ពួកអ្នកដឹកនាំ CNRP ឡប់សតិ នៅតែដេកយល់សព្វលើ “វប្បធម៌សន្ទនា” 
ដែលបក្សប្រជាជនគេចាត់ទុកដូចក្រដាសបង្គន់ទៅហើយ ។

ដោយក្រាក់ម៉ូ 

De : [email protected] [mailto:[email protected]] 
De la part de Chit Samlot
Envoyé : dimanche 17 avril 2016 09:49
À : [email protected]
Objet : [SAMRAINSYPARTY-For] ខួប៤១ឆ្នាំរបបខ្មែរក្រហម! CNRP 
នៅតែសង្ឃឹមលើវប្បធម៌សន្ទនា ដើម្បីបញ្ចប់ហិង្សា!

 

ខួប៤១ឆ្នាំរបបខ្មែរក្រហម! CNRP នៅតែសង្ឃឹមលើវប្បធម៌សន្ទនា ដើម្បីបញ្ចប់ហិង្សា!

ដោយ  
<http://km.rfi.fr/auteur/%E1%9E%A0%E1%9F%81%E1%9E%84-%E1%9E%A7%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98/>
 ហេង ឧត្តម17/04/201617/04/2016 rfi



លោក គង់ គាំ កំពុង​ថ្លែងសារ ហើយ លោក សម រង្ស៊ី ចូលរួម​តាម skype@Sam Rainsy's 
Facebook

ថ្ងៃ​អាទិត្យ​ទី១៧​មេសា​នេះ គឺខួប​៤១​ឆ្នាំ 
ដែល​ខ្មែរក្រហម​បាន​លេប​ត្របាក់​យក​ក្រុងភ្នំពេញ។ គណបក្ស​សង្គ្រោះ​ជាតិ 
បាន​រៀបចំ​ពីធី​បង្សុកូលឧទ្ទិស​កុសល​ជូន​ដល់​អ្នកដែល​ស្លាប់​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ
 នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក។ 
ប្រធាន​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង 
បាន​ថ្កោលទោស​អ្នក​នយោបាយ​​ដែល​ប្រកាន់​យក​វប្បធម៌​ហិង្សា 
និង​ដែល​នាំ​ឲ្យ​មានការ​កាប់​សម្លាប់ និង​កម្ចាត់​​ប្រជាជន​ខ្លួន​ឯង​។ 
បើ​តាម​បក្ស​ប្រឆាំង ដើម្បី​បិទបញ្ចប់​វប្បធម៌​ហិង្សា​​គ្រប់​រូបភាព 
គឺ​ត្រូវតែ​ប្រកាន់​យក​វប្បធម៌​សន្ទនា និង​ប្តូរ​ថ្នាក់​ដឹក​នាំ​ថ្មី។

គ្រាន់តែ​ចាប់​ផ្តើម​កម្មវិធី​ភ្លាម មន្ត្រី​ជាន់​ខ្ពស់​របស់​បក្សសង្គ្រោះជាតិ លោក 
យឹម សុវណ្ណ បាន​ថ្លែងថា 
បក្ស​ប្រឆាំងតែងតែ​​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណ​ក្ខន្ធ​នេះ​ជា​រៀង​រាល់​ឆ្នាំ។ 
នៅ​ឆ្នាំ​នេះ ​មាន​គោល​បំណង​ពីរ​សំខាន់ 
គឺ​គោរពរម្លឹក​​វិញ្ញាណ​ក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​បង់​ជីវិត​ 
ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និងទីពីរ 
ដើម្បី​រម្លឹក​ដាស់​តឿន​អ្នក​នយោបាយឲ្យ​បញ្ចប់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​​របស់​ខ្លួន​។
 ពោល​គឺរម្លឹកដល់អ្នកនយោបាយ​មួយ​ចំនួន ដែល​បង្កឲ្យ​មាន​អំពើ​ហិង្សា ឃោរឃៅ ព្រៃផ្សៃ 
បណ្តាល​ឲ្យមានការកាប់សម្លាប់ ការឈឺចាប់ និងមិន​ឲ្យ​ប្រវត្តិសាស្ត្រនេះ 
វិលត្រឡប់មកវិញ។ 

បើ​តាម​លោក យឹម សុវណ្ណ មានតែ​ការ​បន្តជជែក​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទេ 
ទើប​អាច​បញ្ចប់​អំពើ​ហិង្សា​បាន។ ក្នុង​ន័យ​នេះ លោក យឹម សុវណ្ណ 
ចង់​លើក​តម្កើង​វប្ប​ធម៌​សន្ទនា​ 
ដែល​បក្ស​កាន់​អំណាច​និងបក្ស​ប្រឆាំង​បាន​ផ្តួច​ផ្តើម​ឡើង។
 
ចំណែក​​លោក សម រង្ស៊ី  បាន​ថ្លែងសារតាមប្រព័ន្ធ​វីដេអូ Skype ក្នុង​ឱកាស​នេះដែរ​ 
លោក​យល់​ថា អ្នកនយោបាយ​ខ្មែរ​សព្វ​ថ្ងៃ​នៅ​តែ​ប្រកាន់វប្បធម៌​ហិង្សា​បែប​ ប៉ុល ពល 
ដដែល។ ប្រមុខ​បក្ស​សង្គ្រោះ​ជាតិដែល​កំពុង​និរទេសខ្លួនរូបនេះ​ បន្ត​ថា 
បើ​ទោះ​បី​របប​ខ្មែរ​ក្រហម​រលំ​រលាយ​ទៅ ប្រហែលជា​​៤០ឆ្នាំហើយក៏​ដោយ​ 
ក៏​វប្បធម៌​ខ្មៅ​ងងឹត​របស់​ក្រុម​របប ប៉ុល ពល ដែល​លោក​ សម រង្ស៊ី ហៅថា 
វប្បធម៌​កាប់​សម្លាប់ វប្បធម៌​សង្ក្រាម វប្បធម៌​ចម្ចាត់ វប្បធម៌​សងសឹក​នោះ 
នៅ​តែ​បន្ត​កើត​មាន​ដដែល។ ហេតុ​ផល​របស់​លោក សម រង្ស៊ី គឺ​ដោយសារតែ​​​​ 
អ្នក​នយោបាយ​ខ្មែរមួយ​ចំនួន​ ត្រូវ​បាន​គេ​ចាប់​ចង 
ដាក់​គុក​ដោយ​សារតែ​ការ​បញ្ចេញ​​មតិ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លងទៅ​។
 
ទោះ​យ៉ាង​នេះ​ក្តី បើ​តាម​លោក សម រង្ស៊ី 
ដើម្បី​លុប​បំបាត់​វប្បធម៌ហិង្សា​​ខ្មែរក្រហម 
គឺ​មាន​តែ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ដោយ​សន្តិភាព​យ៉ាង​ពិត​ប្រាកដ។ 
មុន​បញ្ចប់​សារ​តាម​ លោក សម រង្ស៊ី បានឆ្លៀត​ថ្លែង​សារ​នយោបាយ​ ដោយ​គូស​បញ្ជាក់ថា 
ដើម្បី​លុប​បំបាត់​វប្បធម៌​ខ្មែរក្រហម​ឲ្យ​ដល់​ទី​ជម្រៅ​មែនទែន​ 
​ទាល់​តែ​ផ្លាស់​ប្តូរ​​ថ្នាក់​ដឹក​នាំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ 
និង​២០១៨ ខាង​មុខ​។
 
ចំណែក​លោក គង់​ គាំ ដែល​ឧត្តម​ក្រុម​ប្រឹក្សា​របស់​បក្ស​សង្គ្រោះ​ជាតិ​ 
ក្រៅ​តែ​ពី​រម្លឹក​ប្រវត្តិ​​ខ្មែរ​ក្រហម តាម​ការ​យល់​ដឹង​របស់​ខ្លួន 
លោក​បាន​ឆ្លៀត​ថ្កោល​ទោស​​​ប្រទេស​បរទេសជិត​ខាង​​ និង​ប្រទេស​មហាអំណាច​ 
ដែល​ជាកម្លាំង​ចលករ​សំខាន់​ ​នាំបណ្តាល​ឲ្យ​កើត​មាន​របប​ខ្មែរក្រហម។
 
សូម​ជម្រាប​ជូនថា លោក កឹម សុខា ប្រធាន​ស្តីទីគណ​បក្ស​សង្គ្រោះជាតិ​ 
ពុំ​​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ នោះ​ទេ ដោយ​ហេតុផល​ថា ជាប់​រវល់៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to