មេធាវី សម រង្ស៊ី គ្រោង​បង្ហាញ​ឯកសារ​សំខាន់​២ ពាក់ព័ន្ធ​និង​ព្រំដែន ទៅ​តុលាការ

cen.com.kh

ដោយ : សុភក្រ្ត (ថ្ងៃទី 7 កញ្ញា 2010)
ភ្នំពេញ: ​តុលាការក្រុង​ភ្នំពេញ​បើកសវនាការ​ជុំនំជម្រះ​លើ​បណ្តឹង​របស់
មេធាវី​ រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​០៨ កញ្ញា ២០១០ ដែល​ប្តឹង​លោក​សម រង្ស៊ី
ពីបទ​ក្លែង​ផែនទី និង​ផ្សាយ​ព័ត៌មាន​មិន​ពិត យោងតាម​មាត្រា ៤៩ . ៦២ នៃ
ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល ។

    ​លោក ជូ​ង ជូ​ងី មេធាវី​លោក សម រង្ស៊ី បាន​និយាយប្រាប់
ក្រុមអ្នកកាសែត​នៅ​ថ្ងៃទី​០៧ កញ្ញា នេះ​ថា លោក​សម រង្ស៊ី ដែលជា​កូនក្តី
របស់លោក ពុំមាន​បទល្មើស​ដូច​ការចោទប្រកាន់​ពី​សំណាក់​តុលាការ​ទេ ។

    ​លោក ជូ​ង ជូ​ងី បាន​និយាយថា នៅ​ថ្ងៃទី​០៨ កញ្ញា ស្អែក​នេះ​លោក​និង
ស្នើ​ឲ្យ​តុលាការ ពិចារណា​លើកលែង​ការចោទប្រកាន់ លោក សម រង្ស៊ី ហើយ​លោក
ក៏មាន​គម្រោង​បង្ហាញ ឯកសារ​ពីរ​ដែល​សំខាន់ គឺ​ឯកសារ របស់​សាស្ត្រាចារ្យ
រី​ហ្សី​ស ថ្កា​ឡូ​ស ដែលជា​អ្នកជំនាញ​ខាង​ផែនទី បានធ្វើការ​បកស្រាយ​និង
លិខិត​ឆ្លើយបំភ្លឺ របស់លោក សម រង្ស៊ី ដែល​អះអាងថា លោក​មិនបាន​បង្កើត
ផែនទី​ថ្មី និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។

    ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី បានចាត់ទុក​រឿងក្តី
លោក សម រង្ស៊ី ដែល​តុលាការ គ្រោង​បើក​នៅ​ថ្ងៃទី​០៨ ក​ញ្ញ នេះ ជា​រឿង
នយោបាយ ត្រូវតែមាន​ការដោះស្រាយ​តាមផ្លូវ​នយោបាយ ។

    ​សវនាការ​ថ្ងៃទី​០៨ កញ្ញា ស្អែក​នេះ មាន​មន្ត្រី​សង្គម​ស៊ីវិល ជាតិ
និង​អន្តរជាតិ មន្ត្រីការទូត​បរទេស និង​សកម្មជន​គណបក្ស សម រង្ស៊ី ជាច្រើន
នាក់​ចូលរួម​តាមដាន ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to