សម្ពោធទីស្នាក់ការតំណាង វិទ្យុសម្លេងវៀតណាម ប្រចាំភ្នំពេញ ដើម្បី ពង្រឹងទំនាក់ទំនងកម្ពុជា និងវៀតណាម
cen.com.kh ដោយ : លីហូវ (ថ្ងៃទី 27 សីហា 2010) Y2mznmjinj គណៈអធិបតីកម្ពុជា និងវៀតណាម ក្នុងពិធីបើកសម្ពោធទីស្នាក់ការតំណាង វិទ្យុសម្លេងវៀតណាម VOV ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១០៕ Zdexywiwog គណៈអធិបតីកម្ពុជា និងវៀតណាម ក្នុងពិធីបើកសម្ពោធទីស្នាក់ការតំណាង វិទ្យុសម្លេងវៀតណាម VOV ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១០៕ 1 of 2 ភ្នំពេញ: ទីស្នាក់ការតំណាង នៃវិទ្យុសម្លេងវៀតណាម ( VOV ) ប្រចាំ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី ២៧ ខែសីហា ឆ្នាំ២០១០ ។ ពិធីនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ រាជធានី ភ្នំពេញ នាព្រឹកមិញ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ង្វៀង មិញត្រៀត ( Nguyen Minh Triet ) ប្រធានរដ្ឋវៀតណាម, លោក វូ វ៉ាន់ហៀន អគ្គនាយកវិទ្យុសម្លេងវៀតណាម និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា- វៀតណាម ជាច្រើនរូបផ្សេងទៀត ។ ការបើកសម្ពោធទីស្នាក់ការតំណាងវិទ្យុសម្លេងវៀតណាម ប្រចាំ ភ្នំពេញ នាពេលនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម ចាត់ទុកថា ជាការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ពីរ ។ លោក វូ វ៉ាន់ហៀន អគ្គនាយកវិទ្យុសម្លេងវៀតណាម បានថ្លែងក្នុង ពិធីថា ស្នាក់ការតំណាងនៃវិទ្យុសម្លេងវៀតណាម ប្រចាំរាជធានីភ្នំពេញ នេះ នឹងជាស្ពានថ្មីមួយ រួមចំណែកពង្រឹងពង្រីកចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរដ្ឋ និងប្រជាជន នៃប្រទេស កម្ពុជា និងវៀតណាម ។ ទីស្នាក់ការនេះ ក៏ជាការពង្រឹងទំនាក់ទំនងរវាង វិទ្យុសម្លេងវៀតណាម ជាមួយក្រសួងព័ត៌មាន ស្ថានីយ៍ផ្សាយសម្លេង វិទ្យុជាតិ របស់កម្ពុជា ឲ្យខ្លាំងក្លាថែមទៀត ។ ចំណែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៍ថា ការបើកទីស្នាក់ការតំណាងវិទ្យុសម្លេងវៀតណាម នៅភ្នំពេញ នាថ្ងៃនេះ នឹងធ្វើឲ្យសហប្រតិបត្តិការ ដែលមានស្រាប់ រវាងក្រសួង ព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ព្រមទាំងរវាង វិទ្យុ និងវិទ្យុប្រទេសទាំងពីរ កាន់តែរីកចម្រើនថែមទៀត ក្នុង បុព្វហេតុបម្រើផលប្រយោជន៍ របស់ប្រជាជនទាំងពីរ កម្ពុជា និងវៀតណាម និង ឈានទៅរួមចំណែកមប្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ទាំងមូល ។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ឈរលើបទពិសោធន៍ជាង កន្លះសតវត្សកន្លងទៅនេះ យើងជឿជាក់ថា ការិយាល័យតំណាង វិទ្យុសម្លេង វៀតណាម នៅភ្នំពេញ នឹងដំណើរការប្រកបដោយជោគជ័យ ។ តាមរយៈការិយាល័យនេះ ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ពិសេស វិទ្យុផ្សាយសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជា នឹងកាន់តែមាន ភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីសម្រេចបុព្វហេតុរៀងៗខ្លួន តាម គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ។ លោករដ្ឋមន្ត្រី ក៏បានប្រកាសអះអាងថា នឹងបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន និងសមស្រប ទៅនឹងស្មារតីនៃ កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងស្ថាប័នវិទ្យុជាតិកម្ពុជា និង វិទ្យុសម្លេងវៀតណាម ឆ្នាំ២០០៩-២០១២ ក៏ដូចជាស្មារតីនៃផែនការ សហប្រតិបត្តិការលើវិស័យព័ត៌មានរវាងក្រសួង ព័ត៌មានកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម សម្រាប់ដំណាក់កាល ឆ្នាំ២០០៩-២០១០ ដើម្បីឲ្យមន្ត្រីបម្រើការនៅកម្ពុជា សម្រេចជោគជ័យនូវភារកិច្ច តាមរយៈការចង្អុលពីវិទ្យុផ្សាយសម្លេងវៀតណាម ។ វិទ្យុសម្លេងវៀតណាម ជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័ន ផ្សព្វផ្សាយសម្លេងជួរមុខរបស់រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ សព្វថ្ងៃ វិទ្យុសម្លេងវៀតណាម មានកាណាល់ផ្សាយសម្លេងចំនួន ៦ ដោយមានបរិមាណ ម៉ោងផ្សាយចំនួនជាង ២០០ ម៉ោង ក្នុងមួយថ្ងៃ ជាភាសាវៀតណាម ភាសាបរទេស ចំនួន ១២ និងភាសាជនជាតិភាគតិចចំនួន ១២ ទៀត នៅក្នុង និងក្រៅប្រទេស វៀតណាម ។ វិទ្យុសម្លេងវៀតណាម ក៏កំពុងបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់សំខាន់ៗ ជាច្រើនលើសកលលោក ដូចជា នៅទីក្រុងប៉ារីស ប្រទេស បារាំង, ទីក្រុងបាងកក ប្រទេសថៃ, ទីក្រុងម៉ូស្កូវ ប្រទេសរុស្ស៊ី, ទីក្រុងប៉េកាំង ប្រទេសចិន, ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុង គែរ ប្រទេសអេហ្ស៊ីប, ទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក និងនៅ ទីក្រុងវៀនច័ន្ទ ប្រទេសឡាវ ។ សូមបញ្ជាក់ថា សម្រាប់នៅប្រទេសកម្ពុជា កន្លងមក វិទ្យុសម្លេង វៀតណាម បានផ្សាយក្នុងខេត្តស្វាយរៀង កំពត និងខេត្តព្រះសីហនុ ។ ក្រសួងព័ត៌មាន បានប្រកាសថា ថ្មីៗនេះ វិទ្យុសម្លេងវៀតណាម បាន ផ្តល់នូវម៉ាស៊ីនផ្សាយវិទ្យុ FM ដល់ខេត្តស្វាយរៀង ខេត្តកំពត និង ខេត្តព្រះសីហនុ ។ នាពេលខាងមុខនេះ វិទ្យុសម្លេងវៀតណាម នឹងផ្តល់ ម៉ាស៊ីនផ្សាយ វិទ្យុ FM ចំនួន ៥ ទៀត សម្រាប់ខេត្តផ្សេងៗរបស់កម្ពុជា ។ កន្លងមក តាមរយៈវិទ្យុ FM ជាតិកម្ពុជា ដែលទទួលជំនួយម៉ាស៊ីន ផ្សាយពីវៀតណាម ក៏បានបង្កើតកម្មវិធីផ្សាយវិទ្យុ ជាភាសាវៀតណាម ដើម្បីចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ក្នុងប្រទេសកម្ពុជា ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

