Royals must be banned from politics. You can't have it both ways. In
democracies, such as the UK, Japan, and even Thailand, royals are
prohibited by law to engage in politics.

Cambodia already tasted the bitter experience in the 1960s of Sihanouk
being both a royal (he was even practically the king, even though
officially his mother was the queen of the country and there was no
king) and the chief of state (similar to president or prime minister)
of the country. Consequently, he was a dictator (no opposition parties
allowed, no general election for the chief of state), he behaved as if
he was a god, he behaved as if he owned the entire country.

Cambodia must establish a law that keeps royals out of politics.

Pheng Kim Ving

On Aug 23, 8:23 am, cppamerican cppamerican <[email protected]>
wrote:
> សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ផ្តើម​ឈឺឆ្អាល​រឿង​នយោបាយ​ឡើងវិញ
> cen.com.kh
> ដោយ : លីហូវ (ថ្ងៃទី 23 សីហា 2010)
>
> ភ្នំពេញ: គឺជា​លើក​ដំបូង​ហើយ នៅពេលនេះ សម្រាប់​សម្តេច​ក្រុមព្រះ នរោត្តម
> រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​សព្វថ្ងៃ​ជា​ព្រះប្រធាន
> ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដែល​ព្រះអង្គ
> ទ្រង់ ចាប់ផ្តើម​យក​ព្រះទ័យ​ឈឺឆ្អាល​ក្នុង​រឿង​នយោបាយ ​។ នោះ​គឺ​អតីត
> នាយករដ្ឋមន្ត្រី​ទី​១ របស់​កម្ពុជា និង​ជា​អតីត​ប្រធាន​រដ្ឋសភា​ផង​នោះ
> បាន​ថ្លែងការណ៍ កុំឲ្យ​មាន​ការរួបរួម ជា​គណបក្ស​តែ​មួយ លឿន​ពេក រវាង
> គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ដែល​ជា​អតីត​គណបក្ស នរោត្តម
> រណឫទ្ធិ ក្រោម​ការគ្រប់គ្រង​របស់​ព្រះអង្គ​ ។
>
> ​ ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​បាន​ប្រើ​នូវ​ព្រះ​សង្ហារ របស់
> ព្រះបរមរាជវាំង ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១០ សម្តេចក្រុមព្រះ
> នរោត្តម រណឫទ្ធិ បាន​លើកឡើង​ថា ក្នុងនាម​ខ្ញុំ ជា​អតីត​ប្រធាន គណបក្ស
> នរោត្តម រណឫទ្ធិ ខ្ញុំ​មាន​ហឫទ័យ​ខ្វល់ខ្វាយ​ជា​អនេក ចំពោះ​ខ្លឹមសារ​នៃ
> សេចក្តី​បកស្រាយ​របស់​ក្រុមប្រឹក្សា​ធ​មនុញ្ញ នូវ​មាត្រា ៣៦ ដែល
> វាក្យខ័ណ្ឌទី​២ ចែងថាៈ “​ក្រសួងមហាផ្ទៃ ត្រូវ​លុបឈ្មោះ​គណបក្សនយោបាយ ដែល
> បាន​ប្រកាស​រួម​បញ្ចូល​គ្នា​នោះ ចេញ​ពី​បញ្ជី​គណបក្សនយោបាយ បន្ទាប់ពី​បាន
> ទទួល​លិខិត​ជូនដំណឹង​ពី​ការរួមបញ្ចូល​គ្នា​នោះ ” ។
>
> ​ ​ការលើក​ឡើង​ដូច្នេះ ត្រូវបាន​សម្តេច​ក្រុមព្រះ ធ្វើឡើង ក្រោយពី
> ព្រះអង្គ បាន​អាន​នូវ​ចម្លើយ​របស់​ក្រុមប្រឹក្សា​ធ​មនុញ្ញ ដែល​បាន
> បកស្រាយ​មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​គណបក្ស នយោបាយ ដែល​លោក សៅ រ៉ានី
> សមាជិក​តំណាំង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង ជា​តំណាង​គណបក្ស​ជាតិនិយម (
> អតីត​គណបក្ស នរោត្តម រណឫទ្ធិ ) បាន​ធ្វើ​លិខិត​ចុះ​ថ្ងៃទី ០៩ ខែកក្កដា
> ឆ្នាំ​២០១០ ស្នើសុំ​ឱ្យ​ក្រុមប្រឹក្សា​ធ​មនុញ្ញ បកស្រាយ​មាត្រា ៣៦ តាមរយៈ
> សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
>
> ​ ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល សម្តេចក្រុមព្រះ បាន​លើកឡើង​ថា​ នៅក្នុង
> សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ធ​មនុញ្ញ​ទាំង​បី​ករណី គណបក្សនយោបាយ
> ទាំងពីរ សុទ្ធតែ​ត្រូវ​បាត់បង់​អាសនៈ នៅ​រដ្ឋសភា ព្រឹទ្ធសភា រួមទាំង
> ក្រុមប្រឹក្សា នៅ​ថ្នាក់ក្រោម​ជាតិ គឺ​ដោយសារតែ​ការបោះឆ្នោត​សកល និង អសកល
> កន្លងមក ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​សមាមាត្រ ។
>
> ​ ​ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​នាម​ព្រះអង្គ ជា​អ្នកគោរពច្បាប់
> និង​អ្នកប្រជាធិបតេយ្យ សម្តេចក្រុមព្រះ យល់ឃើញថា ការបកស្រាយ​លើ​មាត្រា ៣៦
> របស់​ក្រុមប្រឹក្សា​ធ​មនុញ្ញ គឺជា​ការបកស្រាយ​ដ៏​ត្រឹមត្រូវ ។
>
> ​ ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​លាឈប់​ពី​នយោបាយ កាលពី
> ចុងឆ្នាំ​២០០៨ បានបញ្ជាក់​ថា ព្រះអង្គ មិន​ដែល​មាន​ទស្សនៈ​ប្រឆាំង​ទៅនឹង
> ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស​ជាតិនិយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )
> ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទេ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​ការរួបរួម​នេះ
> ធ្វើឱ្យ​បាត់បង់​តំណែង តួនាទី នៃ​សមាជិក​រដ្ឋសភា សមាជិក​-​សមាជិកា
> ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ស្រុក​-​ខ័ណ្ឌ ខេត្ត​-​ក្រុង រាជធានី នៃ
> អតីត​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​បោះឆ្នោត នា
> ឆ្នាំ ២០០៧ មាន ៤១៩.១៩១​សម្លេង និង​នៅ​ឆ្នាំ ២០០៨ សម័យ​បោះឆ្នោត​សកល
> គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន​សម្លេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ ៣៣៧.៩៤៣
> សម្លេង ហើយ​ទទួលបាន​ពីរ​អាសនៈ​នៅ​រដ្ឋសភា នោះ​គឺ​ត្រូវតែ​មាន​ការគិតគូរ
> ឡើងវិញ ​។
>
> ​ ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់​ថា ក្នុង​នាម​ព្រះអង្គ ជា
> អ្នកប្រជាធិបតេយ្យ គោរព​នូវ​ឆន្ទៈ​ប្រជារាស្ត្រ​ជា​មូលដ្ឋាន ដែល​បាន
> បោះឆ្នោត​ជូន ក្នុង​ក្របខ័ណ្ឌ​គណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់
> នរោត្តម រណឫទ្ធិ ពុំ​អាច​ទទួលយកបាន នូវ​ការបាត់បង់​តំណែង តួនាទី នៃ
> សមាជិក​រដ្ឋសភា សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ស្រុក​-
> ខ័ណ្ឌ ខេត្ត​-​ក្រុង រាជធានី បាន​ទ្បើយ​។ ព្រះអង្គ មាន​ចេតនា​ចង់​ឃើញ
> សមាជិក​-​សមាជិកា​ទាំងអស់​នោះ ត្រូវបាន​បញ្ចប់​នូវ​អាណត្តិ​របស់​ខ្លួន
> តាម​នីតិវិធី​ដែល​បានកំណត់ ។
>
> ​ ​ក្នុងន័យ​នេះ​ដែរ តាមរយៈ​ការបកស្រាយ​របស់​ក្រុមប្រឹក្សា​ធ​មនុ​ញ្ញ
> សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យល់ឃើញថា គណបក្ស​ជាតិ​និយម ( អតីត
> គណបក្ស នរោត្តម រណឫទ្ធិ ) ពុំ​អាច​រួម​បញ្ចូល​គ្នា ជា​គណបក្ស​នយោបាយ​តែ
> មួយ ដែល​ធ្វើឱ្យ​បាត់បង់​នូវ​សម្លេង​អ្នកគាំទ្រ និង​សមាជិក​-​សមាជិកា ដ៏
> ឧត្តុងឧត្តម ដែល​តែងតែ​បូជា​កម្លាំងកាយ​ចិត្ត និង​ធនធាន ក្នុង​ការយកចិត្ត
> ទុកដាក់​គិតគូ ដល់​ឧត្តម​ប្រយោជន៍​ជាតិ និង​អនាគត​ប្រទេសជាតិ ព្រមទាំង
> បាត់បង់​ឈោះ​គណបក្ស និង​កិត្តិយស នៃ​គណបក្ស​ជាតិនិយម ( អតីត​គណបក្ស
> នរោត្តម រណឫទ្ធិ ) ទៀតផង ។
>
> ​ ​អាស្រ័យហេតុនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​អំពាវនាវ​ដល់
> ប្រធាន ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ទាំង​អស់ ព្រមទាំង​សមាជិក​-​សមាជិកា
> ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ពិនិត្យ​ពិចារណា​ឱ្យបាន​ហត់​ចត់
> ចំពោះ​ជោគវាសនា នៃ​គណបក្ស​ជាតិនិយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )​ ។
>
> ​ ​សូម​រម្លឹកថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​លោក កែវ
> ពុទ្ធ​រស្មី និង​គណបក្ស​ជាតិ​និយម ក្រោម​ការដឹកនាំ​របស់​លោក ឈឹម សៀកឡេង
> បាន​ចុះហត្ថលេខា​លើ​ពិធិសារ ចងសម្ព័ន្ធភាព​នឹង​គ្នា​ជា​ផ្លូវការ កាលពី
> រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែមិថុនា ឆ្នាំ​២០១០​ ។
>
> ​ ​ការរួបរួម​ជា​សម្ព័ន្ធភាព​អតីត​គណបក្ស​រាជានិយម របស់​បងប្អូន​គូសត្រូវ
> ទាំងពីរ ដើម្បី​បង្កើត​នូវ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​រួម នៅក្នុង
> គណបក្ស​តែ​មួយ សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​២០១២ និង
> ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ​។ គណបក្ស​រាជានិយម​ទាំងពីរ ក៏​បាន
> ប្រកាសថា នឹង​ឈាន​ដល់​ការបង្រួបបង្រួម ជា​គណបក្ស​តែ​មួយ​ឡើងវិញ នា​ពេល
> ឆាប់ៗ​នេះ​ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to