Hun Sen made a smart move when he embraced Thaksin. An enemy of your enemy should be your friend.
Pheng Kim Ving On Sep 1, 11:55 pm, cppamerican cppamerican <[email protected]> wrote: > ហ៊ុនសែនអត្ថាធិប្បាយពីទំនាក់ទំនងខ្មែរ-ថៃ និងរឿងថាក់ស៊ីន > ដោយ សេក បណ្ឌិត > 2010-09-01 > rfa > នាយករដ្ឋមន្ត្រីខ្មែរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃ១ កញ្ញា ពី > ទំនាក់ទំនងកម្ពុជា-ថៃ ដែលនៅតែមិនទាន់ល្អដូចមុន និងអំពី > មូលហេតុនៃការលាឈប់របស់លោក ថាក់ស៊ីន ពីទីប្រឹក្សាផ្ទាល់របស់លោក > និងទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្មែរ ថាមិនមែនធ្វើឡើង > ក្រោមការបញ្ជាពីភាគីថៃនោះទេ។ > > AFP Photo > > ១០-វិច្ឆិកា-០៩: អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ > (Thaksin Shinawatra) [ស្ដាំ] ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីខ្មែរ លោក > ហ៊ុន សែន នៅគេហដ្ឋានដែលលោក ហ៊ុន សែន បានរៀបចំទុកឲ្យនៅក្នុង > រាជធានីភ្នំពេញ។ > > ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធាន > មនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី១ កញ្ញា លោក ហ៊ុន សែន > បានមានប្រសាសន៍ថា សូមកុំឲ្យភាគីថៃកេងចំណេញផ្នែកនយោបាយពី > បញ្ហា ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី > ថៃ ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។ លោកបញ្ជាក់ថា កន្លងមកប្រទេសថៃ > បាននិយាយថា ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលលាឈប់ពីទីប្រឹក្សាកម្ពុជានោះ > ដោយមានជម្លោះជាមួយ ហ៊ុន សែន។ > > លោកនាយករដ្ឋមន្ត្រីបន្តថា មកដល់ពេលនេះកម្ពុជា និងថៃ មានការធូរ > ស្រាលខាងការទូត ប៉ុន្តែលោកបញ្ជាក់ថា លោកមិនសប្បាយចិត្តឡើយ ដ៏ > រាបណាកងទ័ពថៃមិនទាន់ដកចេញពីទឹកដីកម្ពុជានៅតំបន់ប្រាសាទ > ព្រះវិហារនោះ។ > > លោក ហ៊ុន សែន បានផ្ដាំទៅបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល > ដែរថា គួរយល់ឲ្យច្បាស់ពីបញ្ហាជម្លោះខ្មែរ-ថៃ និងកុំដើរតួជា > អ្នកនាំពាក្យឲ្យប្រទេសជិតខាង ដែលឈ្លានពានកម្ពុជា។ > > មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងនៅ > កម្ពុជា លោក យឹម សុវណ្ណ បានថ្លែងថា គណបក្ស សម រង្ស៊ី មិនដែលដើរតួជា > អ្នកនាំពាក្យឲ្យប្រទេសណាមួយឡើយ។ > > ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ដែរ > ថា កន្លងមកលោកតែងតែផ្ដល់នូវមតិយោបល់មួយចំនួន ក្នុងការដោះស្រាយ > បញ្ហាជម្លោះខ្មែរ-ថៃ តែលោកមិនដែលធ្វើជាអ្នកនាំពាក្យបម្រើផល > ប្រយោជន៍ឲ្យប្រទេសជិត ខាងណាមួយនោះទេ។ > > លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ផងដែរ ពីដំណោះស្រាយជម្លោះខ្មែរ-ថៃ > ទៅមុខទៀតថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាចកើតឡើង > បាន លុះត្រាតែសភាថៃផ្ដល់សច្ចាប័នលើកំណត់ហេតុចំនួនបី នៃកិច្ច > ប្រជុំទ្វេភាគីកន្លងមកសិន។ លោកបន្តថា មានលទ្ធភាពមួយទៀតលោកអាច > ជួបជាមួយលោក អាភីស៊ិត វ៉េឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក > រដ្ឋមន្ត្រីថៃ នៅក្នុងកិច្ចប្រជុំអាស៊ាន អឺរ៉ុប នៅទីក្រុងប្រូស៊ែល > ប្រទេសប៊ែលហ្ស៊ិកនៅពេលខាងមុខ។ > > លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលការតែងតាំងពីរដ្ឋាភិបាលកម្ពុជា ជា > ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សា > សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០០៩។ នៅ > ក្រោយការតែងតាំងនេះ មានទស្សនៈរិះគន់ជាច្រើនពីគ្រប់មជ្ឈដ្ឋាន ថា > ពុំមានផលចំណេញអ្វីនោះទេ ផ្ទុយទៅវិញវាបានធ្វើឲ្យមានភាព > តានតឹងផ្នែកការទូត និងនៅតាមព្រំដែន ហើយនៅពេលនោះ ប្រទេសថៃបាន > កោះហៅឯកអគ្គរាជទូតខ្លួនឲ្យត្រឡប់ទៅប្រទេសថៃវិញ ចំណែកខ្មែរក៏ > បានកោះហៅឯកអគ្គរាជទូតខ្លួនមកប្រទេសវិញដែរ។ > > ក្រោយកាន់តំណែងបានជិតមួយឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានលាឈប់ > ពីមុខតំណែងរបស់ខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកនាយក > រដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល > កម្ពុជាទៅវិញ ដោយហេតុផលថា លោកមិនមានពេលគ្រប់គ្រាន់ក្នុងការ > បំពេញការងារបានពេញលេញ។ > > ក្រោយពេលលោក ថាក់ស៊ីន លាលែងចេញពីមុខងារជាទីប្រឹក្សាសេដ្ឋកិច្ច > របស់រដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន > ប្រទេសថៃបានសម្រេចបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួន ឲ្យមកបំពេញ > មុខងារនៅកម្ពុជាវិញជាធម្មតា ហើយកម្ពុជាក៏បានធ្វើដូចគ្នា ដោយ > បញ្ជូនឯកអគ្គរាជទូតខ្លួនទៅធ្វើការនៅក្រុងបាងកកវិញដែរ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

