សូមអគុណដល់លោក បងធំ ដែលបានពន្យល់និងបកស្រាយបានយ៉ាង គួអោយចាប់អារម្មណ៏ណាស់។ ជាការពិតណាស់ខ្ញុំមិនសូវបានដឹងពត៏មានច្បាស់អំពី ខ្មែរ ក្រហម និង លោក សុនសាន ឬ អ្នកណាឡើយ។ តែខ្ញុំពិតជាឆ្ងល់នូចរឿងមួយ ថា បើលោក ខៀវ សំផនជាអ្នកស្នេហាជាតិដ៏ពិតប្រាកដ ចុះហេតុអី បានលោកចូលដៃជាមួយ និង ប៉ុលពតចឹង? តាមការដែលលោកបាននិយាយអំបេញ ម៉េញ ថា លោកខៀវ សំផនជាអ្នកមានសកម្មភាពដេញយួន ចេញពីស្រុកខ្មែរ! ពិតមែន ត្រង់នេះអាចបញ្ចាក់ថាគាត់ជាអ្នកស្នេហាពិតប្រាកដ តែចំនុចមួយទៀតត្រង់ថា គាត់បានប៉ុលតជាអ្នកកាន់អំណាច ក្នុងរបបប្រល័យពូជសាសន៏ ចុះហេតុអីបានជាលោក ខៀវ សំផន បែជាចូលរួមជាមួយ ប៉ុលពតទៅវិញ?
2009/1/6 BoangThom បងធំ <[email protected]> > មែនទេនទៅ ពួកដែលគេនាំគ្នាគោរពដល់ថ្ងៃ៧មករានេះ គឺមិនមែនមានន័យថា > ពួកគេបានត្រេកត្រអាលនៅពេលដែលបានឃើញ > កងទ័ពយួនចូលមកឈ្លានពានពេញស្រុកនោះទេ តែខ្មែរទូទាំងប្រទេស > (លើកលែងតែពួកខ្មែរក្រហម ពលពត នឹងពួកតាក្រាក់មោ ) ម្នាក់ៗ តែងតែចងចាំ > ថា ថ្ងៃ៧មករា គឺជាថ្ងៃដែលរបបប្រល័យពូជសាសន៍បានត្រូវផ្ដួលរំលំ > ហើយយើងគ្រប់គ្នាបានរួចពីក្រញាំមច្ឆុរាជ ។ ចំពោះខ្មែរខ្លះដែលគេនាំគ្នាអរគុណ > ដល់កងទ័ពយួននោះ គឺជាសិទ្ធរបស់ពួកគេទេ មួយវិញទៀត > ពួកកងទ័ពយួនដែលចូលមកវាយស្រុកខ្មែរជំនាន់ហ្នុង គឺមិនមែន មានចេតនា ចូលមកជួយ > ពលរដ្ឋខ្មែរទេ គឺពួកវាចង់លេបយកទឹកដីខ្មែរយើង ជាស្វ័យប្រវត្ត ។ > ដូច្នេះកុំតែបានក្រុមសម្ដេចតា រួមជាមួយក្រុមលោកតាស៊ឺនសាន > រួមជាមួយក្រុមខ្មែរក្រហម > ដែលមានលោក ខៀវសំផនជាប្រធាន បាននាំគ្នាវាយដេញកម្ចាត់ពួកយួនទាំងនោះទេ សម្លេះ > ពួកលោកហ៊ុនសែនដែលមានយួននៅពីក្រោយខ្នង សុខចិត្ត > ស្រុះស្រួលគ្នា ធ្វើឲ្យមានកិច្ចព្រមព្រាងទីក្រុងប៉ារីសបានឡើយ ។ > > ដូច្នេះក្នុងនាមខ្ញុំជាបងធំក្នុងហ្វ័រមខែមឌីស ខ្ញុំសូមអំពាវនាវ > ដល់អង្គជុំនំជំរះវិសាមញ្ញដែលកំពុងតែកាត់ទោស អតិតមេខ្មែរក្រហម សូមលោក មេត្តា > ជួយបន្ធូរបន្ថយទោស ដល់លោកខៀវសំផន > ទៅតាមលក្ខណះដែលអាចធ្វើទៅបាន ។ ព្រោះថា លោកខៀវសំផនគឺជាវិរបុរសស្នេហាជាតិម្នាក់ > ដែលគួឲ្យកោតគោរពខ្លាំំងណាស់ កំហុសតែមួយរបស់គាត់គឺលោកបានភាន់ច្រឡំ ចូលរួម > ជាមួយក្រុមកម្មុយនិស្ដពលពត ដែលបណ្ដាលអោយការកាប់សម្លាប់យ៉ាងរង្គាល ។ > តែការតស៊ូរបស់លោក ខៀវសំផនក្រោយឆ្នាំ១៩៧៩ នៅតាមព្រំដែនថៃ សអោយឃើញថា លោកបានចូលរួម > យ៉ាងសកម្ម មមាញឹក វាយដេញពួកយួនឈ្លានពានអោយចេញពីកម្ពុជាយើង រហូតដល់យួនបរាជ័យហើយ > សុខចិត្តអោយមានកិច្ចព្រមព្រាងប៉ារីស ។ តើខ្មែរយើងសុខចិត្តអោយបរទេស > គេយកវិរបុរសខ្មែរ > យើងម្នាក់ ទៅកាត់ទោស ដោយសាតែរូបលោកបានចូលរួមជាមួយក្រុមពលពតដែរឬទេ ?? > កុំភ្លេចថា លោកខៀវសំផន ជាមនុស្សមិនចេះស៊ីសំណូក មិនពុករលួយ > ហើយក្នុងឆាកជីវិតរបស់លោក ធ្លាប់បានតស៊ូវាយកំចាត់ខ្មាំងយួនឈ្លានពាន > រហូតបានជ័យជំនះ ? > មានស្ដេចចិនល្ងង់មួយអង្គ ដោយសាតែអំពើឆោតល្ងង់របស់ខ្លួន បានជឿសម្ដីលោកឧបរាជ > ដោយសុខចិត្តចាប់មេទ័ពដែលកំពុងតែការពារព្រំដែន យកទៅប្រហារជីវិត ដែលទីបំផុតទៅ > ធ្វើអោយកងទ័ពមុង់គោលី ចូលមកលុកលុយបានដោយងាយ ដូច្នេះ > តើខ្មែរយើងឥឡូវនេះកំពុងតែប្រព្រិត្តដូចស្ដេចចិនល្ងង់នោះដែរឬយ៉ាងណា ? > បងធំ > > > > --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

