមត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក...»។ នៅក្នុងសុន្ទរកថាដែលថ្លែងនៅក្នុងវីដេអូដែលត្រូវបានបង្ហោះលោក សម រង្ស៊ី បានពិភាក្សាអំពីការរំពឹងថាបើគណបក្សប្រជាជនបដិសេធលទ្ធផលនៃការបោះឆ្នោត និងមិនព្រមផ្ទេរអំណាចមកឲ្យគណបក្សសង្គ្រោះជាតិថាតើស្ថានការណ៍វាទៅជាយ៉ាងម៉េច? លោក សម រង្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើតាមរយៈអ៊ីមែលដើម្បីសុំការអត្ថាធិប្បាយបន្ថែមទៀតទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណានៅក្នុងការបង្ហោះសាររបស់លោក លោកបានមានប្រសាសន៍ពីការផ្ទេរអំណាចដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល ១៨ខែទៀតដែលវា «គ្រាន់តែជាផ្នែកមួយនៃសង្គ្រាម និងចិត្តសាស្ត្រផ្នែកនយោបាយប៉ុណ្ណោះ» រវាងគណបក្សទាំងពីរ។ អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានថ្លែងថាលោកមិនចាប់អារម្មណ៍ទៅនឹងសេចក្តីអធិប្បាយរបស់លោក សម រង្ស៊ីនៅលើទំព័រហ្វេសប៊ុកនោះទេហើយលោកបានបដិសេធផ្តល់អត្ថាធិប្បាយចំពោះសំណួរថាតើគណបក្សកាន់អំណាចនឹងបះបោរប្រឆាំងរដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិដែរឬអត់ បើសិនគណបក្សប្រឆាំងមួយនេះឈ្នះឆ្នោតនៅក្នុងឆ្នាំ ២០១៨។ លោក ឥសាន ថ្លែងថា៖ «ការឈ្នះឆ្នោតគឺគាត់បាននិយាយអំពីវាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ តើវាពិតដែរឬទេ? គណបក្សកាន់អំណាចមិនមានជំនឿថាគាត់នឹងឈ្នះឆ្នោតនោះទេ»។ លោក សម រង្ស៊ី គឺជាបុគ្គលម្នាក់ដែលតែងតែរិះគន់ខ្លាំងបំផុតទៅដល់អ្នកដែលគាំទ្រគណបក្សប្រជាជនដែលប្រកាន់បក្ខពួកនៅក្នុងកងយោធា។ មេដឹកនាំយោធាកំពូលៗភាគច្រើនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយលោក ហ៊ុន សែន ដែលមួយចំនួនកំពុងកាន់កាប់មុខតំណែងជាឥស្សរជននៅក្នុងគណបក្សកាន់អំណាចនឹងមួយចំនួនមានមុខតំណែងនៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សផងដែរខណៈដែលគណបក្សសង្គ្រោះជាតិក៏ដូចជាអ្នកសង្កេតការណ៍មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការអន្តរាគមន៍របស់កងយោធាចូលទៅក្នុងរឿងនយោបាយក្នុងនាមជាគណបក្សប្រជាជនកម្ពុជាពីមុន។ លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបានថ្លែងថាលោកនៅតែជឿជាក់ថាការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនឹងប្រព្រឹត្តទៅដោយសន្តិវិធីប៉ុន្តែលោកបានបន្ថែមថាការគំរាមកំហែងណាមួយពីមនុស្សមួយចំនួនដូចជាលោក សម រង្ស៊ី ដែលថាគណបក្សប្រជាជនដែលប្រឆាំងរដ្ឋាភិបាលថ្មីជាក្រុមឧទ្ទាមត្រូវតែ «កម្ចាត់» ដោយរដ្ឋាភិបាលគណបក្សសង្គ្រោះជាតិនាពេលអនាគតនោះវានឹងមិនជួយដល់ស្ថានការណ៍អ្វីនោះទេ។ លោកថ្លែងថា៖ «វាជាសេចក្តីថ្លែងការណ៍ផ្នែកអារម្មណ៍។ វាមិនមែនជាដំណោះស្រាយជាក់ស្តែងទេ។ ខ្ញុំសង្ឃឹមថានឹងមិនមានសេចក្តីថ្លែងការណ៍ផ្លូវអារម្មណ៍ដូចនេះកើតមានច្រើនតទៅទៀតទេ។ យើងត្រូវការចក្ខុវិស័យវែងឆ្ងាយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថាគាត់ប្រហែលជាបារម្ភអំពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់លោក ហ៊ុន សែន អំពីលទ្ធភាពអាចកើតមានសង្គ្រាមស៊ីវិល [ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត] ប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តថាវានឹងប្រព្រឹត្តទៅដោយសន្តិវិធីប្រសិនបើមានការផ្លាស់ប្តូរណាមួយនោះ។ ខ្ញុំពិតជាសង្ឃឹមថាលទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានគេគោរពទាំងអស់គ្នាហើយនឹងមានសន្តិភាព»៕ N -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

