មន្ត្រីស៊ើបអង្កេតអំពើពុករលួយនឹងត្រូវឆ្លងកាត់តេស្ត Polygraph ដោយ យន់ សាមៀន 2010-08-24 RFA
មន្ត្រីស៊ើបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងត្រូវឆ្លង កាត់ការធ្វើតេស្តដោយម៉ាស៊ីន ដើម្បីស្វែងរកភាពស្មោះត្រង់ (Polygraph Test)។ RFA/Sok Serey ស្ថាប័នប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសន្និសីទ អន្តរជាតិកម្ពុជា និងកូរ៉េ ស្ដីពីសកម្មភាពអំពើពុករលួយ កាលពីថ្ងៃ ច័ន្ទ ទី២៣ សីហា បានថ្លែងឲ្យដឹងថា មន្ត្រីស៊ើបអង្កេតអំពើពុក រលួយរបស់អង្គភាពរបស់លោក នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត Polygraph ជារៀងរាល់ឆ្នាំ ដើម្បីតាមដានមន្ត្រីទាំងនោះ ថាតើពួកគេ បានប្រព្រឹត្តអំពើឬក៏អត់។ ការធ្វើតេស្ត Polygraph គឺជាការធ្វើតេស្តដោយម៉ាស៊ីន ដើម្បីស្វែង រកថា បុគ្គលដែលបានធ្វើតេស្តនោះ និយាយដោយស្មោះត្រង់ ឬកុហក។ លោក ឱម យ៉ិនទៀង បន្ថែមទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្កើត ក្រុមសម្ងាត់តូចមួយ ដើម្បីតាមដានមន្ត្រីស៊ើបអង្កេតអំពើពុករលួយ ក្រែងមន្ត្រីទាំងនោះឆ្លៀតប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញ តួនាទីរបស់ខ្លួន។ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃ អង្គារ ទី២៤ សីហា ថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវទទួលយក សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋអំពីអំពើពុករលួយ ហើយអង្គភាព ប្រឆាំងអំពើពុករលួយត្រូវធានាសុវត្ថិភាពរបស់ពួកគាត់ ដើម្បីធានា ថា ការស៊ើបអង្កេតអំពើពុករលួយ នឹងប្រព្រឹត្តទៅក្នុងលក្ខណៈទូលំ ទូលាយ។ លោកស្រីបន្ថែមថា កិច្ចស៊ើបអង្កេតដំបូងត្រូវធ្វើឡើងទៅលើមន្ត្រី ជាន់ខ្ពស់ធំៗ ដូចជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេស រដ្ឋមន្ត្រី។ ប្រសិនបើទ្រព្យសម្បត្តិអ្នកទាំងនោះ មិនសមស្របទៅតាម ចំណូលរបស់ខ្លួន ពួកគេពិតជាបានប្រព្រឹត្តអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃ១៤ ខែកក្កដាកន្លងទៅ បាន ប្រកាសថា ខ្លួនកំណត់យកខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីចាប់ផ្ដើមនីតិ វិធី និងដំណើរការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីជាន់ ខ្ពស់រដ្ឋាភិបាល និងមេដឹកនាំអង្គការសង្គមស៊ីវិលនានា ហើយអង្គភាព ប្រឆាំងអំពើពុករលួយនេះ នឹងរក្សាទុកឯកសារទាំងនោះ។ បុគ្គលដែលគេតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិនោះ មានចំនួនប្រមាណ ជាង ១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានមន្ត្រី រាជការស៊ីវិល យោធា និងមន្ត្រីនគរបាល ដែលត្រូវបានតែងតាំងដោយព្រះ រាជក្រឹត្យ និងអនុក្រឹត្យ តំណាងរាស្ត្រទាំងអស់ សមាជិកទាំងអស់នៃ ព្រឹទ្ធសភា មេដឹកនាំអង្គការសង្គមស៊ីវិលនានា ក្រុមហ៊ុនឯកជនធំៗ មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំរដ្ឋាភិបាល ព្រមទាំងមន្ត្រី និង សមាជិកនៃស្ថាប័នប្រឆាំងអំពើពុករលួយផងដែរ។ ការប្រកាសនេះ គេ តម្រូវឲ្យធ្វើរៀងរាល់ ២ឆ្នាំម្ដងៗ ដោយលាយលក្ខណ៍អក្សរ និងឲ្យ ប្រកាសនៅមុនពេលចូលកាន់តំណែង និងក្រោយពេលចេញពីតំណែង ប៉ុន្តែ ការប្រកាសនោះគឺឲ្យធ្វើដោយសម្ងាត់៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

