ហ៊ុនសែនអត្ថាធិប្បាយពីទំនាក់ទំនងខ្មែរ-ថៃ និងរឿងថាក់ស៊ីន ដោយ សេក បណ្ឌិត 2010-09-01 rfa នាយករដ្ឋមន្ត្រីខ្មែរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃ១ កញ្ញា ពី ទំនាក់ទំនងកម្ពុជា-ថៃ ដែលនៅតែមិនទាន់ល្អដូចមុន និងអំពី មូលហេតុនៃការលាឈប់របស់លោក ថាក់ស៊ីន ពីទីប្រឹក្សាផ្ទាល់របស់លោក និងទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្មែរ ថាមិនមែនធ្វើឡើង ក្រោមការបញ្ជាពីភាគីថៃនោះទេ។
AFP Photo ១០-វិច្ឆិកា-០៩: អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ស្ដាំ] ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន នៅគេហដ្ឋានដែលលោក ហ៊ុន សែន បានរៀបចំទុកឲ្យនៅក្នុង រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធាន មនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី១ កញ្ញា លោក ហ៊ុន សែន បានមានប្រសាសន៍ថា សូមកុំឲ្យភាគីថៃកេងចំណេញផ្នែកនយោបាយពី បញ្ហា ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី ថៃ ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។ លោកបញ្ជាក់ថា កន្លងមកប្រទេសថៃ បាននិយាយថា ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលលាឈប់ពីទីប្រឹក្សាកម្ពុជានោះ ដោយមានជម្លោះជាមួយ ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបន្តថា មកដល់ពេលនេះកម្ពុជា និងថៃ មានការធូរ ស្រាលខាងការទូត ប៉ុន្តែលោកបញ្ជាក់ថា លោកមិនសប្បាយចិត្តឡើយ ដ៏ រាបណាកងទ័ពថៃមិនទាន់ដកចេញពីទឹកដីកម្ពុជានៅតំបន់ប្រាសាទ ព្រះវិហារនោះ។ លោក ហ៊ុន សែន បានផ្ដាំទៅបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ដែរថា គួរយល់ឲ្យច្បាស់ពីបញ្ហាជម្លោះខ្មែរ-ថៃ និងកុំដើរតួជា អ្នកនាំពាក្យឲ្យប្រទេសជិតខាង ដែលឈ្លានពានកម្ពុជា។ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងនៅ កម្ពុជា លោក យឹម សុវណ្ណ បានថ្លែងថា គណបក្ស សម រង្ស៊ី មិនដែលដើរតួជា អ្នកនាំពាក្យឲ្យប្រទេសណាមួយឡើយ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ដែរ ថា កន្លងមកលោកតែងតែផ្ដល់នូវមតិយោបល់មួយចំនួន ក្នុងការដោះស្រាយ បញ្ហាជម្លោះខ្មែរ-ថៃ តែលោកមិនដែលធ្វើជាអ្នកនាំពាក្យបម្រើផល ប្រយោជន៍ឲ្យប្រទេសជិត ខាងណាមួយនោះទេ។ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ផងដែរ ពីដំណោះស្រាយជម្លោះខ្មែរ-ថៃ ទៅមុខទៀតថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាចកើតឡើង បាន លុះត្រាតែសភាថៃផ្ដល់សច្ចាប័នលើកំណត់ហេតុចំនួនបី នៃកិច្ច ប្រជុំទ្វេភាគីកន្លងមកសិន។ លោកបន្តថា មានលទ្ធភាពមួយទៀតលោកអាច ជួបជាមួយលោក អាភីស៊ិត វ៉េឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក រដ្ឋមន្ត្រីថៃ នៅក្នុងកិច្ចប្រជុំអាស៊ាន អឺរ៉ុប នៅទីក្រុងប្រូស៊ែល ប្រទេសប៊ែលហ្ស៊ិកនៅពេលខាងមុខ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលការតែងតាំងពីរដ្ឋាភិបាលកម្ពុជា ជា ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សា សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០០៩។ នៅ ក្រោយការតែងតាំងនេះ មានទស្សនៈរិះគន់ជាច្រើនពីគ្រប់មជ្ឈដ្ឋាន ថា ពុំមានផលចំណេញអ្វីនោះទេ ផ្ទុយទៅវិញវាបានធ្វើឲ្យមានភាព តានតឹងផ្នែកការទូត និងនៅតាមព្រំដែន ហើយនៅពេលនោះ ប្រទេសថៃបាន កោះហៅឯកអគ្គរាជទូតខ្លួនឲ្យត្រឡប់ទៅប្រទេសថៃវិញ ចំណែកខ្មែរក៏ បានកោះហៅឯកអគ្គរាជទូតខ្លួនមកប្រទេសវិញដែរ។ ក្រោយកាន់តំណែងបានជិតមួយឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានលាឈប់ ពីមុខតំណែងរបស់ខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កម្ពុជាទៅវិញ ដោយហេតុផលថា លោកមិនមានពេលគ្រប់គ្រាន់ក្នុងការ បំពេញការងារបានពេញលេញ។ ក្រោយពេលលោក ថាក់ស៊ីន លាលែងចេញពីមុខងារជាទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ប្រទេសថៃបានសម្រេចបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួន ឲ្យមកបំពេញ មុខងារនៅកម្ពុជាវិញជាធម្មតា ហើយកម្ពុជាក៏បានធ្វើដូចគ្នា ដោយ បញ្ជូនឯកអគ្គរាជទូតខ្លួនទៅធ្វើការនៅក្រុងបាងកកវិញដែរ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

