http://www.everyday.com.kh/non_members/channels/poems/2010/kraok.asp
----- Forwarded Message ---- From: Watkeo Kuma <[email protected]> To: camdisc fan <[email protected]> Sent: Thu, 26 August, 2010 11:17:48 PM Subject: RE: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ផ្តើមឈឺឆ្អាលរឿងនយោបាយឡើងវិញ សង្ស័យតែព្រុំដែនខ្មែរថ្មី នៅជាប់ព្រុំដែនព្រះរាជវាំងទេ! > From: [email protected] > To: [email protected] > Subject: RE: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ >ចាប់ផ្តើមឈឺឆ្អាលរឿងនយោបាយឡើងវិញ > Date: Thu, 26 Aug 2010 11:17:08 +0200 > > ណ្ហើយ ទុកអោយគាត់ធ្វើនយោបាយបានបន្តិចបន្តួចខ្លះផងទៅចុះ ។ បើតាមខ្ញុំយល់ ស្តេច >ម្ទេសផ្លោក > > នេះស្ទុះទៅណាក៍មិនកើតដែរ គាត់គ្មាននិស្ស័យនឹងប្រកបវិជ្ជាជីវៈនយោបាយស្អីនោះទេ ។ >មនុស្សនេះ > > គេបានរុញរហូតដល់ថ្នាក់កំពូល តែមាយាទសំគិះ មិនខុសពីឪប៉ុន្មានឡើយ ។ > > -----Message d'origine----- > De : [email protected] [mailto:[email protected]] De la part de >cppamerican cppamerican > Envoyé : lundi 23 août 2010 14:23 > À : [email protected] > Objet : សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ផ្តើមឈឺឆ្អាលរឿងនយោបាយឡើងវិញ > > សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ផ្តើមឈឺឆ្អាលរឿងនយោបាយឡើងវិញ > cen.com.kh > ដោយ : លីហូវ (ថ្ងៃទី 23 សីហា 2010) > > ភ្នំពេញ: គឺជាលើកដំបូងហើយ នៅពេលនេះ សម្រាប់សម្តេចក្រុមព្រះ នរោត្តម > រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងសព្វថ្ងៃជាព្រះប្រធាន > ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី ដែលព្រះអង្គ > ទ្រង់ ចាប់ផ្តើមយកព្រះទ័យឈឺឆ្អាលក្នុងរឿងនយោបាយ ។ នោះគឺអតីត > នាយករដ្ឋមន្ត្រីទី១ របស់កម្ពុជា និងជាអតីតប្រធានរដ្ឋសភាផងនោះ > បានថ្លែងការណ៍ កុំឲ្យមានការរួបរួម ជាគណបក្សតែមួយ លឿនពេក រវាង > គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលជាអតីតគណបក្ស នរោត្តម > រណឫទ្ធិ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ។ > > ក្នុងសេចក្តីថ្លែងការណ៍ ដែលបានប្រើនូវព្រះសង្ហារ របស់ > ព្រះបរមរាជវាំង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ សម្តេចក្រុមព្រះ > នរោត្តម រណឫទ្ធិ បានលើកឡើងថា ក្នុងនាមខ្ញុំ ជាអតីតប្រធាន គណបក្ស > នរោត្តម រណឫទ្ធិ ខ្ញុំមានហឫទ័យខ្វល់ខ្វាយជាអនេក ចំពោះខ្លឹមសារនៃ > សេចក្តីបកស្រាយរបស់ក្រុមប្រឹក្សាធមនុញ្ញ នូវមាត្រា ៣៦ ដែល > វាក្យខ័ណ្ឌទី២ ចែងថាៈ “ក្រសួងមហាផ្ទៃ ត្រូវលុបឈ្មោះគណបក្សនយោបាយ ដែល > បានប្រកាសរួមបញ្ចូលគ្នានោះ ចេញពីបញ្ជីគណបក្សនយោបាយ បន្ទាប់ពីបាន > ទទួលលិខិតជូនដំណឹងពីការរួមបញ្ចូលគ្នានោះ ” ។ > > ការលើកឡើងដូច្នេះ ត្រូវបានសម្តេចក្រុមព្រះ ធ្វើឡើង ក្រោយពី > ព្រះអង្គ បានអាននូវចម្លើយរបស់ក្រុមប្រឹក្សាធមនុញ្ញ ដែលបាន > បកស្រាយមាត្រា ៣៦ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ដែលលោក សៅ រ៉ានី > សមាជិកតំណាំងរាស្ត្រមណ្ឌលព្រៃវែង និង ជាតំណាងគណបក្សជាតិនិយម ( > អតីតគណបក្ស នរោត្តម រណឫទ្ធិ ) បានធ្វើលិខិតចុះថ្ងៃទី ០៩ ខែកក្កដា > ឆ្នាំ២០១០ ស្នើសុំឱ្យក្រុមប្រឹក្សាធមនុញ្ញ បកស្រាយមាត្រា ៣៦ តាមរយៈ > សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ > > ក្នុងសេចក្តីថ្លែងការណ៍ដដែល សម្តេចក្រុមព្រះ បានលើកឡើងថា នៅក្នុង > សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធមនុញ្ញទាំងបីករណី គណបក្សនយោបាយ > ទាំងពីរ សុទ្ធតែត្រូវបាត់បង់អាសនៈ នៅរដ្ឋសភា ព្រឹទ្ធសភា រួមទាំង > ក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិ គឺដោយសារតែការបោះឆ្នោតសកល និង អសកល > កន្លងមក ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ។ > > ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមព្រះអង្គ ជាអ្នកគោរពច្បាប់ > និងអ្នកប្រជាធិបតេយ្យ សម្តេចក្រុមព្រះ យល់ឃើញថា ការបកស្រាយលើមាត្រា ៣៦ > របស់ក្រុមប្រឹក្សាធមនុញ្ញ គឺជាការបកស្រាយដ៏ត្រឹមត្រូវ ។ > > សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាឈប់ពីនយោបាយ កាលពី > ចុងឆ្នាំ២០០៨ បានបញ្ជាក់ថា ព្រះអង្គ មិនដែលមានទស្សនៈប្រឆាំងទៅនឹង > ការរួបរួមគ្នារវាងគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) > ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចទេ។ ក៏ប៉ុន្តែប្រសិនបើការរួបរួមនេះ > ធ្វើឱ្យបាត់បង់តំណែង តួនាទី នៃសមាជិករដ្ឋសភា សមាជិក-សមាជិកា > ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខ័ណ្ឌ ខេត្ត-ក្រុង រាជធានី នៃ > អតីតគណបក្ស នរោត្តម រណឫទ្ធិ ដែលប្រជាពលរដ្ឋបានគាំទ្របោះឆ្នោត នា > ឆ្នាំ ២០០៧ មាន ៤១៩.១៩១សម្លេង និងនៅឆ្នាំ ២០០៨ សម័យបោះឆ្នោតសកល > គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ៣៣៧.៩៤៣ > សម្លេង ហើយទទួលបានពីរអាសនៈនៅរដ្ឋសភា នោះគឺត្រូវតែមានការគិតគូរ > ឡើងវិញ ។ > > សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា ក្នុងនាមព្រះអង្គ ជា > អ្នកប្រជាធិបតេយ្យ គោរពនូវឆន្ទៈប្រជារាស្ត្រជាមូលដ្ឋាន ដែលបាន > បោះឆ្នោតជូន ក្នុងក្របខ័ណ្ឌគណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ > នរោត្តម រណឫទ្ធិ ពុំអាចទទួលយកបាន នូវការបាត់បង់តំណែង តួនាទី នៃ > សមាជិករដ្ឋសភា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក- > ខ័ណ្ឌ ខេត្ត-ក្រុង រាជធានី បានទ្បើយ។ ព្រះអង្គ មានចេតនាចង់ឃើញ > សមាជិក-សមាជិកាទាំងអស់នោះ ត្រូវបានបញ្ចប់នូវអាណត្តិរបស់ខ្លួន > តាមនីតិវិធីដែលបានកំណត់ ។ > > ក្នុងន័យនេះដែរ តាមរយៈការបកស្រាយរបស់ក្រុមប្រឹក្សាធមនុញ្ញ > សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យល់ឃើញថា គណបក្សជាតិនិយម ( អតីត > គណបក្ស នរោត្តម រណឫទ្ធិ ) ពុំអាចរួមបញ្ចូលគ្នា ជាគណបក្សនយោបាយតែ > មួយ ដែលធ្វើឱ្យបាត់បង់នូវសម្លេងអ្នកគាំទ្រ និងសមាជិក-សមាជិកា ដ៏ > ឧត្តុងឧត្តម ដែលតែងតែបូជាកម្លាំងកាយចិត្ត និងធនធាន ក្នុងការយកចិត្ត > ទុកដាក់គិតគូ ដល់ឧត្តមប្រយោជន៍ជាតិ និងអនាគតប្រទេសជាតិ ព្រមទាំង > បាត់បង់ឈោះគណបក្ស និងកិត្តិយស នៃគណបក្សជាតិនិយម ( អតីតគណបក្ស > នរោត្តម រណឫទ្ធិ ) ទៀតផង ។ > > អាស្រ័យហេតុនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអំពាវនាវដល់ > ប្រធាន ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ ព្រមទាំងសមាជិក-សមាជិកា > ទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យពិចារណាឱ្យបានហត់ចត់ > ចំពោះជោគវាសនា នៃគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) ។ > > សូមរម្លឹកថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់លោក កែវ > ពុទ្ធរស្មី និងគណបក្សជាតិនិយម ក្រោមការដឹកនាំរបស់លោក ឈឹម សៀកឡេង > បានចុះហត្ថលេខាលើពិធិសារ ចងសម្ព័ន្ធភាពនឹងគ្នាជាផ្លូវការ កាលពី > រសៀលថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០១០ ។ > > ការរួបរួមជាសម្ព័ន្ធភាពអតីតគណបក្សរាជានិយម របស់បងប្អូនគូសត្រូវ > ទាំងពីរ ដើម្បីបង្កើតនូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួម នៅក្នុង > គណបក្សតែមួយ សម្រាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១២ និង > ការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ។ គណបក្សរាជានិយមទាំងពីរ ក៏បាន > ប្រកាសថា នឹងឈានដល់ការបង្រួបបង្រួម ជាគណបក្សតែមួយឡើងវិញ នាពេល > ឆាប់ៗនេះ ៕ > > -- > You received this message because you are subscribed to the Google Groups >"Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to >[email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org > > -- > You received this message because you are subscribed to the Google Groups >"Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to >[email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

