មន្រ្តី​រាជ​រដ្ឋា​ភិបាល​និង​មេទ័ព​កម្ពុជា​ព្រមាន​ស៊ុន​ធិ​ដែល​ប្រមាថ
សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន
bayontv.com.kh
(21/08/2010 Time3:30pm)

ភ្នំពេញ: មន្រ្តី​រាជ​រដ្ឋា​ភិបាល​និង​មេទ័ព​កំពូល​របស់​កម្ពុជា​បាន
ថ្លែង​ប្រតិ​ កម្ម​យ៉ាង​ខ្លាំង​ក្លា​បំផុត​ចំពោះ​ការ​មើល​ងាយ​មើល​ថោក
នាយក​រដ្ឋ​មន្រ្តី​ ខ្មែរ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ពី
សំណាក់​ក្រុម​វង្វេង​ប្រវត្តិ​សាស្រ្ត​ថៃ​លោក​ស៊ុន​ធិលឹម​ថង​គុន។

លោក​ស៊ុន​ធិ​បាន​ប្រាប់​ទូរ​ទស្សន៍ASTV កាល​ពី​រាត្រី​ថ្ងៃ​ទី​២០​ខែ​សីហា
ឆ្នាំ​២០១០ ក្នុង​កម្ម​វិធី“ប្រទេស​ថៃ​ប្រចាំ​សប្តាហ៍”ថា «នៅ​ក្នុង​សម័យ
កើត​សង្គ្រាម​នៅ​កម្ពុជា​ មាន​ប្រជា​ជន​ខ្មែ​រភៀ​ស​ខ្លួន​ចូល​មក​ពឹង​ពាក់
ព្រះមហាក្សត្រ​ថៃ ហើយ​ព្រះ​មហាក្សត្រ​ថៃ បាន​ប្រទាន​ឲ្យ​ព្រះ​មហាក្ស​ត្រី
យានី​ និង​ព្រះរាជ​វង្ស​ទៅ​សួរ​សុខ​ទុក្ខ ថែ​ទាំ​យ៉ាង​ជិត​ស្និទ្ធ
ប៉ុន្តែ​នៅ​តែ​មិន​នឹក​គុណ លោក ហ៊ុន សែន នៅ​តែ​បង្កើត​ការ​ប្រេះ​ឆា​ដល់
ប្រជាជន​ក្នុង​ប្រទេស​ថៃ ដោយ​ផ្តល់​ការ ពឹង​ផ្អែក​ដល់​ក្រុម​ភេរវករ​ គិត
ផ្តួល​រំលំ​ស្ថាប័ន​ព្រះ​មហាក្ស​ត្រ​ថៃ​។ អ្នក​ដែល​មិន​ភ្ញាក់​រលឹក​ដូច
លោក ហ៊ុន សែន ​កុំថា តែ​ឈាម​មក​លាង​ជើង ត្រូវ​កាត់​ក្បាល​ដោយ​ផ្ចាញ់
ផ្ចាល​ថែម​ទៀត​» ។

លោកស៊ុនធិថែមទាំងនិយាយទៀតថា «ការ​ដែល​យើង​មិន​ដឹង​ប្រវត្តិ​សាស្ត្រ ​មិន
ស្គាល់​ឬស​គល់​ប្រវត្តិ​របស់​ខ្លួន​ឯង ធ្វើ​ឲ្យ​មិន ស្គាល់​គុណ​របស់
បុព្វ​បុរស ដូច​ជា​ខ្មែរ មិន​ស្គាល់​គុណ​ព្រះ​មហាក្សត្រ​ថៃ ក្នុង​អតីត
កាល ដែល​ធ្លាប់​ជួយ​ជា​ច្រើន លើក ប៉ុន្តែ​នៅ​តែ​ក្បត់ ដូច្នេះ​គ្មាន​អ្វី
ចម្លែក​ទេ សម្តេច​ព្រះ​នរេសូរ ទ្រង់​យក​ឈាម​មក​លាង​ព្រះ​បាទ​» ។

សុនធិ ថ្លែង​ទៀត​ថា «យើង​មិន​ទាម​ទារ​ប្រាសាទ​ព្រះ​វិហារ​ដោយ​ការ​បន្លំ
ទេ គឺ ជា​ការ​ទាម​ទារ​សិទ្ធិ​ស្រប​ច្បាប់​របស់​យើង​ ដែល​យើង​ជា​ម្ចាស់យើង
មិន​បន្លំ​ដូច​លោកហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីកម្ពុជា​ទេ​»។

ឯក​ឧត្ត​មទិត សុធា​អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​និង​ប្រតិ​កម្ម​រហ័ស
នៃ​ទីស្តី​ការ​ គណ:រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា សំដី​ស៊ុន​ធិ គឺ​ជាសំដី
ពួក​បាត​ផ្សារ​ហើយ​ជា​សំដី​មនុស្ស​ពាល​និង​ព្រៃផ្សៃ​បំផុត​ មិន​សម​ជា
អ្នក​នយោ​បាយ​។

នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន​ជា តារា​អគ្គ​មេបញ្ជា​ការ​រង​កង​យោធ​ពល
ខេម​រភូ​មិន្ទ និង​ជា​ប្រធាន​គណ:​បញ្ជា​ការ​ឯក​ភាព​សម​រភូមិ​មុខ​ទទួល
បន្ទុក​ទិស​​យុទ្ធភូ ​មិភាគ​ទី​៤​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែត្រូ​វការ
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ដើម្បី​ដឹក​នាំជា​តិកម្ពុជា
។សម្តេច​តេ​ជោ​ជា​នាយក​រដ្ឋ​មន្រ្តី​ដែល​ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ដោយ
សម្លេង​គាំ​ទ្រ​យ៉ាង​លើស​លប់​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា​។

នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន​ជា តារា​បាន​ព្រមាន​ថា «បើ​ស៊ុន​ធិ​ចង់
បាន​ទឹក​ដី​កម្ពុជា​ឬ​ក៏​ប្រាសាទ​ព្រះ​វិហារ​នោះ សូម​លា​ប្រពន្ធ​កូន ហើយ
លី​ក្តា​ម្ឈួស​មក​ជា​មួយ​ផង​»៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to