លោកហេងសំណាង ! សូមយើងកុំភ្លេចថា ជនដែលបានចូលរួមជាមួយ ប៉ុលពត ដើម្បីវាយផ្ដួលរបបលោកលន់នល់ គឺក្នុងនោះ មាន ឥស្សរជនមួយចំនួន ដែលសព្វថ្ងៃនេះពួកគេកំពុងតែសោយសុខលើគំនរមាសប្រាក់ តែអកុសល ចំពោះលោកខៀសំផន គឺបណ្ដាលមកពីសំណាំងរបស់គាត់អាក្រក់ ដោយមិនបានរត់ទៅ ធ្វើជាខ្ញុំបំរើយួនអោយទាន់ពេលវេលាដូចគេឯង ដែលលទ្ធផលចង់ក្រោយ ត្រូវគេអូសកយកមកកាត់ទោសទៅវិញ ! សព្វថ្ងៃនេះ ជនណាដែលបានខំបំរើផលប្រយោជន៍បរទេស បានប្រព្រិត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ គ្រួសានិយម គឺត្រូវសង្គមគេលើស្ទួយអោយក្លាយទៅជាវិរបុរស រីឯមនុស្សមួយចំនួនដែលបានខំតស៊ូ វាកម្ចាត់ពួកយួនឈ្លានពាន ដូចជាសម្ដេចក្រុមព្រះ លោកខៀវសំផន ជាដើម ត្រូវគេចោទថាជាមនុស្សអត់ប្រយាជន៍ ហើយត្រូវប្រឈមមុខជាមួយតុលាការទៀតផង។ សេចក្ដីអំពាវនាវរបស់ខ្ញុំ គឺមិនមែនមានន័យថា ចង់អោយអង្គជំនុំជំរះវិសាមញ្ញលើកលែងការ កាត់ទោសលោកខៀវសំផននោះទេ គឺជាការស្នើរសុំ អោយ តុលាការលោករបន្ធូរបន្ថយនូវការដាក់ទោសពិន័យ ដែលអាចធ្វើទៅបាន តែប៉ុណ្ណោះ ។ មួយវិញទៀត សហរាជអាជ្ញារនៅសាលាក្ដីកាត់ទោសខ្មែរក្រហម ដូចលោកRobert Petit et Mme Chea leang ទាំងពីរូបនេះ លោកគ្មានដែលបានស្គាល់ឡើយនូវរស់ជាតិទុក្ខលំបាក ដែលចលនាតស៊ូនៅតាមព្រំដែន បាននាំគ្នា ប្រឹងងប្រែង ពុះពារគ្រប់ឧបសគ្គដើម្បីវាយបណ្ដេញចោរយួនឈ្លានពាន អោយចេញពីទឹកដីកម្ពុជាយើង រហូតដល់បានសម្រេចនោះឡើយ ពួកគេ នឹងធ្វើការចោទ ប្រកាន់ទៅលើលោកខៀសំផន ដែលយោងទៅតាមបទល្មើសនៃការប្រល័យពូជសាសន៍ ដោយមិនបានថ្លឹងថ្លែងនូវគុណសម្បត្តិ ដែល លោកខៀវសំផនបានពលី ជីវិតបំរើ ដល់ផលប្រយាជន៍ជាតិខ្មែរនោះឡើយ ៕
បងធំ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

