ទូតអាមេរិកអះអាងពីទំនាក់ទំនងអាមេរិកជាមួយនឹងសហគមន៍ខ្មែរអ៊ីស្លាម
នៅកម្ពុជា
cen.com.kh
ដោយ : សេរី (ថ្ងៃទី 7 កញ្ញា 2010)
ភ្នំពេញ: លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ខារ៉ូល រ៉ូ
ដលី (Carol Rodley) បាននិយាយថា ទំនាក់ទំនងសហរដ្ឋអាមេរិក និងសហគមន៍
ខ្មែរអ៊ីស្លាមនៅកម្ពុជាគឺមានភាពកាន់ តែល្អប្រសើរឡើង គឺយើងបាន
យល់ពីពួកគេហើយពួកគេបានយល់ពីយើង គឺយើងយល់គ្នាកាន់តែប្រសើរ។
កាលពីរសៀលថ្ងៃទី ០៤ ខែ កញ្ញា លោកស្រី ខារ៉ូល រ៉ូដលី បាន
អញ្ជើញចូលរួមនៅក្នុងពិធីជប់ លៀងស្រាយបួសរបស់ជនជាតិអ៊ីស្លាម នៅឯ
គ្លីនិកមិត្តភាពអាមេរិក-កម្ពុជា កំពង់ឆ្នាំង ស្ថិតនៅភូមិព្រៃពីស
ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម
ពីលោក ទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំងផងដែរ ។
លោក តាំ ហាជី ហាសឹម តំណាងអ៊ីម៉ាំ ខេត្តកំពង់ឆ្នាំង បានថ្លែងថា
នេះជាឱកាសដ៏វិសេសវិសាលដែលលោកស្រីខារ៉ូល រ៉ូដលី បានអញ្ជើញ
ចូលរួមក្នុងពិធីជួបជុំស្រាយបួសសាមគ្គីដែលជាឱកាស មួយដែលពុំ
ធ្លាប់មានពីមុនមកទាល់តែសោះ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។ តំណាងឱ្យ
សាសនិកអ៊ីស្លាមខេត្តកំពង់ឆ្នាំង ទាំងអស់លោក បានថ្លែងអំណរគុណយ៉ាង
ជ្រាលជ្រៅ បំផុតចំពោះការចូលរួមរបស់លោកស្រីទូត និងអភិបាលខេត្ត ដែល
បានផ្តល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីនេះ។
លោកស្រី ខារ៉ូល រ៉ូដលី បានមានប្រសាសន៍ថា នេះគឺជាការជួបជុំ
បុណ្យរ៉ាម៉ាដាន លើកដំបូងរបស់ យើងជាមួយបងប្អូនអ៊ីស្លាម នៅក្នុង
ខេត្តកំពង់ឆ្នាំង។ ទោះបីជាយើងមានប្រវត្តិនិងវប្បធម៌ខុសគ្នាក្តី
តែនៅ ពេលយើងអង្គុយជាមួយគ្នាយើងចែករំលែកនូវជំនឿរួមគ្នានោះគឺជា
ជំនឿលើ សន្តិភាពនិងការមេត្តាករុណា ក្នុងពិភពលោកមួយ ដែលមាន
ការអត់ឱនឱ្យគ្នាដែលក្នុងនោះកូនចៅរបស់យើងអាចចម្រើនធំឡើងជា
មនុស្សពេញវ័យប្រកបដោយសេចក្តីសុខ និងការទទួលខុសត្រូវ ។
លោកស្រីបានបន្តថា ដូចគ្នានេះដែរយើងដឹងថា សហគមន៍ខ្មែរអ៊ីស្លាម
បានរួមចំណែកយ៉ាងសំខាន់ និងយ៉ាងពិសេសដល់សង្គម ប្រវត្តិសាស្ត្រនិង
វប្បធម៌នៅក្នុងប្រទេសកម្ពុជា ។ ដូចលោក លោកស្រីជា ច្រើន បានដឹង
រួចមកហើយថា ស្ថានទូតសហរដ្ឋអាមេរិកមានសកម្មភាពរួមគ្នាជាមួយដៃគូ
ផ្សេងៗ ជាមួយសហគមន៍ជនជាតិចាមក្នុងប្រទេសកម្ពុជា ៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org