Dear cppamerican cppamerican (I'm ecstatic to say it twice, d'ohh!!),

It's indeed a very good idea to have the investigators of corruption
undergoing the polygraph (lie detector). It's indeed a wisdom to try
to make sure that those who're assigned to fight corruption aren't
themselves corrupt. Or at least to try to minimize the probability
that they are.

Pheng Kim Ving

On Aug 24, 8:37 am, cppamerican cppamerican <[email protected]>
wrote:
> មន្ត្រី​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នឹង​ត្រូវ​ឆ្លង​កាត់​តេស្ត Polygraph
> ដោយ យន់ សាមៀន
> 2010-08-24
> RFA
>
> មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ត្រូវ​ឆ្លង
> កាត់​ការ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន ដើម្បី​ស្វែងរក​ភាព​ស្មោះត្រង់
> (Polygraph Test)។
>
> RFA/Sok Serey
>
> ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ
>
> លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​សន្និសីទ
> អន្តរជាតិ​កម្ពុជា និង​កូរ៉េ ស្ដីពី​សកម្មភាព​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ
> ច័ន្ទ ទី​២៣ សីហា បាន​ថ្លែង​ឲ្យ​ដឹង​ថា មន្ត្រី​ស៊ើប​អង្កេត​អំពើ​ពុក
> រលួយ​របស់​អង្គភាព​របស់​លោក នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត
> Polygraph ជា​រៀងរាល់​ឆ្នាំ ដើម្បី​តាមដាន​មន្ត្រី​ទាំង​នោះ ថា​តើ​ពួក​គេ
> បាន​ប្រព្រឹត្ត​អំពើ​ឬ​ក៏​អត់។
>
> ការ​ធ្វើ​តេស្ត Polygraph គឺ​ជា​ការ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន ដើម្បី​ស្វែង
> រក​ថា បុគ្គល​ដែល​បាន​ធ្វើ​តេស្ត​នោះ និយាយ​ដោយ​ស្មោះត្រង់ ឬ​កុហក។
>
> លោក ឱម យ៉ិនទៀង បន្ថែម​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បង្កើត
> ក្រុម​សម្ងាត់​តូច​មួយ ដើម្បី​តាមដាន​មន្ត្រី​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ
> ក្រែង​មន្ត្រី​ទាំង​នោះ​ឆ្លៀត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​បំពេញ
> តួនាទី​របស់​ខ្លួន។
>
> តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ
> អង្គារ ទី​២៤ សីហា ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ទទួល​យក
> សេចក្ដី​រាយ​ការណ៍​របស់​ប្រជា​ពលរដ្ឋ​អំពី​អំពើ​ពុក​រលួយ ហើយ​អង្គភាព
> ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ធានា​សុវត្ថិភាព​របស់​ពួក​គាត់ ដើម្បី​ធានា
> ថា ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​ទូលំ
> ទូលាយ។
>
> លោកស្រី​បន្ថែម​ថា កិច្ច​ស៊ើប​អង្កេត​ដំបូង​ត្រូវ​ធ្វើ​ឡើង​ទៅ​លើ​មន្ត្រី
> ជាន់​ខ្ពស់​ធំ​ៗ ដូច​ជា​នាយក​រដ្ឋមន្ត្រី ឧប​នាយក​រដ្ឋមន្ត្រី និង​ទេស
> រដ្ឋមន្ត្រី។ ប្រសិន​បើ​ទ្រព្យ​សម្បត្តិ​អ្នក​ទាំង​នោះ មិន​សមស្រប​ទៅ​តាម
> ចំណូល​របស់​ខ្លួន ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
>
> អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​១៤ ខែ​កក្កដា​កន្លង​ទៅ បាន
> ប្រកាស​ថា ខ្លួន​កំណត់​យក​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​ចាប់ផ្ដើម​នីតិ
> វិធី និង​ដំណើរការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​មន្ត្រី​ជាន់
> ខ្ពស់​រដ្ឋាភិបាល និង​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា ហើយ​អង្គភាព
> ប្រឆាំង​អំពើ​ពុក​រលួយ​នេះ នឹង​រក្សា​ទុក​ឯកសារ​ទាំង​នោះ។
>
> បុគ្គល​ដែល​គេ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ មាន​ចំនួន​ប្រមាណ
> ជាង ១០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន​មន្ត្រី
> រាជការ​ស៊ីវិល យោធា និង​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ
> រាជ​ក្រឹត្យ និង​អនុ​ក្រឹត្យ តំណាង​រាស្ត្រ​ទាំង​អស់ សមាជិក​ទាំង​អស់​នៃ
> ព្រឹទ្ធសភា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា ក្រុមហ៊ុន​ឯកជន​ធំ​ៗ
> មន្ត្រី​ជាន់​ខ្ពស់ និង​មេ​ដឹកនាំ​រដ្ឋាភិបាល ព្រម​ទាំង​មន្ត្រី និង
> សមាជិក​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។ ការ​ប្រកាស​នេះ គេ
> តម្រូវ​ឲ្យ​ធ្វើ​រៀងរាល់ ២​ឆ្នាំ​ម្ដង​ៗ ដោយ​លាយលក្ខណ៍អក្សរ និង​ឲ្យ
> ប្រកាស​នៅ​មុន​ពេល​ចូល​កាន់​តំណែង និង​ក្រោយ​ពេល​ចេញ​ពី​តំណែង ប៉ុន្តែ
> ការ​ប្រកាស​នោះ​គឺ​ឲ្យ​ធ្វើ​ដោយ​សម្ងាត់៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to