វិទ្យុសម្លេងវៀតណាមនៅកម្ពុជា អាចជួយបងប្អូនខ្មែររៀនភាសាវៀតណាមងាយស្រួលផង។ មិត្តភាពម៉ឺនឆ្នាំខ្មែរជាមិត្តភាពរួមឈាមតែមួយ អាន់អែម ដ៏មហា
ជោគជ័យ! ចយោ! ចយោ! > Date: Thu, 2 Sep 2010 00:02:19 -0400 > Subject: សម្ពោធទីស្នាក់ការតំណាង វិទ្យុសម្លេងវៀតណាម ប្រចាំភ្នំពេញ > ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា និងវៀតណាម > From: [email protected] > To: [email protected] > > សម្ពោធទីស្នាក់ការតំណាង វិទ្យុសម្លេងវៀតណាម ប្រចាំភ្នំពេញ ដើម្បី > ពង្រឹងទំនាក់ទំនងកម្ពុជា និងវៀតណាម > > cen.com.kh > ដោយ : លីហូវ (ថ្ងៃទី 27 សីហា 2010) > > Y2mznmjinj > គណៈអធិបតីកម្ពុជា និងវៀតណាម ក្នុងពិធីបើកសម្ពោធទីស្នាក់ការតំណាង > វិទ្យុសម្លេងវៀតណាម VOV ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែ > សីហា ឆ្នាំ២០១០៕ > > Zdexywiwog > គណៈអធិបតីកម្ពុជា និងវៀតណាម ក្នុងពិធីបើកសម្ពោធទីស្នាក់ការតំណាង > វិទ្យុសម្លេងវៀតណាម VOV ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែ > សីហា ឆ្នាំ២០១០៕ > 1 of 2 > ភ្នំពេញ: ទីស្នាក់ការតំណាង នៃវិទ្យុសម្លេងវៀតណាម ( VOV ) ប្រចាំ > រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី > ២៧ ខែសីហា ឆ្នាំ២០១០ ។ ពិធីនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ រាជធានី > ភ្នំពេញ នាព្រឹកមិញ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ > របស់លោក ង្វៀង មិញត្រៀត ( Nguyen Minh Triet ) ប្រធានរដ្ឋវៀតណាម, > លោក វូ វ៉ាន់ហៀន អគ្គនាយកវិទ្យុសម្លេងវៀតណាម និងលោក ខៀវ កាញារីទ្ធ > រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា- > វៀតណាម ជាច្រើនរូបផ្សេងទៀត ។ > > ការបើកសម្ពោធទីស្នាក់ការតំណាងវិទ្យុសម្លេងវៀតណាម ប្រចាំ > ភ្នំពេញ នាពេលនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម > ចាត់ទុកថា ជាការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសជិតខាងទាំង > ពីរ ។ > លោក វូ វ៉ាន់ហៀន អគ្គនាយកវិទ្យុសម្លេងវៀតណាម បានថ្លែងក្នុង > ពិធីថា ស្នាក់ការតំណាងនៃវិទ្យុសម្លេងវៀតណាម ប្រចាំរាជធានីភ្នំពេញ > នេះ នឹងជាស្ពានថ្មីមួយ រួមចំណែកពង្រឹងពង្រីកចំណងមិត្តភាពប្រពៃណី > កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរដ្ឋ និងប្រជាជន នៃប្រទេស > កម្ពុជា និងវៀតណាម ។ ទីស្នាក់ការនេះ ក៏ជាការពង្រឹងទំនាក់ទំនងរវាង > វិទ្យុសម្លេងវៀតណាម ជាមួយក្រសួងព័ត៌មាន ស្ថានីយ៍ផ្សាយសម្លេង > វិទ្យុជាតិ របស់កម្ពុជា ឲ្យខ្លាំងក្លាថែមទៀត ។ > > ចំណែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន > មានប្រសាសន៍ថា ការបើកទីស្នាក់ការតំណាងវិទ្យុសម្លេងវៀតណាម នៅភ្នំពេញ > នាថ្ងៃនេះ នឹងធ្វើឲ្យសហប្រតិបត្តិការ ដែលមានស្រាប់ រវាងក្រសួង > ព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ព្រមទាំងរវាង > វិទ្យុ និងវិទ្យុប្រទេសទាំងពីរ កាន់តែរីកចម្រើនថែមទៀត ក្នុង > បុព្វហេតុបម្រើផលប្រយោជន៍ របស់ប្រជាជនទាំងពីរ កម្ពុជា និងវៀតណាម និង > ឈានទៅរួមចំណែកមប្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ទាំងមូល ។ > > លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ឈរលើបទពិសោធន៍ជាង > កន្លះសតវត្សកន្លងទៅនេះ យើងជឿជាក់ថា ការិយាល័យតំណាង វិទ្យុសម្លេង > វៀតណាម នៅភ្នំពេញ នឹងដំណើរការប្រកបដោយជោគជ័យ ។ តាមរយៈការិយាល័យនេះ > ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ពិសេស > វិទ្យុផ្សាយសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជា នឹងកាន់តែមាន > ភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក > ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីសម្រេចបុព្វហេតុរៀងៗខ្លួន តាម > គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ។ > > លោករដ្ឋមន្ត្រី ក៏បានប្រកាសអះអាងថា នឹងបង្កលក្ខណៈងាយស្រួល > គ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន និងសមស្រប ទៅនឹងស្មារតីនៃ > កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងស្ថាប័នវិទ្យុជាតិកម្ពុជា និង > វិទ្យុសម្លេងវៀតណាម ឆ្នាំ២០០៩-២០១២ ក៏ដូចជាស្មារតីនៃផែនការ > សហប្រតិបត្តិការលើវិស័យព័ត៌មានរវាងក្រសួង ព័ត៌មានកម្ពុជា និង > ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម សម្រាប់ដំណាក់កាល ឆ្នាំ២០០៩-២០១០ > ដើម្បីឲ្យមន្ត្រីបម្រើការនៅកម្ពុជា សម្រេចជោគជ័យនូវភារកិច្ច > តាមរយៈការចង្អុលពីវិទ្យុផ្សាយសម្លេងវៀតណាម ។ > > វិទ្យុសម្លេងវៀតណាម ជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័ន > ផ្សព្វផ្សាយសម្លេងជួរមុខរបស់រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ សព្វថ្ងៃ > វិទ្យុសម្លេងវៀតណាម មានកាណាល់ផ្សាយសម្លេងចំនួន ៦ ដោយមានបរិមាណ > ម៉ោងផ្សាយចំនួនជាង ២០០ ម៉ោង ក្នុងមួយថ្ងៃ ជាភាសាវៀតណាម ភាសាបរទេស > ចំនួន ១២ និងភាសាជនជាតិភាគតិចចំនួន ១២ ទៀត នៅក្នុង និងក្រៅប្រទេស > វៀតណាម ។ > វិទ្យុសម្លេងវៀតណាម ក៏កំពុងបង្កើនវត្តមានរបស់ខ្លួន > នៅក្នុងតំបន់សំខាន់ៗ ជាច្រើនលើសកលលោក ដូចជា នៅទីក្រុងប៉ារីស ប្រទេស > បារាំង, ទីក្រុងបាងកក ប្រទេសថៃ, ទីក្រុងម៉ូស្កូវ ប្រទេសរុស្ស៊ី, > ទីក្រុងប៉េកាំង ប្រទេសចិន, ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុង > គែរ ប្រទេសអេហ្ស៊ីប, ទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក និងនៅ > ទីក្រុងវៀនច័ន្ទ ប្រទេសឡាវ ។ > > សូមបញ្ជាក់ថា សម្រាប់នៅប្រទេសកម្ពុជា កន្លងមក វិទ្យុសម្លេង > វៀតណាម បានផ្សាយក្នុងខេត្តស្វាយរៀង កំពត និងខេត្តព្រះសីហនុ ។ > ក្រសួងព័ត៌មាន បានប្រកាសថា ថ្មីៗនេះ វិទ្យុសម្លេងវៀតណាម បាន > ផ្តល់នូវម៉ាស៊ីនផ្សាយវិទ្យុ FM ដល់ខេត្តស្វាយរៀង ខេត្តកំពត និង > ខេត្តព្រះសីហនុ ។ នាពេលខាងមុខនេះ វិទ្យុសម្លេងវៀតណាម នឹងផ្តល់ > ម៉ាស៊ីនផ្សាយ វិទ្យុ FM ចំនួន ៥ ទៀត សម្រាប់ខេត្តផ្សេងៗរបស់កម្ពុជា > ។ > កន្លងមក តាមរយៈវិទ្យុ FM ជាតិកម្ពុជា ដែលទទួលជំនួយម៉ាស៊ីន > ផ្សាយពីវៀតណាម ក៏បានបង្កើតកម្មវិធីផ្សាយវិទ្យុ ជាភាសាវៀតណាម > ដើម្បីចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ក្នុងប្រទេសកម្ពុជា ៕ > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

