ចិន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​លោក
cen.com.kh
ថ្ងៃទី 17 សីហា 2010

​ប្រទេស​ចិន​កំពុង​ឈាន​ទៅ​កាន់ ការ​ក្លាយ​ជា​មហាអំណាច សេដ្ឋកិច្ចពិភពលោក
នាពេលខាងមុខ ដោយ​កាលពី​ថ្ងៃ​ចន្ទ ចិន​បាន​ឆ្លងកាត់​ចំណុច គួរអោយកត់សំគាល់
មួយទៀត នៅ​ពេល​ខ្លួន​បាន​ចូល​ជំនួស​ជប៉ុន ក្នុងនាម​ជា​សេដ្ឋកិច្ច ធំ
បំផុត​ទី​២​ក្នុង​លោក បន្ទាប់​ពី​អាមេរិក ។

​កំណើន​សេដ្ឋកិច្ច​ចិន ប្រមាណ​ជា​១០​ភាគរយ បណ្តាល​មក​ពី​តំរូវការ
ប្រភពធនធាន គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ចេញពី​ពិភព កំពុងអភិវឌ្ឍន៍​មួយ​នេះ
។

​ពួក​អ្នកវិភាគ​ជឿថា វា​គ្រាន់តែ​ជា​ពេលវេលា​តែប៉ុណ្ណោះ ចិន​នឹង​វ៉ា​ដាច់
អាមេរិក​ទៀត​និង​ក្លាយជា មហា​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក ប្រហែល​ជា​នៅ
ឆ្នាំ​២០២០ ។

​ការ​ចូល​ដល់​ចំណាត់ថ្នាក់​ទី​២​នេះ បាន​កើតឡើង​ក្រោយ​តួលេខ កំណើន​របស់
ចិន​ត្រូវ​បាន​បង្ហាញឡើង ។ រដ្ឋាភិបាល​ជប៉ុន បាន​និយាយថា សេដ្ឋកិច្ច​របស់
ខ្លួន បាន​កើន​តែ​០,៤% នៅ​ត្រីមាស​ទី​២ ទាប​ជាង​កំណើន ៤,៤% នៅ​ត្រីមាស​ទី
១ និង ២,៣% តាម​ការ​ទស្សន៍ទាយ របស់​អ្នកសេដ្ឋកិច្ច ។

​សេដ្ឋកិច្ច​ចិន​កើន​ប្រមាណ ១០% ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​សេដ្ឋកិច្ច
ជប៉ុន ត្រូវ​គេ​ព្យាកា​រណ៍ថា អាច​កើន​បាន ២ ទៅ ៣% នៅ​ឆ្នាំ​នេះ ។ នេះ
មានន័យ​ថា ទិន្នផល​សេដ្ឋកិច្ច​ជប៉ុន​មាន​ចំនួន ១.២៩០.០០០.​លាន​ដុល្លារ
នៅពេល​ចិន​មាន​ចំនួន ១.៣៤០.០០០​លាន​ដុល្លារ ។

​តួលេខ​នេះ​បង្ហាញថា ចិន​ផុស​ខ្លួន​ឡើង ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ។

​ចិន​បាន​ក្លាយជា​ប្រទេស​នាំចេញ ជា​ប្រទេស​ទិញ​រថយន្ត និង​ជា​អ្នក​ផលិត
ដែក​ធំ​បំផុត​លើ​លោក ។ ប្រទេស​នេះ​ក៏​ជា​កម្លាំង​ដ៏​ធំ​មួយ នៅ​ពីក្រោយ
ការ​ងើបឡើង​របស់​ពិភពលោក ចេញពី​ឱនភាព​កន្លងមក ដោយ​ជួយ​អោយ​មាន​សេចក្តី
ត្រូវការ ខាង​ការនាំ​ចេញពី​អាមេរិក ជប៉ុន​និង​អឺរ៉ុប ។

​តែ​ពួក​អ្នកសេដ្ឋកិច្ច បាន​ព្រមាន​ថា តួលេខ​ចុង​ក្រោយ​មក​ពី​ក្រុង​តូ
ក្យូ បានបង្ហាញ​ថា តំរូវការ​ចិន តែឯង​អាច​មិន​គ្រប់គ្រាន់ សំរាប់
សេដ្ឋកិច្ច​ធំៗ ដោយ​រួមទាំង​អង់គ្លេស ត្រូវ​ពឹង​អាស្រ័យ​នោះទេ ។

​ចាប់​តាំងពី​ទសវត្សរ៍​៩០​មក សេដ្ឋកិច្ច​ជប៉ុន ហាក់​មិន​រីកលូតលាស់​លឿន
នៅពេល​ចិន​ស្ទុះ​ឡើង​ជាប់ ។

​គម្លាត​ទ្រព្យធន​រវាង​ពួក​អ្នក​មាន ដែល​ទទួល​ផល​ពី​កំណែ​ទំរង់ បី
ទសវត្សរ៍​នៅ​ចិន និង​ពួក​អ្នកក្រីក្រ​ភាគច្រើន មាន​ភាពខុស​គ្នា​ឆ្ងាយ
ណាស់ ។ អ្នក​មាន​ទ្រព្យសម្បត្តិ​មួយ​ពាន់​លាន​ដុល្លារ​ឡើង នៅ​ចិន​បាន​កើន
ដល់​រាប់សិប​នាក់ ក្នុងពេល​អ្នកក្រីក្រ​មាន​ចំណូល​ស្មើនឹង​អ្នក​ដែល ទទួល
ចំណូល​ទាប​បំផុត​ក្នុង​លោក ។

​និយាយ​ពី​ជប៉ុន ប្រទេស​មួយ​នេះ បាន​ងើប​ចេញពី​ផេះផង់ នៃ
សង្គ្រាមលោកលើកទី​២ ហើយ​ក្លាយជា​មហាអំណាច ខាង​កម្មន្តសាល​កម្ម​និង
ហិរញ្ញវត្ថុ ។ តែ​អ្វី​ដែល​គេ​ហៅថា “ អព្ភូតហេតុ​សេដ្ឋកិច្ច ” នោះ​បាន
ក្លាយជា​ទ្រព្យ​ពពុះ​ដ៏​ធំ នៅ​ទសវត្សរ៍​១៩៨០ មុន​ពេល​វា​ផ្ទុះ​បែក ទៅ​ជា
ខ្យល់​អស់​នៅ​ឆ្នាំ​១៩៩១ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to