ជំរាបសួរ, កុំទៅជឿលោក "បង ពងធំ" ខ្លាំងពេក ។ លោកបង នេះ និយាយ ៥០% ត្រូវ ឯ៥០%ផ្សេងទៀត គាត់ផ្តេសផ្តាសតែម្តង ។ ដោយខ្ញុំគ្មានពេល នឹងចូលរួមក្នុងវេទិការនេះ ខ្ញុំនឹងចាំពេលបន្តិចទៀត នឹងជំរាបជូនខ្លះៗ អំពីថ្ងៃ៧មករា ។ ជាពិសេស សូម ជូនបណ្តាំមួយម៉ាត់ ជាដំបូងថា ថ្ងៃ៧មករា មិនមែនល្អចំពោះខ្មែរឡើយ ។ ដូច្នេះ កុំទៅអបអរសារទអ្វី ខ្លាំងពេកនោះ ។ បាំជួបគ្នាថ្ងៃក្រោយ, ក្រាក់ម៉ូ
> Message du 06/01/09 08:09 > De : "ហេង សំណាង" > A : [email protected] > Copie à : [email protected], [email protected] > Objet : Re: ៧មករា > > សូមអគុណដល់លោក បងធំ ដែលបានពន្យល់និងបកស្រាយបានយ៉ាង គួអោយចាប់អារម្មណ៏ណាស់។ > ជាការពិតណាស់ខ្ញុំមិនសូវបានដឹងពត៏មានច្បាស់អំពី ខ្មែរ ក្រហម និង លោក សុនសាន ឬ > អ្នកណាឡើយ។ តែខ្ញុំពិតជាឆ្ងល់នូចរឿងមួយ ថា បើលោក ខៀវ > សំផនជាអ្នកស្នេហាជាតិដ៏ពិតប្រាកដ ចុះហេតុអី បានលោកចូលដៃជាមួយ និង ប៉ុលពតចឹង? > តាមការដែលលោកបាននិយាយអំបេញ ម៉េញ ថា លោកខៀវ សំផនជាអ្នកមានសកម្មភាពដេញយួន > ចេញពីស្រុកខ្មែរ! ពិតមែន ត្រង់នេះអាចបញ្ចាក់ថាគាត់ជាអ្នកស្នេហាពិតប្រាកដ > តែចំនុចមួយទៀតត្រង់ថា គាត់បានប៉ុលតជាអ្នកកាន់អំណាច ក្នុងរបបប្រល័យពូជសាសន៏ > ចុះហេតុអីបានជាលោក ខៀវ សំផន បែជាចូលរួមជាមួយ ប៉ុលពតទៅវិញ? > > 2009/1/6 BoangThom បងធំ <[email protected]> > មែនទេនទៅ ពួកដែលគេនាំគ្នាគោរពដល់ថ្ងៃ៧មករានេះ គឺមិនមែនមានន័យថា > ពួកគេបានត្រេកត្រអាលនៅពេលដែលបានឃើញ កងទ័ពយួនចូលមកឈ្លានពានពេញស្រុកនោះទេ > តែខ្មែរទូទាំងប្រទេស (លើកលែងតែពួកខ្មែរក្រហម ពលពត នឹងពួកតាក្រាក់មោ ) ម្នាក់ៗ > តែងតែចងចាំ ថា ថ្ងៃ៧មករា គឺជាថ្ងៃដែលរបបប្រល័យពូជសាសន៍បានត្រូវផ្ដួលរំលំ > ហើយយើងគ្រប់គ្នាបានរួចពីក្រញាំមច្ឆុរាជ ។ ចំពោះខ្មែរខ្លះដែលគេនាំគ្នាអរគុណ > ដល់កងទ័ពយួននោះ គឺជាសិទ្ធរបស់ពួកគេទេ មួយវិញទៀត > ពួកកងទ័ពយួនដែលចូលមកវាយស្រុកខ្មែរជំនាន់ហ្នុង គឺមិនមែន មានចេតនា ចូលមកជួយ > ពលរដ្ឋខ្មែរទេ គឺពួកវាចង់លេបយកទឹកដីខ្មែរយើង ជាស្វ័យប្រវត្ត ។ > ដូច្នេះកុំតែបានក្រុមសម្ដេចតា រួមជាមួយក្រុមលោកតាស៊ឺនសាន > រួមជាមួយក្រុមខ្មែរក្រហម ដែលមានលោក ខៀវសំផនជាប្រធាន > បាននាំគ្នាវាយដេញកម្ចាត់ពួកយួនទាំងនោះទេ សម្លេះ > ពួកលោកហ៊ុនសែនដែលមានយួននៅពីក្រោយខ្នង សុខចិត្ត ស្រុះស្រួលគ្នា > ធ្វើឲ្យមានកិច្ចព្រមព្រាងទីក្រុងប៉ារីសបានឡើយ ។ > ដូច្នេះក្នុងនាមខ្ញុំជាបងធំក្នុងហ្វ័រមខែមឌីស ខ្ញុំសូមអំពាវនាវ > ដល់អង្គជុំនំជំរះវិសាមញ្ញដែលកំពុងតែកាត់ទោស អតិតមេខ្មែរក្រហម សូមលោក មេត្តា > ជួយបន្ធូរបន្ថយទោស ដល់លោកខៀវសំផន ទៅតាមលក្ខណះដែលអាចធ្វើទៅបាន ។ ព្រោះថា > លោកខៀវសំផនគឺជាវិរបុរសស្នេហាជាតិម្នាក់ ដែលគួឲ្យកោតគោរពខ្លាំំងណាស់ > កំហុសតែមួយរបស់គាត់គឺលោកបានភាន់ច្រឡំ ចូលរួម ជាមួយក្រុមកម្មុយនិស្ដពលពត > ដែលបណ្ដាលអោយការកាប់សម្លាប់យ៉ាងរង្គាល ។ តែការតស៊ូរបស់លោក > ខៀវសំផនក្រោយឆ្នាំ១៩៧៩ នៅតាមព្រំដែនថៃ សអោយឃើញថា លោកបានចូលរួម យ៉ាងសកម្ម មមាញឹក > វាយដេញពួកយួនឈ្លានពានអោយចេញពីកម្ពុជាយើង រហូតដល់យួនបរាជ័យហើយ > សុខចិត្តអោយមានកិច្ចព្រមព្រាងប៉ារីស ។ តើខ្មែរយើងសុខចិត្តអោយបរទេស > គេយកវិរបុរសខ្មែរ យើងម្នាក់ ទៅកាត់ទោស > ដោយសាតែរូបលោកបានចូលរួមជាមួយក្រុមពលពតដែរឬទេ ?? កុំភ្លេចថា លោកខៀវសំផន > ជាមនុស្សមិនចេះស៊ីសំណូក មិនពុករលួយ ហើយក្នុងឆាកជីវិតរបស់លោក > ធ្លាប់បានតស៊ូវាយកំចាត់ខ្មាំងយួនឈ្លានពាន រហូតបានជ័យជំនះ ? > មានស្ដេចចិនល្ងង់មួយអង្គ ដោយសាតែអំពើឆោតល្ងង់របស់ខ្លួន បានជឿសម្ដីលោកឧបរាជ > ដោយសុខចិត្តចាប់មេទ័ពដែលកំពុងតែការពារព្រំដែន យកទៅប្រហារជីវិត ដែលទីបំផុតទៅ > ធ្វើអោយកងទ័ពមុង់គោលី ចូលមកលុកលុយបានដោយងាយ ដូច្នេះ > តើខ្មែរយើងឥឡូវនេះកំពុងតែប្រព្រិត្តដូចស្ដេចចិនល្ងង់នោះដែរឬយ៉ាងណា ? បងធំ > > > --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

