RE: សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង

2016-07-06 Thread Krakmo Kaing
ឃើញទេ ?  ប្រជាពលរដ្ឋបានអោយយោបល់ ក្រោយពីរដ្ឋអំណាច ហ.ស. បាន” អោយកៅអី” 
តែ៥៥នៅរដ្ឋសភា ទៅបក្ស​ប្រឆាំង ! តែ មេបក្សនេះ ក្បាលរឹង ចចេស លួចចចារពេលយប់ ម៉ោង១១ 
តែ២នាក់ (ហើយគេកំណត់ថាជាកិច្ចព្រមព្រាងដ៍សំខាន់!)... ។ ហើយឥឡូវនេះ ឃើញទេ? ។ ... 
ជាមេបក្សនយោបាយ ដ៍ចោលម្សៀត ផុតលេខ!!! ។ ក្រាក់ម៉ូ ។

 

De : camdisc@googlegroups.com [mailto:camdisc@googlegroups.com] De la part de 
Newhope Cambodia
Envoyé : mercredi 29 juin 2016 02:52
À : Cambodia Discussion (CAMDISC) - www.cambodia.org 
Objet : សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង

 

សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង 

28 មិថុនា 2016 

  ហ៊ុល រស្មី VOA khmer

 

  

 

រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល 
​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ 
ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ 
កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ 
ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ។

ភ្នំពេញ —  

រដ្ឋ​សភា​ខ្មែរ​បាន​ប្រកាស​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច​ 
ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ និង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ 
ធ្វើ​ការ​សិក្សា​ពិចារណា​លើ​ករណី​អវត្តមាន​របស់​តំណាង​រាស្ត្រ 
​ដែល​ពុំ​បាន​ចូល​មក​បំពេញ​ការងារ​ និង​ភារកិច្ច​របស់​ខ្លួន​ជា​យូរ​ថ្ងៃ​ 
ដែល​ល្មើស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា។​

នេះ​បើ​យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​
 និង​យោង​តាម​អ្នក​នាំពាក្យ​តំណាងរាស្ត្រ​គណបក្ស​គ្រប់គ្រង​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ 
ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ​ 
​ក្នុង​នោះរួម​ទាំង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​របស់​រដ្ឋ​សព្វ​យ៉ាង​ទៀត​ផង។​ 
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បន្ត​ថា​ 
ការណ៍​នេះបាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​កម្ពុជា​ទូទាំង​ប្រទេស​
 ពី​សំណាក់​ប្រជា​ពលរដ្ឋ​ តំណាងរាស្ត្រ​ រាជ​រដ្ឋាភិបាល​ 
និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។​

  

 

រូបឯកសារ៖ លោក ​ឈាង វុន​ អ្នក​តំណាងរាស្រ្ត 
​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន 
​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៩ 
​ខែ​មិថុនា ​ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

លោក​ ឈាង វុន ​អ្នក​តំណាងរាស្រ្ត​គណបក្សប្រជាជន​កម្ពុជា​ 
បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋសភា​ថា​ 
​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​មិន​មក​ធ្វើ​ការ​ក្នុង​សភា 
​និង​បាន​យក​សម្បត្តិ​របស់​រដ្ឋ​ 
ដូចជា​រថយន្ត​ទៅ​បម្រើ​សកម្មភាព​នយោបាយ​របស់​ខ្លួន។

«ទ្រព្យ​សម្បត្តិ​រដ្ឋ​ បម្រើ​រដ្ឋ។ 
ឡាន​ហ្នឹង​គេ​ទុក​ឲ្យ​ប្រធាន​គណៈកម្មការ​ចុះ​ទៅ​មូលដ្ឋាន​ 
ទៅ​ធ្វើ​ការ​ងារ​សម្រាប់​រដ្ឋ​សភា​ ក្នុង​នាម​ខ្លួន​ជា​ប្រធាន​គណៈកម្មការ​ 
មិន​អនុញ្ញាត​ឲ្យ​យក​ឡាន​ទៅ​ហែ​ញ្ញតិ្ត​ទេ»។​

កាល​ពី​ចុង​ខែ​ឧសភា 
ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ហែ​ញ្ញតិ្ត​យក​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ
 តាម​រថយន្ត​ប្រមាណ​២០គ្រឿង 
ដើម្បី​សើ្ន​សុំ​ព្រះរាជ​អន្តរាគមន៍​ចំពោះ​ការ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​ដោយ​រដ្ឋ​អំណាច​កម្ពុជា។
 រថយន្ត​មួយ​ចំនួន​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ពាក់​ស្លាក​លេខ​រដ្ឋសភា។​

លោក​ សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ 
VOA ​ថា លោក​ ឈាង វុន 
​ពុំមាន​អំណះ​អំណាង​គ្រប់​គ្រាន់​ចំពោះ​ការ​ថ្លែង​របស់​លោក​ទាក់​ទិន​នឹង​អវត្តមាន​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​រដ្ឋ​សភា​ទេ។​

លោក​បន្ថែម​ថា​ 
ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ជូន​ដំណឹង​ដល់​ប្រធាន​រដ្ឋ​សភា​អំពី​ការ​មិន​ចូល​ប្រជុំរបស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​
 ជាង​មួយ​ខែមុន​មក​ហើយ​ 
ដោយសារ​តែ​ការ​បំពារ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ 
តែ​ពុំទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

  

 

រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ 
និយាយ​ទៅកាន់​ព្រះសង្ឍ​និង​អ្នក​ចូលរូម 
ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៤​ ខែមិថុនា​ 
ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

«ដូច្នេះ​យើង​មិន​ទាន់​ឃើញ​ចម្លើយ​ពី​គាត់​ថា​ តើ​ហេតុផល​របស់​យើង​ហ្នឹង​ 
វា​សម​ហេតុផលយ៉ាង​ណា​នៅ​ឡើយ​ ហើយ​កិច្ចការ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​នយោបាយ។​ 
គ្មាន​មូលដ្ឋាន​ច្បាប់​ណា​ដែល​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ឬ​ក៏​ត្រូវ​ដក​រថយន្ត 
​ដូច​ដែល​គាត់​និយាយ​នោះ​ទេ​ បាទ»។

លោក​ សុន ឆ័យ ​បញ្ជាក់​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​នឹង​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ។

យោង​តាម​ជំពូក​ទី​១៤​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ 
មាន​ប្រការ​មួយ​ចំនួន​បាន​និយាយ​ពីការ​ខាន​មក​ប្រជុំរបស់​អ្នក​តំណាងរាស្ត្រ។​ 
ប្រការ​៧០បាន​ចែង​ថា​ តំណាង​រាស្ត្រ​ណា​ឈប់​ខាន​មក​ប្រជុំ​លើស​ពី​បី​ថ្ងៃ​ 
ដោយ​គ្មាន​ការ​អនុញ្ញាត​ ​ត្រូវ​កាត់​ប្រាក់​បំណាច់​រដ្ឋសភា 
ចំពោះ​ថ្ងៃ​ដែល​អវត្តមាន​នោះ។​ ប្រការ​៧១​បាន​ចែង​ថា​ 
​អ្នក​តំណាង​រាស្ត្រ​រូបណាបាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ឈប់​ 

Document1

2016-07-06 Thread Krakmo Kaing
FYI

Thanks

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.


Document1.docx
Description: MS-Word 2007 document