Dear Mr P.K.Ving,
I would like to intervene to your discussion with Mr.Krakmo to ask you to,please, show us the smartness of the move to embrace Thaksin by Hub Sen. Could you enlighten us ?
k

----- Original Message ----- From: "Pheng Kim Ving" <[email protected]> To: "Cambodia Discussion (CAMDISC) - www.cambodia.org" <[email protected]>
Sent: Thursday, September 02, 2010 4:38 PM
Subject: Re: ហ៊ុន​សែន​អត្ថាធិប្បាយ​ពី​ទំនាក់​ទំនង​ខ្មែរ​-​ថៃ និង​រឿងថាក់ស៊ីន> 
Hun Sen made a smart move when he embraced Thaksin. An enemy of your
enemy should be your friend.

Pheng Kim Ving

On Sep 1, 11:55 pm, cppamerican cppamerican <[email protected]>
wrote:
ហ៊ុន​សែន​អត្ថាធិប្បាយ​ពី​ទំនាក់​ទំនង​ខ្មែរ​-​ថៃ និង​រឿង​ថាក់ស៊ីន
ដោយ សេក បណ្ឌិត
2010-09-01
rfa
នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​១ កញ្ញា ពី
ទំនាក់​ទំនង​កម្ពុជា​-​ថៃ ដែល​នៅតែ​មិន​ទាន់​ល្អ​ដូច​មុន និង​អំពី
មូលហេតុ​នៃ​ការ​លា​ឈប់​របស់​លោក ថាក់ស៊ីន ពី​ទីប្រឹក្សា​ផ្ទាល់​របស់​លោក
និង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ ថា​មិន​មែន​ធ្វើ​ឡើង
ក្រោម​ការ​បញ្ជា​ពី​ភាគី​ថៃ​នោះ​ទេ។

AFP Photo

១០-វិច្ឆិកា-០៩: អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ
(Thaksin Shinawatra) [ស្ដាំ] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ខ្មែរ លោក
ហ៊ុន សែន នៅ​គេហដ្ឋាន​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ទុក​ឲ្យ​នៅ​ក្នុង
រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ធនធាន
មនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ពុធ ទី​១ កញ្ញា លោក ហ៊ុន សែន
បាន​មាន​ប្រសាសន៍​ថា សូម​កុំ​ឲ្យ​ភាគី​ថៃ​កេង​ចំណេញ​ផ្នែក​នយោបាយ​ពី
បញ្ហា ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី
ថៃ ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ។ លោក​បញ្ជាក់​ថា កន្លង​មក​ប្រទេស​ថៃ
បាន​និយាយ​ថា ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​លា​ឈប់​ពី​ទីប្រឹក្សា​កម្ពុជា​នោះ
ដោយ​មាន​ជម្លោះ​ជាមួយ ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា មក​ដល់​ពេល​នេះ​កម្ពុជា និង​ថៃ មាន​ការ​ធូរ
ស្រាល​ខាង​ការទូត ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​មិន​សប្បាយ​ចិត្ត​ឡើយ ដ៏
រាប​ណា​កង​ទ័ព​ថៃ​មិន​ទាន់​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ
ព្រះវិហារ​នោះ។

លោក ហ៊ុន សែន បាន​ផ្ដាំ​ទៅ​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល
ដែរ​ថា គួរ​យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​ជម្លោះ​ខ្មែរ​-​ថៃ និង​កុំ​ដើរ​តួ​ជា
អ្នក​នាំ​ពាក្យ​ឲ្យ​ប្រទេស​ជិត​ខាង ដែល​ឈ្លានពាន​កម្ពុជា។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​នៅ
កម្ពុជា លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស សម រង្ស៊ី មិន​ដែល​ដើរ​តួ​ជា
អ្នក​នាំ​ពាក្យ​ឲ្យ​ប្រទេស​ណា​មួយ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដែរ
ថា កន្លង​មក​លោក​តែងតែ​ផ្ដល់​នូវ​មតិ​យោបល់​មួយ​ចំនួន ក្នុង​ការ​ដោះស្រាយ
បញ្ហា​ជម្លោះ​ខ្មែរ​-​ថៃ តែ​លោក​មិន​ដែល​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​បម្រើ​ផល
ប្រយោជន៍​ឲ្យ​ប្រទេស​ជិត​ ខាង​ណា​មួយ​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ផង​ដែរ ពី​ដំណោះស្រាយ​ជម្លោះ​ខ្មែរ​-​ថៃ
ទៅ​មុខ​ទៀត​ថា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស អាច​កើត​ឡើង
បាន លុះ​ត្រា​តែ​សភា​ថៃ​ផ្ដល់​សច្ចាប័ន​លើ​កំណត់ហេតុ​ចំនួន​បី នៃ​កិច្ច
ប្រជុំ​ទ្វេ​ភាគី​កន្លង​មក​សិន។ លោក​បន្ត​ថា មាន​លទ្ធភាព​មួយ​ទៀត​លោក​អាច
ជួប​ជាមួយ​លោក អាភីស៊ិត វ៉េឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក
រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​កិច្ច​ប្រជុំអាស៊ាន អឺរ៉ុប នៅ​ទីក្រុង​ប្រូស៊ែល
ប្រទេស​ប៊ែលហ្ស៊ិក​នៅ​ពេល​ខាង​មុខ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​ទទួល​ការ​តែង​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា ជា
ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា
សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ នៅ
ក្រោយ​ការ​តែងតាំង​នេះ មាន​ទស្សនៈ​រិះគន់​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន ថា
ពុំ​មាន​ផល​ចំណេញ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​ធ្វើ​ឲ្យ​មាន​ភាព
តានតឹង​ផ្នែក​ការទូត និង​នៅ​តាម​ព្រំដែន ហើយ​នៅ​ពេល​នោះ ប្រទេស​ថៃ​បាន
កោះហៅ​ឯកអគ្គរាជទូត​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ចំណែក​ខ្មែរ​ក៏
បាន​កោះហៅ​ឯកអគ្គរាជទូត​ខ្លួន​មក​ប្រទេស​វិញ​ដែរ។

ក្រោយ​កាន់​តំណែង​បាន​ជិត​មួយ​ឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​លា​ឈប់
ពី​មុខ​តំណែង​របស់​ខ្លួន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក
រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល
កម្ពុជា​ទៅ​វិញ ដោយ​ហេតុ​ផល​ថា លោក​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ
បំពេញ​ការងារ​បាន​ពេញលេញ។

ក្រោយ​ពេល​លោក ថាក់ស៊ីន លាលែង​ចេញ​ពី​មុខងារ​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច
របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន
ប្រទេស​ថៃ​បាន​សម្រេច​បញ្ជូន​ឯកអគ្គរាជទូត​របស់​ខ្លួន ឲ្យ​មក​បំពេញ
មុខងារ​នៅ​កម្ពុជា​វិញ​ជា​ធម្មតា ហើយ​កម្ពុជា​ក៏​បាន​ធ្វើ​ដូច​គ្នា ដោយ
បញ្ជូន​ឯកអគ្គរាជទូត​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ក្រុង​បាងកក​វិញ​ដែរ៕

--
You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org


--
You received this message because you are subscribed to the Google Groups "Cambodia 
Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to