អាមេរិក​បដិសេធ​មិន​លុប​ចោល​​ប្រាក់​បំណុល​របស់​​កម្ពុជា
ដោយ ហាស់ សាន
2010-10-02

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​សភា​តំណាង​រាស្ត្រ
អាមេរិកាំង កាល​ពី​ថ្ងៃ​៣០ កញ្ញា បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ជជែក​អំពី
ប្រាក់​បំណុល​ដែល​កម្ពុជា​ខ្ចី​ អាមេរិក កាល​ពី​សម័យ​សង្គ្រាម​ទសវត្សរ៍
ឆ្នាំ​១៩៧០។



ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក
លុប​ចោល​ប្រាក់​ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក វា​នឹង​អាច
ក្លាយ​ទៅ​ជា​គំរូ​អាក្រក់​មួយ​ទៅ​ថ្ងៃ​មុខ។

លោក ចូសែហ្វ យន់ (Joseph Yun) ជំនួយការ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង
ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង
ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​កម្ពុជា ជំពាក់​ប្រាក់
អាមេរិកាំង តែ​កម្ពុជា​មាន​សមត្ថភាព​សង​បំណុល​ដល់​ប្រទេស​ដទៃ​ទៀត។

លោក យន់ មាន​ប្រសាសន៍​ទៀត​ថា ប្រាក់​ជំពាក់​នោះ ត្រូវ​បាន​ប្រទេស​កម្ពុជា
ខ្ចី​ដោយ​មាន​កម្រិត​ការ​ប្រាក់​ទាប សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​លើ​វិស័យ
កសិកម្ម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ម្ល៉េះ។ លោក យន់ បន្ត​ថា គិត​ដល់
ចុង​ឆ្នាំ​២០០៩ ប្រាក់​ជំពាក់​នោះ​ទាំង​ដើម​ទាំង​ការ​មាន​ចំនួន ៤៤៥​លាន
ដុល្លារ​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​តំណាង​រាស្ត្រ អេនី ហ្វាឡេអូម៉ាវ៉េហ្គា (Eni
Faleomavaega) លើក​ហេតុផល​ថា កម្ពុជា​បាន​ឆ្លង​កាត់​សោកនាដកម្ម​ច្រើន​ពេក
ណាស់​ហើយ ហើយ​សហរដ្ឋ​អាមេរិក ក៏​មាន​ចំណែក​ក្នុង​ព្រឹត្តិការណ៍​នោះ​ខ្លះ
ដែរ។ បើ​គិត​តាម​សីលធម៌​គួរ​តែ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន ធ្វើ​វិភាគទាន
ជួយ​កម្ពុជា​ផង ព្រោះ​ថា សហរដ្ឋ​អាមេរិក​ក៏​ធ្លាប់​លុប​ចោល​បំណុល​ចាស់
ដល់​ប្រទេស​អ៊ីរ៉ាក់ ជា​ច្រើន​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​យូហ្គោស្លាវី
ក៏​សហរដ្ឋ​អាមេរិក លុប​ចោល​បំណុល​ជាង ៥០០​លាន​ដុល្លារ​ដែរ។

សូម​ជម្រាប​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ហៅ​បំណុល​នោះ​ថា
ជា​បំណុល​គួរ​ខ្ពើម​រអើម បន្សល់​ទុក​តាំង​ពី​របប លន់ នល់៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to